កំពង់ស្ពឺ៖ ផ្លូវបេតុងក្រាលកៅស៊ូ ១ខ្សែ ប្រវែងជាង៧០០០ម៉ែត្រ ស្ថិតនៅលើខ្នងភ្នំឧទ្យានជាតិព្រះសុរាម្រិតកុសមៈគីរីរម្យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីសម្រួលដល់ការធ្វើដំណើរនៃភ្ញៀវជាតិ អន្តរជាតិ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវកៅស៊ូ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែថថា ផ្លូវបេតុងក្រាលកៅស៊ូថ្មីនេះ តភ្ជាប់ចេញពីរង្វង់នាគព័ន្ធ ទៅកាន់រមណីយដ្ឋានឋានសួគ៌គីរីរម្យ គឺជាសមិទ្ធិផលថ្មីមួយបន្ថែមទៀតនៅលើខ្នងភ្នំឧទ្យានជាតិគីរីរម្យ នឹងចូលរួមជួយជំរុញកំណើនទេសចរណ៍ ហើយក៏បានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ មូលដ្ឋានឱ្យកាន់តែប្រសើរឡើង ។...
ក្រុមប្រឹក្សាធម្មនុញ្ញបានរៀបចំពិធីប្រគល់ស្តម្ភរដ្ឋធម្មនុញ្ញចម្លងដើម្បីតម្កល់នៅរាជធានី-ខេត្ត ទាំង២៥ ទុកជាមង្គលវត្ថុ សម្រាប់ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលរាជធានី ខេត្ត ទទួលបានស្តម្ភរដ្ឋធម្មនុញ្ញចម្លង។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់អភិបាល អភិបាលរងរាជធានី ខេត្ត។ ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថា ស្តម្ភរដ្ឋធម្មនុញ្ញចម្លង គឺជាវត្ថុតំណាងវិមានរដ្ឋធម្មនុញ្ញ ជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋ ដែលនឹងបានជាជំនួយដល់ស្មារតីមន្ត្រីរាជការត្រូវដើរតួនាទីជាគំរូក្នុងការគោរព...
ក្រសួងបរិស្ថានបានរៀបចំកូនឈើប្រមាណ៥លានដើមរួចរាល់ហើយ សម្រាប់ចែកជូនពលរដ្ឋដោយឥតគិតថ្លៃក្នុងពិព័រណ៍ «ពន្លកបៃតង» ដែលនឹងប្រព្រឹត្តទៅនៅខែក្រោយនេះ។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២៦នេះ បានប្រាប់BTVឲ្យដឹងថា គិតមកដល់ពេលនេះ ក្រសួងបរិស្ថានបានត្រៀមរួចរាល់កូនឈើ៥លានដើម ចែកជូនប្រជាពលរដ្ឋឥតគិតថ្លៃនៅក្នុងយុទ្ធនាការ និងពិព័រណ៍ «ពន្លកបៃតង» ដែលនឹងប្រពឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។ ឯកឧត្តមបានបន្តទៀតថា កូនឈើដែលបានត្រៀមចែកជូនប្រជាពលរដ្ឋនោះមានជាច្រើនប្រភេទរួមមាន៖ កូនត្នោត១,៥លានដើម ឈើបេង នាងនួន...
កណ្ដាល៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញសម្ពោធដាក់ឲ្យដំណើរការសារមន្ទីរព្រះវិហារអដ្ឋរស្ស និងពុទ្ធាភិសេកព្រះបដិមាព្រះសម្មាសម្ពុទ្ធអង្គធំ ស្ថិតក្នុងរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ឧដុង្គ) ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ។ ជាទីសក្ការៈបូជាដ៏មានវ័យចំណាស់មួយ ព្រះវិហារនេះ ត្រូវបានសាងសង់ឡើងដំបូងនៅស.វទី១៧ នាសម័យឧដ្ដុង្គ ដោយសង់លើគ្រឹះប្រាសាទចាស់នាស.វទី១១ សម័យអង្គរ ក្នុងរចនាបថឃ្លាំង។...
