អនុប្រធានទី១រដ្ឋសភាបញ្ជាក់ជូនឯកអគ្គរដ្ឋទូតអ៊ីស្រាអែលអំពីស្ថានការព្រំដែនកម្ពុជា-ថៃ និងការគោរពយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាចំពោះកិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់បែបនេះ ក្នុងឱកាស អនុញ្ញាតអោយលោកជំទាវ អាឡូណា ហ្វីសស៊ឺ-ខេម (Alona Fisher-Kamm) ឯកអគ្គរដ្ឋទូត នៃរដ្ឋអ៊ីស្រាអែល ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី២៥...
អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជួបគណៈប្រតិភូសម្ព័ន្ធធុរកិច្ចសិង្ហបុរី SBF ពិភាក្សាអំពីកាលានុវត្តភាព វិនិយោគនៅកម្ពុជា ការជំរុញពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសកម្ពុជា និងសិង្ហបុរី និងកម្មវិធីការងារនាពេលអនាគត។ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឆ្លៀតក្នុងឱកាសចូលរួមវេទិកាស្តីពីកាលានុវត្តភាពវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-ចក្រភពអង់គ្លេស នៅប្រទេសសិង្ហបុរី ឯកឧត្តមក៏បានទទួលជួបគណៈប្រតិភូសម្ព័ន្ធធុរកិច្ចសិង្ហបុរី (Singapore Business Federation-SBF) ក្នុងជំនួបនោះ...
ភ្នំពេញ៖ មូលនិធិម៉ានី និងសប្បុរសជននានា បានបង្កើតព្រឹត្តិការណ៍រួមគ្នា ដើរឡើងភ្នំបូកគោ ដើម្បីរាយអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ ក៏ជាការចូលរួមចំណែក ដើម្បីសង្គ្រោះអាយុជីវិតកុមារ ដែលទៅរកសេវាសុខាភិបាល ក្នុងមន្ទីរពេទ្យមួយនេះ ហើយព្រឹត្តិការណ៍នេះ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់២១ ខែធ្នូ ឆ្នាំ២០២៥ ។ ក្នុងសន្និសីទសារព័ត៌មានស្តីពី “ការដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជា ឆ្នាំ២០២៥” នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អ៊ីវ...
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូចូលរួមក្នុងពិធីបើកមហាសន្និបាតលើកទី២៤ របស់សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) ដែលធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ ពិធីបើកមហាសន្និបាតមានការអញ្ជើញចូលរួមពីប្រធាន (VECONAC) នៃប្រទេសឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះ, គណៈប្រតិភូបណ្តាប្រទេសដែលជាសមាជិកសមាគមអតីតយុទ្ធជនអាស៊ាន និងឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Xiaoyan Qian នាយិកាការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ តាមប្រព័ន្ធអនឡាញ ដើម្បីពិភាក្សាស្វែងយល់អំពីវឌ្ឍនភាព និងទិសដៅសម្រាប់ការអនុវត្តផែនទីបង្ហាញផ្លូវរបស់កម្ពុជាសម្រាប់កាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ (ក.ផ.ក.អ.)។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលសម្រេចបាននាពេលកន្លងមក ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវ...
ភ្នំពេញ៖ កម្ពុជា-សាធារណរដ្ឋប៉ូឡូញបានគូសបញ្ជាក់ជាថ្មី អំពីការតាំងចិត្តរួមគ្នា ចំពោះសន្តិភាព ស្ថិរភាព និងការគោរពច្បាប់អន្តរជាតិពាក់ព័ន្ធស្ថានការណ៍វិវាទព្រំដែន កម្ពុជា-ថៃ។ ការគូសបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាស លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា និង ឯកឧត្តម Władysław T. Bartoszewsk រដ្ឋលេខាធិការនៃក្រសួងការបរទេសប៉ូឡូញ បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេសទាំងពីរ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយលោកជំទាវ ឡោក ខេង ប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី និងជាប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនពលការិនីខ្មែររងគ្រោះពីការរំលោភបំពានផ្លូវភេទពីសំណាក់ទាហានឈុតខ្មៅថៃ និងវីរៈកងទ័ព ពលរដ្ឋស្លូតដែលរងការបាញ់ប្រហារពីសំណាក់ទាហានខ្មៅថៃ នាពេលកន្លងមកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ដំណើរចុះសួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌នាពេលនេះ គឺជាយកចិត្តទុក្ខដាក់ពីការលំបាករបស់ប្រជាពលរដ្ឋពីថ្នាក់ដឹកនាំរដ្ឋសភានិងសមាជិកសមាជិការដ្ឋសភាទំាងអស់ ក្រោមពាក្យស្លោកថា ទីណាមានទុក្ខមានមុខតំណាងរាស្រ្ត។ សកម្មភាពនេះកើតឡើងស្របពេលដែលរាជរដ្ឋាភិបាល ក៏ដូចជាកាកបាទក្រហមកម្ពុជា និងស្ថាប័ននានាបានរួមគ្នាក្នុងការស្មារតីជាតិនិយម...
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតតែងតាំង និងសហការី បានទទួលជួប ឯកឧត្តម ឃាន តួក អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងសហការី ដើម្បីសម្តែងការគួរសម សំណេះសំណាល និងពិភាក្សាការងារ។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ក្នុងប្រទេសកូរ៉េលើកនេះ ក្នុងគោលបំណងបញ្ជ្រៀបការផ្សព្វផ្សាយអំពីសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា ដល់សហគមខ្មែរ ដែលរស់នៅប្រទេសកូរ៉េ និងមានបំណងស្វែងរកការគាំទ្រ និងកៀរគរមូលនិធិបន្ថែម សម្រាប់ជួយទ្រទ្រង់ដល់សកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។...
កំពង់ឆ្នាំង៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានថ្លែងបញ្ជាក់ថា លោកនឹងបង្ក្រាបបទល្មើសសម្រាស់ និងរបាំងបិទភ្ជិតព្រែក រួមនិងអនុវត្តវិធានការច្បាប់អោយបានម៉ឺងម៉ាត់ ចំពោះជនណាដែលហ៊ានបង្កើតបទល្មើសទាំងនេះ ទោះជាមន្ត្រីក៏ដោយ ព្រោះថាបទល្មើសសម្រាស់បានបំផ្លាញធនធានធម្មជាតិយ៉ាងច្រើន និងប៉ះពាល់ដល់ជីវិតរស់នៅមនុស្សសត្វ។ លោក ងិន ហ៊ុន បានបន្តថា គោរពយ៉ាងម៉ឺងម៉ាត់ពីបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្លូវជាតិលេខ១០ ជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយខ្សែដ៏មានសារសំខាន់ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ ក្នុងភូមិសាស្ត្រឃុំប្រមោយ និងឃុំអូរសោម ស្រុកវាលវែង រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងជាង ១៩៧ គីឡូម៉ែត្រ។ ផ្លូវជាតិមួយខ្សែនេះ នឹងក្លាយជាចរន្តបម្រើដល់សេដ្ឋកិច្ចខេត្តទាំងពីរផង និងជាប្រភពនៃការតភ្ជាប់តាមបណ្តាទិសទេចរណ៍ផងដែលនឹងក្លាយជាជម្រើសបន្ថែមសម្រាប់អ្នកទេសចរណ៍ក្នុងការធ្វើដំណើរកម្សាន្តនៃខេត្តព្រៃភ្នំ និងខេត្តសមុទ្រ។ នេះជាការបំពេញយ៉ាងសំខាន់នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋភិបាលនីតិកាលទី៧ សំដៅពង្រឹងសរសៃឈាមសេដ្ឋកិច្ចបង្កើនចរន្តដឹកជញ្ជូន បង្កើតឱកាសសម្រាប់អ្នកវិនិយោគ និងប្រជាជន។ ផ្លូវជាតិតភ្ជាប់ខេត្តពាយព្យ ទៅកាន់ខេត្តភាគនិរតីនៃប្រទេសកម្ពុជា បានឆ្លងកាត់តំបន់ភ្នំខ្ពស់ទាបជ្រោះជ្រងជ្រលងដងអូរស្ទឹង ព្រៃប្រឹក្សាខ្ពស់ទៀបដ៏ខៀវស្រងាត់។ ព្រមជាមួយគ្នានេះ...