កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោកអភិបាលរងខេត្ត លោកព្រះរាជអាជ្ញារងខេត្ត និងក្រុមការងារតាមមន្ទីរជំនាញបានអញ្ជើញចុះដោះស្រាយបញ្ជប់វិវាទដីធ្លីក្រៅប្រព័ន្ធតុលាការរបស់ប្រជាពលរដ្ឋខ្មែរឥស្លាម បាន១ករណីទៀតតាមយុទ្ធសាស្ត្រឈ្នះឈ្នះ និងទទួលបានជោគជ័យជាទីគាប់ចិត្ត។ ការដោះស្រាយបញ្ចប់វិវាទនេះ បានធ្វើឡើងនៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ។ ប្រជាពលរដ្ឋជាភាគីទំនាស់បានអោយដឹងថា៖ ពួកគាត់មានទីលំនៅបច្ចុប្បន្ននៅភូមិស្វាយក្រោម ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង...
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកក្រសួង បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខ សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម, នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងអ្នកជំងឺ ដែលអញ្ជើញមកទទួលសេវានៅមន្ទីរពេទ្យ ដែលក្នុងនោះក៏ទទួលបានចំណាប់អាម្មរណ៍ពីប្រជាពលរដ្ឋ ដែលបានលើក សរសើរពីការបម្រើសេវារបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ មានអត្តចរិត ឥរិយាបថល្អ...
នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពថ្នាក់តំបន់ក្រោមប្រធានបទ “បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងវិស័យសាធារណៈ៖ គោលនយោបាយ និងឧត្តមានុវត្តន៍” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីជាន់ខ្ពស់ពីសាធារណរដ្ឋកូរ៉េ ប្រទេសចូលរួមទាំង១២ និងដៃគូអភិវឌ្ឍ សរុបប្រមាណ...
បន្ទាប់ពីបានមើលឃើញ ក្រុមពួកជ្រុលនិយមនៅក្រៅប្រទេសមួយក្តាប់តូច តែងតែធ្វើសកម្មភាពញុះញុង មានចរិក ភេរវកម្ម បង្កអសន្តិសុខក្នុងប្រទេស នៅពេលនេះ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនានា នៅរាជធានីភ្នំពេញ បាននំាគ្នាថ្លែងការគាំទ្រការបង្កើតច្បាប់ថ្មីដាក់ក្រុមជ្រុលនិយមមានចរិតជា «ភេរវកម្ម» ដើម្បីទប់ស្កាត់ឲ្យបានជាដាច់ខាតអំពើភេរវកម្ម និងរក្សាសុខក្សេន្តក្សាន្តដល់ពលរដ្ឋកម្ពុជា។ បណ្តាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធបថ្លែងប្រាប់BTV នៅថ្ងៃទី៥ ខែធ្នូនេះថា កាលពីពេលថ្មីនេះ ពលរដ្ឋទាំងអស់គ្នា ដែលកំពុងរស់នៅជ្រោកក្រោមសន្តិភាព គឺមានការគាំទ្រជាខ្លាំង ចំពោះប្រសាសន៍ដ៏ខ្ពងខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្តួចផ្តើមឲ្យមានការបង្កើតច្បាប់ថ្មីមួយទៀត ពាក់ព័ន្ធនឹងការដាក់ក្រុមជ្រុលនិយម...
ក្នុងកម្មវិធីទស្សនកិច្ចផ្លូវការនៅកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ លោកបណ្ឌិត សនសៃ ស៉ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញក្រាបថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ និងលោកជំទាវ បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៤-០៥ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជូន លោកជំទាវ វណ្ណដាឡា ស៊ីផាន់ដន (Vandala SIPHANDONE) ឧត្តមភរិយារបស់ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទស្សនកិច្ចសារមន្ទីរជាតិនៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ក្នុងពេល ដែលឯកឧត្តមបណ្ឌិត បានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ ថ្ងៃទី៤-៥ ខែធ្នូ។ សម្តេចរដ្ឋសភាធិបតី បានសម្តែងសេចក្តីសោមនស្សរីករាយនិងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តមបណ្ឌិតនិងសមាជិកគណៈរដ្ឋមន្រ្តីឡាវ នៅកម្ពុជានាឱកាសនេះ ដោយបានបញ្ជាក់ថា...
តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិកាលពីយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានក្លាយជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់របស់ជាតិកម្ពុជាទាំងមូល ដោយគណៈកម្មការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូបានអនុម័តយល់ព្រមចុះ «ក្រមា» ខ្មែរ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ តាមរយៈសេចក្តីសម្រេច 19.COM 7.6.27។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា នេះគឺជាមោទនភាពថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលបានសម្រេចនូវសមិទ្ធផល...
ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤ ដែលមានការដាក់តាំងបង្ហាញលក់សម្ភារបរិក្ខា ឧបករណ៍ និងគ្រឿងចក្រសំណង់គ្រប់ប្រភេទ ព្រមទាំងមានអចលទ្រព្យ ធនាគារ និងសេវាកម្មជាច្រើនទៀត បានប្រកាសបើកសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីភ្ញៀវពីកិត្តិយសជាច្រើនរូប នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា រហូតមកដល់ពេលនេះ...
ប្រមុខសម្ព័ន្ធយោធាណាតូ លោក Mark Rutte បាននិយាយកាលពីថ្ងៃពុធ ទី៤ ខែធ្នូ ថា រុស្ស៊ីកំពុងផ្តល់ការគាំទ្រដល់កម្មវិធីមីស៊ីលនិងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ជាថ្នូរទៅនឹងការដែលទីក្រុងព្យុងយ៉ាង បញ្ជូនកងទ័ពទៅប្រយុទ្ធក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។ លោកបានជំរុញឲ្យសមាជិកសម្ព័ន្ធយោធាណាតូ បញ្ជូនអាវុធឲ្យបានគ្រប់គ្រាន់ទៅឲ្យអ៊ុយក្រែន ដើម្បីផ្លាស់ប្តូរដំណើរនៃជម្លោះខណៈកងកម្លាំងរុស្ស៊ី រុលទៅមុខយ៉ាងខ្លាំងនៅសមរភូមិ។ លោក Rutte បាននិយាយទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូថា «ជាថ្នូរទៅនឹងការបញ្ជូនកងទ័ព និងសព្វាវុធ រុស្ស៊ីកំពុងផ្តល់ការគាំទ្រដល់ប្រទេសកូរ៉េខាងជើងនូវកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរ»។ ការវិវឌ្ឍន៍ទាំងនេះ អាចបង្កអស្ថិរភាពនៅលើឧបទ្វីបកូរ៉េ និងថែមទាំងគំរមំង់សហរដ្ឋអាមរិក...