នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម បណ្ឌិត មហាំម៉ាត់ សាអ៊ីត អាល់ម៉ាជឌូអ៊ី អគ្គលេខាធិការរង នៃអង្គការសម្ព័ន្ធពិភពអ៊ិស្លាម នៅទីក្រុងម៉ាក់កា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅ សណ្ឋាគារសុខាភ្នំពេញ។ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈ ប្រតិភូ ចូលជួបសម្ដែងការគួរសម និងបានថ្លែងអំណរគុណកម្ពុជាដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ បានប្រើពេលជាង៣ម៉ោងវាយកូនគោលកម្លាំងប្រៀបដូចយុវជនអាយុជាង ៣០ឆ្នាំ ពេលវាយ Driver ចេញ។ សម្ដេចតេជោ បានមានប្រសាសន៍ថា៖អ្នកជំងឺ-វីដ-១៩ វាយកូនគោល មានអ្នកបន់ឲ្យខ្ញុំឆាប់ជាដែលមានចំនួនច្រើនលើសលប់ និងមានអ្នកបន់ឲ្យខ្ញុំឆាប់ស្លាប់ដែលមានចំនួនតិចតួចដែល សុទ្ធសឹងតែពួកជ្រុលនិយម។ព្រឹកនេះខ្ញុំប្រើពេលជាង ៣ ម៉ោងវាយកូនគោល កម្លាំងប្រៀបដូចយុវជនអាយុជាង ៣០ ឆ្នាំពេលវាយ Driver...
នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម បណ្ឌិត មហាំម៉ាត់ សាអ៊ីត អាល់ម៉ាជឌូអ៊ី អគ្គលេខាធិការរង នៃអង្គការសម្ព័ន្ធពិភពអ៊ិស្លាម នៅទីក្រុងម៉ាក់កា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅ សណ្ឋាគារសុខាភ្នំពេញ។ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈ ប្រតិភូ ចូលជួបសម្ដែងការគួរសម និងបានថ្លែងអំណរគុណកម្ពុជាដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម...
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្នំពេញ-អរិយក្សត្រ នឹងឈានដល់ការបើកការដ្ឋានជាផ្លូវការនៅពេលឆាប់ៗខាងមុខ ក្រោយជំនាញបានសិក្សាលម្អិតអស់រួចរាល់ ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ចូន បានប្រាប់ឱ្យដឹងថា ៖ ក្រុមការងារជំនាញបានត្រៀមលក្ខណៈរួចរាល់ទាំងស្រុង ១០០ភាគរយហើយទាំងបច្ចេកទេស , ផលប៉ះពាល់លើផ្លូវទឹក ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធក្រោមដីជាដើម នៅឡើយតែការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ឱ្យបើកការដ្ឋានដើម្បីចាប់ផ្តើមដំណើរការការសាងសង់ប៉ុណ្ណោះ។ ប្រជាពលរដ្ឋបង្ហាញការយល់ឃើញថា ត្បិតតែបច្ចុប្បន្ននេះ ស្ពានមិនទាន់ចេញជារូបរាងក៏ពិតមែន ប៉ុន្តែគម្រោង នៃការសាងសង់នេះ បានធ្វើឱ្យពួកគាត់សប្បាយចិត្តណាស់...
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយលោក URANO Shigeyuki ប្រធាន JMAS និងសហការី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីនដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។ ក្នុងជំនួបនោះ លោក URANO Shigeyuki បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងការអនុវត្តគម្រោងរវាង JMAS និងអង្គភាពស៊ីម៉ាក់...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ក្រុមប្រឆាំងជ្រុលនិយម ព្រោះតែមហិច្ឆិតានយោបាយ បានបរិហារ បំពានលើតថភាពប្រវត្តិសាស្រ្ដ និងគុណតម្លៃមិនអាចកាត់ថ្លៃបាននៃថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងបងប្អូនខ្មែរអ៊ិស្លាម និងមិនទទួលស្គាល់ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកើតឡើងនៅកម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាធិបតីដ៏ខ្ពស់ខ្ពស់ ពិធីបើកកិច្ចប្រជុំកំពូលអ៊ីស្លាម ក្រោមប្រធានបទ...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការធ្វើសុខដុមនីយកម្មនាសាសនា គឺជា ឌីអ៊ិនអេរបស់គណបក្សប្រជាជនកម្ពុជា ហើយកម្ពុជាតែងតែលើកកម្ពស់អន្តរសាសនា និងលើកកម្ពស់ សិទ្ធិសេរីភាពដល់បងប្អូនក្នុងការគោរពនូវសាសនាទាំងអស់ ខណៈកម្ពុជាចាត់ទុកថា សាសនាណា ក៏បានណែនាំឲ្យមនុស្សធ្វើនូវសេចក្តីល្អទាំងអស់។ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពនៅក្នុងពិធីបើកកិច្ច ប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាមនិងពុទ្ធសាសនា” រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម (MWL) នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា...
(ភ្នំពេញ) នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥មានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាក្រោមអធិបតីឯកឧត្តម នាយឧត្តមសេនីយ៍ខឹម សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាលផ្ទេរសិទ្ធិ និងមានការចូលរួមពី សមាជិកនិងទីប្រឹក្សាក្រុមប្រឹក្សាភិបាលទាំងអស់ចំនួន១៣រូប។ របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន ១.អនុម័តកំណត់ហេតុអង្គប្រជុំថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ២. ត្រួតពិនិត្យ និងអនុម័តរបាយការណ៍លទ្ធផលការងារប្រតិបត្តិការឆ្នាំ ២០២៤ និង៣.ត្រួតពិនិត្យ និងអនុម័តផែនការសមាហរណកម្មឆ្នាំ២០២៥។ យោងតាមលទ្ធផលរបាយការណ៍ប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម ក្នុងឆ្នាំ២០២៤នេះ កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពCMACសម្រេចបានមានជាអាទិ៍៖ រំដោះផ្ទៃដីចម្ការមីននិងចម្ការគ្រាប់សរុបបានចំនួន១៧.៩៨០ហិកតា...
កូនផ្សោតទើបកើតថ្មីមួយក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាល ជលផលនិងអង្គការ WWF វេលាម៉ោង១០:៣០នាទីរសៀល នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចន្លោះអន្លង់កាំពី-ជ្រោយបន្ទាយ ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៧ក្បាល ផ្សេងទៀត។ គួរបញ្ជាក់ថា នេះគឺជាកូនផ្សោតទី៤ហើយ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ ទន្ទឹមនេះ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអំពាវនាវដល់ រដ្ឋមន្រ្តីបណ្តាប្រទេសក្នុងតំបន់អាស៊ានទាំងអស់ គប្បីធ្វើការឯកភាពគ្នា និងរួមគ្នាឆ្លើយតបឲ្យបានទាន់ ពេលវេលាចំពោះភាពស្មុគស្មាញនៃថាមពលភូមិសាស្រ្តនយោបាយបច្ចុប្បន្ន ខណៈភាពស្មុគស្មាញ និងហានិភ័យភូមិសាស្ត្រនយោបាយនៅមិនទាន់ធូរស្បើយទ ហើយថែមទាំងកំពុងផ្តល់ផលប៉ះពាល់កាន់តែខ្លាំងឡើងៗផងដែរ។ ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ២០២៥ដែលបានប្រារព្ធធ្វើនៅទីក្រុងប៉េណាង ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ ធ្ងន់ថា«យើងជួបជុំគ្នានៅទីនេះក្នុងខណៈពេលដែលពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំង។ ការកើនឡើងនូវភាពស្មុគស្មាញនៃថាមភាពភូមិសាស្ត្រនយោបាយ,...