ភ្នំពេញ៖ ក្រសួងផែនការ នៅថ្ងៃនេះ បានចាប់ផ្ដើមបើកការដ្ឋានសាងសង់ អគារវិទ្យាស្ថានជាតិស្ថិតិថ្មី ដែលមានកម្ពស់ ៨ជាន់។ សម្រាប់ការចាប់ផ្ដើមសាងសង់នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា នេះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ លើកឡើងថា នេះជាការវិនិយោគសម្រាប់អនាគតលើប្រព័ន្ធស្ថិតិជាតិរបស់កម្ពុជា។ ឯកឧត្តម ប៊ុន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងថា វិទ្យាស្ថានជាតិស្ថិតិត្រូវការហេដ្ឋារចនាសម្ព័ន្ធទំនើប ដែលអាចគាំទ្រដល់ការផ្ទុក និងគ្រប់គ្រង ទិន្នន័យជាតិ...
កំពត៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្រ្តីនៃកម្ពុជា និងជារដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់មន្ទីរអភិវឌ្ឃន៍ជនបទខេត្តកំពត។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមបណ្ឌិត លឹម អ៊ីវ អនុរដ្ឋលេខាធិការ, លោក...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រី ដែលជាចក្ខុវិស័យវែងឆ្ងាយក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែមានភាពទាក់ទាញ។ អ្នកជំនាញផ្នែកទេសចរណ៍ យល់ឃើញថា នេះគឺជាផលិតផលទេសចរណ៍ថ្មីប្លែកដែលផ្តល់ជម្រើសកាន់តែប្រសើរសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងដើម្បីសម្របសម្រួលនិងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា ដែលក្រុមការងារនេះ មានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន អមដោយអនុប្រធានចំនួន ៦ នាក់មកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,...
ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានជំរុញអត្តពលិកជាតិ និងសិស្សានុសិស្ស ចូលរួមបំផុតស «ហាត់ប្រាណ និងលេងកីឡាអស់មួយជីវិត» ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងក្លាយជាមូលធនមនុស្សប្រកបដោយសក្ដានុពល សម្រាប់រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ នេះបើតាមការលើកឡើងក្នុងទិវាអូឡាំពិក និងវេទិកាអត្តពលិកជាតិ ឆ្នាំ២០២៦ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានប្រាររៀបចំ កាលពីថ្ងៃទី២៨ ខែមិថុនាកន្លងទៅ នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមកិច្ចសហការពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីមន្ដ្រីទូត មន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងតំណាងភាគីពាក់ព័ន្ធ...
ក្រសួងបរិស្ថានកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះថា ប្រទេសកម្ពុជានៅតែបន្តហាមឃាត់ការនាំចូលសំណល់អេឡិចត្រូនិក (e-waste) ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការការពារបរិស្ថាន ធនធានធម្មជាតិ និងសុខភាពសាធារណៈរបស់ប្រទេស ពីការបំពុលក្នុងរយៈពេលវែង។ សំណល់អេឡិចត្រូនិក រួមមានឧបករណ៍អេឡិចត្រូនិកដែលហួសសម័យ និងត្រូវបានបោះបង់ចោល ដូចជា កុំព្យូទ័រ ទូរទស្សន៍ ទូរស័ព្ទដៃ ម៉ាស៊ីនបោះពុម្ព ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ថ្ម និងឧបករណ៍អគ្គិសនីផ្សេងៗទៀត។ ទោះបីជាសម្ភារៈមានតម្លៃមួយចំនួនអាចទាញយកបានពីសំណល់អេឡិចត្រូនិកក៏ដោយ ក៏មានតែប្រហែល ៩ ភាគរយប៉ុណ្ណោះនៃសមាសធាតុរបស់វា...
គិតក្នុងរយៈពេល ២ថ្ងៃកន្លងទៅនេះ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ដែលរៀបចំឡើងស្ថិតនៅផ្លូវថ្មើរជើងចតុមុខ បានមើលឃើញថា ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់សប្បុរជននានា ក្នុងការចូលរួមបរិច្ចាគជាសាច់ប្រាក់ ដើម្បីជួយដល់កុមារកម្ពុជាជាច្រើននាក់ដែលកំពុងទទួលបានការព្យាបាលពីមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ក្នុងបទសម្ភាសន៍ជាមួយព័ត៍មាន ប៊ីធីវី កាលពីល្ងាចថ្ងៃទី២៨ ខែមិថុនាកន្លងទៅ លោក ឃាន តួក ប្រធានផ្នែកទំនាក់ទំនងសាធារណៈ នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ការរៀបចំស្ដង់ទទួលថវិកាបរិច្ចាគ នៅផ្លូវថ្មើរជើងចតុមុខនេះ ដើម្បីគាំទ្រយុទ្ធនាការ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ដែលផ្តួចផ្តើមឡើងដោយ លោកជំទាវ ពេជ ចន្ទមុន្នី...