នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Dolgov Leonid នាយកផ្នែកនាំចេញ នៃក្រុមហ៊ុន GAZ Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ អាស៊ាន-រុស្ស៊ី ខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។...
ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរអន្ដរជាតិ ថា អាកាសយានដ្ឋានអន្ដរជាតិតេជោ ពិតជាស័ក្កិសមនឹងចំណាត់ថ្នាក់ ជាអាកាសយានដ្ឋានអន្ដរជាតិថ្មី ដ៏ស្រស់ស្អាត និងទំនើបស្ដង់ដារ លំដាប់ពិភពលោក។ ប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរទៅក្រៅប្រទេស បានប្រាប់ BTV នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះថា រាល់ពេលធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្ដរជាតិតេជោ (KTI) ពួកគេ មានអារម្មណ៍រំភើប និងមោទនភាពយ៉ាងខ្លាំងចំពោះអាកាសយានដ្ឋានដ៏អស្ចារ្យរបស់កម្ពុជាមួយនេះ។ អ្វីដែលពួកគេ ពេញចិត្តបំផុត គឺរចនាបថខ្មែរ អង្គបដិមាដ៏ធំដែលប្រៀបបាន ជាការឱ្យពរជ័យដល់អ្នកដំណើរចេញចូលកម្ពុជា។...
នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម នៃសហព័ន្ធរុស្ស៊ី បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មឱ្យកាន់តែរឹងមាំ។ តាមរយៈការចុះអនុស្សរណៈដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរនឹងរួមគ្នាជំរុញចំណុចកិច្ចសហប្រតិបត្តិការមួយចំនួនជាពិសេសលើការជំរុញកសិពាណិជ្ជកម្ម និងវិស័យអប់រំ និងស្រាវជ្រាវកសិកម្ម៕
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល មកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នៃខេត្តកណ្តាល នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី។
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ មន្ត្រីរាជការនៃមន្ទីរ អង្គភាពចំណុះ កងកម្លាំងទាំងបីប្រភេទ រួមទាំងយុវជន ស.ស.យ.ក បានដាក់កម្រងផ្កា គោរពដឹងគុណដល់វិញ្ញាណក្ខន្ធវីរជន វីរនារី ដែលបានពលីក្នុងបុព្វហេតុជាតិ មាតុភូមិនិងចូលរួមមីទ្ទិញរំឭកខួបលើកទី៤៩ នៃទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពួជសាសន៍ ប៉ុលពត ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោ-កោះថ្មX16 ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ក្នុងកម្មវិធី ដែលប្រារព្ធធ្វើនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦...
នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ បានយាងចុះ សួរសុខទុក្ខ និងនាំយកព្រះអំណោយ ចែកជូនដល់ ចាស់ជារាប្រមាណជាង៣០០គ្រួសារ នៅក្នុងភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ អំណោយដែលបានចែកជូនដល់ចាស់ជរានេះ គឺដើម្បីអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល...
អនុគណៈកម្មការដឹកនាំរៀបចំព្រឹត្តិការណ៍អមភូមិហ្វ្រង់កូហ្វូនី និងហ្វ្រង់កូតិច បើកកិច្ចប្រជុំជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ដើម្បីជំរុញការរៀបចំព្រឹត្តិការណ៍អម ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឱ្យមានភាពទាក់ទាញខ្លាំងក្លា ពីគណៈប្រតិភូ អ្នកធុរកិច្ច និងទេសចរណ៍មកពីបណ្តាប្រទេសនានា នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ នៃព្រឹត្តិការណ៍អមកិច្ច ប្រជុំកំពូល រួមជាមួយឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាសហប្រធានក្រុមការងារដឹកនាំរៀប ចំព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច»...
(ព្រះសីហនុ)៖ ស្នាដៃបច្ចេកទេសរបស់សិស្សនិស្សិតចំនួន ៥ប្រភេទ ត្រូវបានដាក់តាំងបង្ហាញក្នុងឱកាសអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET Day) លើកទី៩ ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ (PCCFPI) ដើម្បីបង្ហាញពីជំនាញជាក់ស្តែង និងសមត្ថភាពនៃចំណេះដឹងបច្ចេកទេសពីសាលា។ ស្នាដៃទាំង ៥ប្រភេទ ដែលត្រូវបានដាក់តាំងបង្ហាញរួមមាន Vehicle Lighting System, Anti-lock Brake System (ABS), Construction Tower Crane Lifting...
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការជាតិយូណេស្កូកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតលើកទី១១ នៃរដ្ឋភាគីអនុសញ្ញាឆ្នាំ២០០៣ ស្តីពី «ការការពារបេតិកភណ្ឌវប្បធម៌អរូបី» ដែលប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្ដាលអង្គការយូណេស្កូ នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Khaled El-Enany អគ្គនាយកអង្គការយូណេស្កូ...
ខេត្តត្បូងឃ្មុំ៖ គណៈប្រតិភូ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដឹកនាំដោយ ឯកឧត្តមបណ្ឌិត សោ សុន្ទរ៍ធារី អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្ការំលឹកគុណជូនដល់វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ព្រមទាំងវីរកងទ័ព និងវីរនគរបាលជាតិ ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៩ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០...