នៅព្រឹកថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃចំនួន១៤១៤នាក់ ដែលធ្វើឡើងទីតាំងអនុវិទ្យាល័យក្បាលដំរី ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងអាជ្ញាធរស្រុកអូរគ្រៀងសែនជ័យ ជាច្រើនទៀតផងដែរ។ នាឱកាសនោះលោកជំទាវ ហ៊ុន...
ស្វាយរៀង៖ នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្វាយរៀង និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តន៍បន្តឆ្នាំ២០២៥ របស់សមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តស្ថិតនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមអភិបាលរងខេត្ត លោកស្នងការ ស្នងការរងនគរបាលខេត្ត...
នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគេន និងប្រគល់វិញ្ញាបនបត្រដល់សមណនិស្សិត និស្សិតជំនាន់ទី២ នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ចំនួន៤០០នាក់ នៅវត្តព្រះឥន្ទសាមគ្គីធម៌ ដែលស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមដោយ ព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ និងជាព្រះសាកលវិទ្យាធិការ...
ពោធិ៍សាត់៖ ក្រុមយុវជនក្នុងស្រុកបាកាន កំពុងផុសផុល ក្នុងការហាត់សមរាំចង្វាក់ប្រជាប្រិយខ្មែរ ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាកាន ឆ្នាំ២០២៥ ដោយពួកគាត់បានបង្ហាញអារម្មណ៍រីករាយ និងពេញចិត្តចំពោះការបង្កើតឲ្យមានកម្មវិធីប្រកួតរាំចង្វាក់ខ្មែរនេះឡើង ក្នុងស្រទាបយុវជនមកពីឃុំទាំង៩ ក្នុងស្រុកបាកាន យុវជនក្រៅប្រព័ន្ធ និងក្នុងស្រទាប់មន្ត្រីរាជការនិងគ្រូបង្រៀនក្នុងស្រុកបាកាន ។ គួរឲ្យដឹងដែរថា ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំម្សាញ់ ក្រុមការងារចុះជួយស្រុកបាកាន សហការជាមួយរដ្ឋបាលស្រុកបាកាន នឹងរៀបចំ សង្ក្រាន្តបាកានឆ្នាំ២០២៥ នៅបរិវេណវត្តបាកាន ស្ថិតក្នុងឃុំត្រពាំងជង ដែលជាព្រឹត្តិការណ៍ ធំជាងគេប្រចាំស្រុកបាកាន ដោយមានកម្មវិធី...
សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តបាត់ដំបង ត្រូវបន្តពង្រឹង និងថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ព្រមទាំងបន្តលើកកម្ពស់នូវលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់ វិស័យជាបន្តទៀត។ ការណែនាំរបស់សម្ដេចបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តអន្តរទីបការាម...
នៅព្រឹកថ្ងៃអាទិត្យទី៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំមន្ត្រីរាជការសាលាខេត្ត សាលាក្រុងដូនកែវ រួមជាមួយ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមយ៉ាងសប្បាយរីករាយក្នុងកម្មវិធីលេងកម្សាន្តល្បែងប្រជាប្រិយ ដែលរៀបចំឡើងនៅវិទ្យាល័យជាស៊ីមតាកែវ សង្រ្កាន្តជាស៊ីមតាកែវ។ ក្នុងបរិយាកាសដ៏សប្បាយរីករាយ និងស្និទ្ធស្នាលនោះ ឯកឧត្តម អភិបាលខេត្តមន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានចូលរួមលេងល្បែងប្រជាប្រិយយ៉ាងសកម្ម ដូចជាល្បែងបោះអង្គញ់ ល្បែងវាយក្អមដែលសាងសំណើចសប្បាយរីករាយ និងល្បែងទាញព្រ័ត្រដែលបង្ហាញពីកម្លាំងសាមគ្គីភាព។ ក្រៅពីល្បែងទាំងនេះ រដ្ឋបាលក្រុងដូនកែវ...
ស្វាយរៀង ÷ អនុវត្តតាមការណែនាំរបស់ឯកឧត្តមឌី វិទ្យា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ស្ដីពីការរៀបចំទីតាំងលេងល្បែងកំសាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរអោយមានភាពអតីតធម៏រហូតមកដល់ថ្ងៃនេះ យុវជននៅក្នុង ស្រុក ក្រុង ទាំង៨របស់ខេត្ត សហការជាមួយនឹងរដ្ឋបាលខេត្ត និងវត្តអារាម បានរៀបចំទីតាំងលេងល្បែងជាបណ្ដើរៗហើយ ដើម្បីផ្ដល់ឱកាសឲ្យពលរដ្ឋពិសេសយុវជនចូលលេងកំសាន្ត ។ ដោយឡែក ក្រុងស្វាយរៀង បើតាមលោក សយ ធានី ប្រធានគណៈកម្មាធិការយុវជនក្រុង បានបញ្ជាក់ប្រាប់ទូរទស្សន័ BTVអោយដឹងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នេះថា...
ថ្លែងក្នុងឱកាសម្ពោធសមិទ្ធផល និងស្រោចស្រពសុគន្ធវារីប្រគេន ព្រះអង្គគ្រូជោតធម្មោ ណេន មីហួយ នៅវត្តចុល្លវ័ន (ហៅព្រៃអារ) ឃុំខ្វាវ ស្រុកសំរោង នៅថ្ងៃ សៅរ៍ ទី ៥ខែ មេសា ឆ្នាំ ២០២៥នេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា សុខសន្តិភាពគឺជាកត្តាចម្បង និងមិនអាចខ្វះក្នុងកសាងសមិទ្ធផលនានា រួមទាំងវត្តអារាមដែលជាទីសក្ការៈរបស់បងប្អូនប្រជាពលរដ្ឋ។ ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងពិធីសម្ពោធសមិទ្ធផលនានា...
ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក បានលើកឡើងថា បច្ចុប្បន្នកម្ពុជាមានការអភិវឌ្ឍ ស្មើមុខស្មើមាត់ជាមួយប្រទេសជិតខាងនៅក្នុងតំបន់ ខណៈដែលវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក៏សម្រេចបាននូវសមិទ្ធផលជាច្រើន ដូចជាវត្តអារាម និងសាលាពុទ្ធិកសិក្សាគ្រប់កម្រិតជាដើម ទាំងនេះគឺជាផ្លែផ្កានៃសុខសន្តិភាព ដែលសម្តេចតេជោ បន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ។ ថ្លែងនៅក្នុងពិធីសម្ពោធកាត់ឫសសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានាក្នុងវត្តជ័យខ្ពស់ ស្ថិតនៅភូមិអង្គជ័យទី២ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមនាវីឯក...
កណ្ដាល៖ អនុវត្តភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងតាមប្រសាសន៍ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលមានការយកចិត្តទុកដាក់ខ្ពស់ ហើយតែងតែដាស់តឿនក្រើនរម្លឹកដល់មេបញ្ជាការគ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់...