អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា បានប្រកាសឲ្យដឹងថា អាមេរិកនឹងជួយផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានមួយតាមដានបទឈប់ បាញ់រវាងកម្ពុជា និងថៃឲ្យបានឆាប់បំផុត និងមួយវិញទៀតអាមេរិកក៏នឹងបញ្ចូនប្រព័ន្ធឃ្លាំមើលតាមអាកាស ដើម្បីធ្វើយ៉ាងណាបញ្ជាក់ពីការតាំងចិត្តខ្ពស់ ក្នុងការចូលរួមឲ្យមានសន្តិភាពនៅកម្ពុជាផងដែរ។ ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានឲ្យដឹងថា នៅលើទឹកដីប្រទេសម៉ាឡេស៊ី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ...
នាព្រឹកថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ២០២៥ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យស្ថានភាពនៃការវិលត្រឡប់របស់ប្រជាពលរដ្ឋខ្មែរ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ព្រមទាំងជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋផងដែរ។ ក្នុងឱកាសនោះ ក៏មានការអញ្ជើញទទួលជួបស្វាគមន៍ពីលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល...
ឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងជាប្រធានគណៈកម្មធិការ ស.អ.ក ខេត្តព្រះសីហនុ នាថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៥ បានបើកកិច្ចប្រជុំវាយតម្លៃសមាជិក ស.អ.ក ៥៣ នាក់ មកពីឃុំចំនួន១០ នៃស្រុកព្រៃនប់ដែលបានដាក់ពាក្យស្នើសុំដី និងផ្ទះ នាពេលកន្លងមក។ កិច្ចប្រជុំនេះ មានការចូលរួមពីលោកស្នងការរងនគរបាល, មេបញ្ជាការរងរាជអាវុធហត្ថខេត្ត, អនុប្រធាន និងប្រធានលេខាធិការដ្ឋានស.អ.ក ខេត្ត,...
“In recent days, two key reports have been circulating: the first concerns Japan’s provision of drones to Thailand, China’s provision of drones to Cambodia, and South...
សម្ដេចតេជោ ហ៊ុន សែន សរសេរនៅលើទំព័រ Facebook ផ្លូវការនារាត្រីថ្ងៃទី០៦ ខែសីហា ដូច្នេះ ប៉ុន្មានថ្ងៃនេះមានការផ្សព្វផ្សាយព័ត៌មានពីរគឺទីមួយទាក់ទងដល់ការផ្តល់ជំនួយដ្រូនរបស់ជប៉ុនឲ្យថៃ ការផ្តល់ដ្រូនពីចិនឲ្យកម្ពុជា និងការលក់គ្រាប់និងយន្តហោះពីកូរ៉េខាងត្បូងឲ្យថៃ ដើម្បីធ្វើឃាដលើ ហ៊ុន សែន និង ហ៊ុន ម៉ាណែត។ ទីពីរគឺការរៀបចំផែនការធ្វើឃាដពីសំណាក់មេដឹកនាំ ថៃមកលើខ្ញុំ និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ បញ្ហាទាំងពីរនេះបើមិនមានការបកស្រាយឬរំលត់ទេ វានឹងក្លាយជាបញ្ហាធំសម្រាប់ថ្ងៃក្រោយ។ ដូចនេះខ្ញុំសូមធ្វើការបកស្រាយដូចខាងក្រោម៖ ១....
ភ្នំពេញ ៖ ស្របតាមសភាពការណ៍ នៃវិបត្តិដោយសារសង្គ្រាមលើសកលលោកបច្ចុប្បន្ន ដែលចាំបាច់ត្រូវលើកយកច្បាប់មនុស្សធម៌អន្តរជាតិធ្វើជាមូលដ្ឋាន ក្នុងការអនុវត្តការងារ ក្នុងឱកាសនេះដែរ កាកបាទក្រហមកម្ពុជា សហការជាមួយក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាស្តីពី “ប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះ ច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន និង កាកបាទក្រហមកម្ពុជា” ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គល នាទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការ...
ភ្នំពេញ ៖ នាល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ក្រោយពីបានបញ្ចប់ដំណើរការកំណែសន្លឹកកិច្ចការ បូកពិន្ទុ និងផ្ទៀងផ្ទាត់ គណៈកម្មការប្រឡងប្រជែង សម្រាំងបានបេក្ខជនមន្រ្តីការទូតជាន់ខ្ពស់ ក្របខ័ណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំនួន ៧១នាក់ (ស្រី ២៨នាក់) ក្នុងចំណោម ៨០៣នាក់ នឹងត្រូវចូលរួមការប្រឡងប្រជែងវិញ្ញាសាសួរផ្ទាល់មាត់។ ខណៈនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ...
ស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចុះជួប សួរសុខទុក្ខ និងលើកទឹកចិត្ត លោកស្រី សឿន សោភា ដែលត្រូវជាភរិយា លោកព្រឹន្ទបាលទោ នៃ សុភក្រ្ត ដែលជាកងទ័ពមួយរូប ក្នុងចំណោម ១៨រូប ដែលទ័ពសៀមបានចាប់ទៅ ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាន។ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជួប ភរិយាលោកព្រឹន្ទបាលទោ...
ភ្នំពេញ ៖ អំណោយជាស្បៀងអាហារ និងសម្ភារមួយចំនួនធំ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបាននាំយកទៅជូនដល់ កម្លាំងនគរបាលជាតិប្រចាំទិសភូមិភាគ៥ ដែលជាកម្លាំងនគរបាលនៅសមរភូមិមុខ ការពារព្រំដែន ។ អំណោយត្រូវបានយកទៅចែកជូននេះដែរ ធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា ស្នងការរងផែនសេនាធិការ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ ក្នុងនោះដែរ...
ព្រះវិហារ៖ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានចុះពិនិត្យស្ថានភាពរស់នៅ និងស្បៀងជូនជនភៀសសឹក ព្រមទាំងរៀបចំបន្ទប់ទឹក និងបង្គន់អនាម័យបន្ថែម នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ។ ក្នុងពេលចុះពិនិត្យនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម...