គិតចាប់តាំងពីកម្ពុជាប្រកាសដាក់ឱ្យដំណើរការហោះហើរជាផ្លូវការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី៩ ខែកញ្ញា រហូតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗគ្នាយ៉ាងច្រើនកុះករ បាននាំគ្នាមកទស្សនា សមិទ្ធផលថ្មីស្រឡាង និងជាប្រវត្ដិសាស្ដ្ររបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត។ អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)...
កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានជួបសំណេះសំណាលសួរសុខទុក្ខ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាពលី និងបាននាំយកថវិកាបេឡាមរណសង្គ្រោះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ជូនគ្រួសារសពចំនួន៤គ្រួសារ នៅស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង។ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន ខេត្តកំពង់ឆ្នាំង បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា...
ការផលិតទំនិញបម្រើតម្រូវការក្នុងស្រុកបច្ចុប្បន្ន ចាប់ផ្តើមមាននិន្នាការកើនឡើងគួរឲ្យកត់សម្គាល់ ខណៈក្រុមហ៊ុន ឬ សហគ្រាសក្នុងស្រុក កាន់តែមានមូលដ្ឋានរឹងមាំ ស្របពេលដែលប្រជាជនកម្ពុជា ចាប់ផ្តើមផ្តល់តម្លៃដល់ផលិតផលក្នុងស្រុក ខ្ពស់ជាងផលិតផលនាំចូលពីបរទេស ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្លែងក្នុងពិធីបើក “ការតាំងពិព័រណ៌ផលិតផលខ្មែរ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក” នៅថ្ងៃ ទី១១ ខែកញ្ញា ម្សិលមិញថា ក្នុងឆ្នាំ២០២៥នេះថា កម្ពុជាមានទីផ្សារបើកចំហរដែលមានលក្ខណៈប្រកួតប្រជែង...
គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ គឺមានរយៈពេល ៤៥ ថ្ងៃហើយ ក្រោយប្រទេសកម្ពុជា និងថៃ ទទួលបានកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយគ្នា ដែលបានចូលជាធរមានកាលពីរំលងអធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានការវិវត្តជាវិជ្ជមានជាបន្តបន្ទាប់ជាមួយនឹងការពិភាក្សាទ្វេភាគី នៃប្រទេសទាំងពីរ ដូចជា កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នាពេលកន្លងទៅជាដើម។...
ហុងកុង៖ វិនិយោគិនចិន មើលឃើញអំពីចំណុចប្រកួតប្រជែងរបស់កម្ពុជា ជាមួយបណ្ដាប្រទេសជិតខាង ដោយសារកម្ពុជាប្រើប្រាស់ រូបិយប័ណ្ណដុល្លារ និងការបើកចំហរទទួលការវិនិយោគលើគ្រប់វិស័យ។ លោក Elton Chan នាយកក្រុមហ៊ុន Jardine Matheson លើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ម្សិលមិញនេះ លោកនាយកក្រុមហ៊ុន បានជម្រាបជូនថា ក្រោយដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា...
ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ដែលមានប្រជាពុទ្ធបរិស័ទច្រើនកុះករយកចង្ហាន់ ទេយ្យទានប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសដល់បុព្វការីជន ញាតិកា វីរយុទ្ធជនដែលបានចែកឋាន, នៅថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ចំវេនបិណ្ឌទី៥ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន បានចូលរួមកាន់បិណ្ឌនៅវត្តជោតរតនៈសីលាកោះនរា ស្ថិតនៅភូមិកោះនរា សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ថ្នាក់ដឹកនាំ បុគ្គលិក...
នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ លោក អេនរីកូ ហ្គាវេលីយ៉ា កូស្តា(Enrico Gaveglia Costa) តំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសូងទេសចរណ៍ បានអនុញ្ញាតជូនលោក Arturo Planell នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់ ក្រុមហ៊ុន Visa Worldwide Pte. Limited និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការអនុវត្តជាក់ស្តែងនូវខ្លឹមសារ នៃអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នេះ នៅទីស្តីការក្រសួង។...
នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ បានជួបគ្នាដោយឡែកនៅក្នុងកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើការពង្រឹងកិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងឯកភាពគ្នាបន្តជួបក្រោយពេលកិច្ចប្រជុំ ដែលតាមគ្រោងទុក គឺនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងនោះដែរ នគរបាលភូមិន្ទថៃនឹងរៀបចំកិច្ចប្រជុំនៅខេត្តស្រះកែវ ដោយភាគីថៃនឹងរៀបចំការអញ្ជើញនគរបាលកម្ពុជា រួមទាំងកំណត់របៀបវារៈជាក់លាក់ តាមរយៈអនុព័ន្ធនគរបាលអមស្ថានទូតថៃ។
ប្រធានក្រុមហ៊ុន Sino Group គឺជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ និងវិនិយោគឈានមុខគេមួយរបស់ទីក្រុងហុងកុង បានសន្យានឹងពិនិត្យលទ្ធភាពរៀបចំឱ្យមានមន្ទីរពេទ្យចល័ត នៅកម្ពុជា។ ការសន្យានេះ ធ្វើឡើងនាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នេះ ក្នុងឱកាស ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ទៅទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិន ជួបពិភាក្សាការងារជាមួយលោក Robert Ng ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន...