សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរជាមួយជនរួមជាតិទាំងអស់ ដែលក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) នាថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤ ដោយគណៈកម្មការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌ អរូបីរបស់អង្គការយូណេស្កូ ដែលបានអនុម័តជាឯកច្ឆន្ទតាមរយៈសេចក្ដីសម្រេច 19.COM...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចំនួនបីដោយក្នុង នោះរួមមាន៖ ១.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល...
ភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម ចាវ ឡឺជី (ZHAO Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានសភាតំណាងប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ZHAO Leji បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ...
ភ្នំពេញ៖ សហគ្រិនខ្មែរ និងផ្សារទំនើបអ៊ីអន បានប្រកាសកិច្ចសហការជាថ្មីម្តងទៀត តាមរយៈពិព័រណ៍ផលិតផលក្នុង ស្រុក ដែលចាប់ដំណើរការពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅផ្សារទំនើបអ៊ីអនភ្នំពេញ ផ្សារទំនើបអ៊ីអនសែនសុខ ស៊ីធី និងផ្សារទំនើបអ៊ីអនមានជ័យ។ ដោយទទួលបានភាពជោគជ័យពីកម្មវិធីមុនៗ ពិព័រណ៍នេះមានគោលបំណងជួយលើកកម្ពស់ផលិតផលក្នុងស្រុក លើកកម្ពស់ជីវភាពរបស់ប្រជាកសិករក្នុងស្រុក និងបើកឱកាសទីផ្សារថ្មីៗ សម្រាប់ផលិតផលក្នុងស្រុកទាំងនៅក្នុងតំបន់និងនៅក្រៅតំបន់។ នេះគឺជាលើកទី៨ហើយ ដែលសហគ្រិនខ្មែរ និងផ្សារទំនើបអ៊ីអនបានសហការគ្នា ដើម្បីផ្សព្វផ្សាយផលិតផលនិងសហគ្រាសធុនតូចនិងមធ្យម ក្នុងស្រុកដែលស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកនៅលើទីផ្សារឲ្យកាន់តែទូលំទូលាយ។ ពាក្យស្លោកនៃពិព័រណ៍នេះគឺ...
នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំធំសាលាខេត្តព្រះវិហារ មានរៀបចំពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងជាប្រធានគណៈកម្មធិការ អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិក នៃគណៈកម្មាធិការ...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំពិធីបដិសណ្ឋារកិច្ច នៅវិមានសន្តិភាព ដើម្បីស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ លោកបណ្ឌិត សនសៃ ស៉ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងលោកជំទាវ មកកាន់ប្រទេសកម្ពុជា។ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តមនាយករដ្ឋមន្រ្ដីឡាវក៏មានជំនួបទ្វេភាគី ដែលជាការពិភាក្សាយ៉ាងស៊ីជម្រៅបន្ថែមទៀតលើ ការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍រវាង...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញធ្វើដំណើរនិវត្តន៍ដល់កម្ពុជាដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ប្រកបដោយលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់។ ការបំពេញទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន គឺតបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន។ នៅក្នុងឱកាសទស្សនកិច្ចនេះនៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤...
ភ្នំពេញ ៖ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្ទាប់ពីបានដំណឹងថា តារាកំប្លែង នាយ តាក់ស៊ី កំពុងសម្រាកព្យាបាលជំងឺប្រចាំកាយធ្ងន់ធ្ងរ និងជួបប្រទះបញ្ហាជីវភាពផងនោះ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌រួមមាន ថវិកា...
កំពង់ស្ពឺ៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានជំរុញទៅយុវជនបន្តវេនត្រូវមានភារកិច្ចថែទាំ និងទទួលខុសត្រូវ ចំពោះជោគវាសនាអនាគតប្រទេសជាតិ តាមរយៈការយកចិត្តទុកដាក់អភិវឌ្ឍសមត្ថភាព បន្តខិតខំបន្ថែមលើការហ្វឹកហាត់ រៀនសូត្រឱ្យអស់លទ្ធភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយតាមរយៈការខិតខំរៀនសូត្រនេះនឹងក្លាយជាគំរូល្អ និងដំណើរជោគជ័យរបស់ថ្នាក់ដឹកនាំទាំងការគិត និងការអនុវត្តការងារនាពេលអនាគត ។ ក្នុងពិធីជួបសំណេះសំណាល និងជូនដំណើរយោធិនទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន៤០នាក់ នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ នៅភ្នំជុំសែនរីករាយ នាថ្ៃទី ខធ្ន ឆ្នាំ២០២៤...
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តលើកទឹកចិត្ត ជំរុញឱ្យគ្រូឧទ្ទេស ចូលរួមអនុវត្តន៍អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលឱ្យបានជោគជ័យ លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់សិក្ខាកាមឲ្យមានភាពល្អប្រសើរ និងគុណភាព ដោយផ្អែកលើពាក្យស្លោក “រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ”។ នៅក្នុងបិទវគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ លើកទី២ ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅព្រឹកថ្ងៃទី៤ ខែធ្នូនេះ...