ភ្នំពេញ៖ នៅរសៀល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥។ កិច្ចប្រជុំនេះ មានរបៀបវារៈចំនួន៣៖ ១. ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ២. ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ៣.បោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៍មាន៕
គិតចាប់តាំងពីការបង្កើតសមាគមអ្នកសាងសង់កម្ពុជាក្នុងឆ្នាំ២០១១ រហូតមកទល់បច្ចុប្បន្ននេះ សមាគមមានក្រុមហ៊ុនចុះបញ្ជីចូលជាសមាជិកចំនួន ៧៨ក្រុមហ៊ុន ដើម្បីចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជាឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ ឧកញ៉ា ឆារស៍ វ៉ាន់ សមាជិកគណ:កម្មការប្រតិបត្តិ និងជាប្រធានស្តីទីនៃសមាគមអ្នកសាងសង់កម្ពុជា ក្នុងពិធីសន្និបាតបូកសរុបការងារលើកទី១៤ និងពិធីសម្ពោធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ ក្រោមអធិបតីភាពរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល ដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកបានមានប្រសាសន៍ថា សមាជិកទាំង ៧៨ក្រុមហ៊ុននេះមានដូចជា៖...
ភ្នំពេញ ៖ ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី អង្គការ UNESCO និងស្ថានទូតស៊ុយអែត បើកវេទិកាសារព័ត៌មានប្រចាំឆ្នាំស្តីពីសមភាពយេនឌ័រ ក្រោមប្រធានបទ “តួនាទីរបស់សារព័ត៌មានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្ត្រី» នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ។ លោក សាដាម អ៊ូម៉ា អាឡាម (Sardar Umar Alam) ប្រធានប្រចាំប្រទេស អង្គការ UNESCO បានមានប្រសាសន៍ថា ទិន្នន័យសកលបានបង្ហាញថា...
នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ កិតិសង្គបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីអនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង រួមនិងពិនិត្យលើការងារ អភិវឌ្ឍន៍ កសាង លើគ្រប់វិស័យ ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ដូចជាហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ វត្តអារាម អណ្តូងទឹក ជាដើម ជាពិសេសស្វែងរក បញ្ហាប្រឈមនានា ក្នុងជីវភាពរស់នៅរបស់អតីតយុទ្ធជន ដើម្បីពិភាក្សារកដំណោះស្រាយជូន។ ពិធីសំណេះសំណាលនេះក៏មានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ៍ ជា តារា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី...
សហគ្រិនខ្មែរ និងផ្សារទំនើបអ៊ីអន បានប្រកាសកិច្ចសហការជាថ្មីម្តងទៀត តាមរយៈពិព័រណ៍ផលិតផលក្នុងស្រុក ដែលចាប់ដំណើរការពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅផ្សារទំនើបអ៊ីអនភ្នំពេញ ផ្សារទំនើបអ៊ីអនសែនសុខ ស៊ីធី និងផ្សារទំនើបអ៊ីអនមានជ័យ។ យោងតាមសហគ្រិនខ្មែរ នៅល្ងាចថ្ងៃទី៤ ខែធ្នូនេះ បានឲ្យដឹងថា ពិព័រណ៍នេះមានគោលបំណងជួយលើកកម្ពស់ផលិតផលក្នុងស្រុក លើកកម្ពស់ជីវភាពរបស់ប្រជាកសិករក្នុងស្រុក និងបើកឱកាសទីផ្សារថ្មីៗ សម្រាប់ផលិតផលក្នុងស្រុកទាំងនៅក្នុងតំបន់និងនៅក្រៅតំបន់។ នេះគឺជាលើកទី៨ហើយ ដែលសហគ្រិនខ្មែរ និងផ្សារទំនើបអ៊ីអន បានសហការគ្នា ដើម្បីផ្សព្វផ្សាយផលិតផលនិងសហគ្រាសធុនតូចនិងមធ្យម ក្នុងស្រុកដែលស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំព្រឹត្តិការណ៍ «ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១» នៅថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៤នេះដើម្បីជំរុញការធ្វើទំនាក់ទំនង និងកិច្ចសហការរវាងភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃវារីវប្បកម្ម។ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ពិព័រណ៍នេះ ផ្ដួចផ្ដើមរៀបចំដោយក្រសួងកសិកម្ម ដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីគុណភាពត្រីចិញ្ចឹមរបស់កម្ពុជា និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីវិស័យវារីវប្បកម្មនៅកម្ពុជា។ បន្ថែមពីនេះ គឺដើម្បីបញ្ជាក់ថាតើរហូតមកទល់ពេលនេះ វិស័យវារីវប្បកម្មនៅកម្ពុជាបានបើកដំណើរដល់ណាហើយ ដ្បិតកាលពីមុនប្រជាពលរដ្ឋទូទៅ ពុំសូវទទួលទានត្រីចិញ្ចឹមដោយមានទស្សនៈថា ត្រីចិញ្ចឹមនេះមិនត្រូវតាមគុណភាពស្ដង់ដារអនាម័យ...
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោកអភិបាលរងខេត្ត លោកព្រះរាជអាជ្ញារងខេត្ត និងក្រុមការងារតាមមន្ទីរជំនាញបានអញ្ជើញចុះដោះស្រាយបញ្ជប់វិវាទដីធ្លីក្រៅប្រព័ន្ធតុលាការរបស់ប្រជាពលរដ្ឋខ្មែរឥស្លាម បាន១ករណីទៀតតាមយុទ្ធសាស្ត្រឈ្នះឈ្នះ និងទទួលបានជោគជ័យជាទីគាប់ចិត្ត។ ការដោះស្រាយបញ្ចប់វិវាទនេះ បានធ្វើឡើងនៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ។ ប្រជាពលរដ្ឋជាភាគីទំនាស់បានអោយដឹងថា៖ ពួកគាត់មានទីលំនៅបច្ចុប្បន្ននៅភូមិស្វាយក្រោម ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង...
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកក្រសួង បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខ សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម, នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងអ្នកជំងឺ ដែលអញ្ជើញមកទទួលសេវានៅមន្ទីរពេទ្យ ដែលក្នុងនោះក៏ទទួលបានចំណាប់អាម្មរណ៍ពីប្រជាពលរដ្ឋ ដែលបានលើក សរសើរពីការបម្រើសេវារបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ មានអត្តចរិត ឥរិយាបថល្អ...
នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពថ្នាក់តំបន់ក្រោមប្រធានបទ “បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងវិស័យសាធារណៈ៖ គោលនយោបាយ និងឧត្តមានុវត្តន៍” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីជាន់ខ្ពស់ពីសាធារណរដ្ឋកូរ៉េ ប្រទេសចូលរួមទាំង១២ និងដៃគូអភិវឌ្ឍ សរុបប្រមាណ...
បន្ទាប់ពីបានមើលឃើញ ក្រុមពួកជ្រុលនិយមនៅក្រៅប្រទេសមួយក្តាប់តូច តែងតែធ្វើសកម្មភាពញុះញុង មានចរិក ភេរវកម្ម បង្កអសន្តិសុខក្នុងប្រទេស នៅពេលនេះ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនានា នៅរាជធានីភ្នំពេញ បាននំាគ្នាថ្លែងការគាំទ្រការបង្កើតច្បាប់ថ្មីដាក់ក្រុមជ្រុលនិយមមានចរិតជា «ភេរវកម្ម» ដើម្បីទប់ស្កាត់ឲ្យបានជាដាច់ខាតអំពើភេរវកម្ម និងរក្សាសុខក្សេន្តក្សាន្តដល់ពលរដ្ឋកម្ពុជា។ បណ្តាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធបថ្លែងប្រាប់BTV នៅថ្ងៃទី៥ ខែធ្នូនេះថា កាលពីពេលថ្មីនេះ ពលរដ្ឋទាំងអស់គ្នា ដែលកំពុងរស់នៅជ្រោកក្រោមសន្តិភាព គឺមានការគាំទ្រជាខ្លាំង ចំពោះប្រសាសន៍ដ៏ខ្ពងខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្តួចផ្តើមឲ្យមានការបង្កើតច្បាប់ថ្មីមួយទៀត ពាក់ព័ន្ធនឹងការដាក់ក្រុមជ្រុលនិយម...