អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញជូនដល់វិនិយោគិនបរទេស ស្តីពីបរិកាសវិនិយោគនៅកម្ពុជា ការកំណែទម្រង់ រដ្ឋបាល និងគោលនយោបាយសារពើពន្ធ និងការធ្វើទំនើបកម្មលើវិស័យពន្ធដារ ដើម្បីធានាធ្វើឲ្យកាន់តែប្រសើរដល់បរិយាកាសអាជីវកម្ម និងការប្រកួតប្រជែងដោយស្មើភាពគ្នានៅកម្ពុជា។ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងវេទិកាពន្ធប្រចាំ ឆ្នាំ២០២៥ “AmCham Tax Forum 2025” នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ, ឯកឧត្តមបានលើកឡើងអំពីវឌ្ឍនភាពរីកចម្រើន នៅកម្ពុជា និងបរិយាកាសវិនិយោគ...
អ្នកនាំពាក្យរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះភាគីថៃ និងចាត់ទុកសកម្មភាពរបស់យោធាចម្រុះថៃ ដែលបានប្រើប្រាស់គ្រឿងចក្រចូលមកឈូសឆាយដីធ្លីរបស់ប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១០ ខែតុលា ម្សិលមិញ គឺជាអំពើឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាយ៉ាងកំរោល និងយ៉ាងគឃ្លីនបំផុត។ យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា នាវេលាម៉ោង១០.៣០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ កងកម្លាំងយោធាចម្រុះថៃ បានរំលោភបំពានមកលើដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដោយបានប្រើគ្រឿងចក្រឈូសឆាយដី...
ភ្នំពេញ៖ សមាគមខ្មែរចំនួន ៦ ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៥នេះ បានចេញញត្តិដាច់ដោយឡែកពីគ្នា ដោយថ្កោលទោសចំពោះសកម្មភាពរបស់កងកម្លាំងសមត្ថកិច្ចថៃ ដែលបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងរំលោភលើស្មារតីនៃកិច្ចព្រមព្រៀម GBC និង RBC។ សមាគមទាំង ៦នោះ រួមមាន៖ សមាគមខ្មែរជួយខ្មែរ នៅក្រុងហ្វាសុង សាធារណរដ្ឋកូរ៉េ, សមាគមកម្ពុជាសាមគ្គី, សមាគមអភិវឌ្ឍន៍អនាគតកូរ៉េ-កម្ពុជា, សមាគមខ្មែររួមគ្នាដើម្បីខ្មែរ នៅសាធារណរដ្ឋកូរ៉េ,...
នៅមូលដ្ឋានសមុទ្ររាម នាវិកកងទ័ពជើងទឹកកម្ពុជា និងនាវិកនៃនាវា HMAS Ballarat-FFH155 (Anzac Class FFH) កងទ័ពជើងទឹកអូស្ត្រាលីនាព្រឹកថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២៥នេះ បានរៀបចំកម្មវិធីប្រកួតកីឡាបាល់ទះ កីឡាទាញព្រ័ត ជាលក្ខណៈមិត្តភាព ដើម្បីបង្កើនភាពស្និទ្ធស្នាលគ្នាបន្ថែមទៀត ហើយជាមួយគ្នានោះកងនាវិកនៃប្រទេសទាំងពីរក៏បានធ្វើសិក្ខាសាលាដោយគ្មានការត្រៀមទុកទាក់ទងនឹងដែនសមុទ្រ CUES ផងដែរ។ សូមបញ្ជាក់ថា នាវាកងទ័ពជើងទឹកអូស្ត្រាលី HMAS Ballarat -FFH155 (Anzac Class...
សមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និងក កម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ សមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាលនិងក អាស៊ាន លើកទី២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ ១២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ក្រោមប្រធានបទ “Together for...
ព្រះវិហារ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ សួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនដល់ ក្រុមប្រឹក្សាឃុំ កងកម្លាំងទាំង៣ និងប្រជាការពារ ដែលកំពុងប្រចាំការចាំជួយអន្តរាគមន៍ចម្លង និងដឹកជញ្ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់លិចផ្លូវ ស្ថិតនៅភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំ...
សហជីពនានាបានថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើរំលោភបំពានរបស់អាជ្ញាធរថៃមកលើដែនអធិបតេយ្យភាពទឹកដីកម្ពុជា និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរមកលើប្រជាពលរដ្ឋខ្មែរ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ហៅកាត់ NLC នៅព្រឹកថ្ងៃទី១១ ខែតុលានេះ បានលើកឡើងថា រហូតមកដល់ពេលនេះ គឺមានរយៈពេលជាច្រើនខែមកហើយដែលភាគីថៃតែងតែរំលោភបំពានមកលើកម្ពុជា ហើយថ្មីៗចុងក្រោយនេះទៀតសោតកងកម្លាំងថៃ បានធ្វើសកម្មភាពរាវមីន និងប្រើគ្រឿងចក្រឈូសឆាយដី ដែលពួកគេបានព័ទ្ធរបងលួសនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាអំពើឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាយ៉ាងកំរោល និងយ៉ាងគឃ្លីនបំផុត។ លោក គឹម...
ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួប លោកសាស្ត្រាចារ្យ Prof Chiu Ming Terk សាស្ត្រាចារ្យឯកទេសជំនាញប៉ះទង្គិករបួសក្បាល និងវះកាត់ទូទៅសិង្ហបូរី (Former Director Of Trauma, Senior Consultant General Surgeon at Tan Tock Seng Hospital...
អគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្លើយតបចំពោះសារព័ត៌មាន South China Morning Post បានចុះផ្សាយនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ពុំមែនជាការពិតឡើយ។ សមត្ថកិច្ចកម្ពុជា ពុំទទួលបានព័ត៌មាន ឬបណ្តឹងពីក្រុមគ្រួសារនៃសព ឬក៏ពីស្ថានទូត ដូចដែលការចុះផ្សាយរបស់សារព័ត៌មានខាងលើ ដែលថាក្រុមគ្រួសារសពអះអាងថា បានស្វែងរកកិច្ចអន្តរាគមន៍ជួយសង្គ្រោះតាមរយៈស្ថានទូត និងនគរបាលមូលដ្ឋាននោះទេ។ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា...
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ» ពីទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលនេះ ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លើកឡើងថា កងកម្លាំងសមត្ថកិច្ចថៃប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗជាច្រើនទៀត បានធ្វើសកម្មភាពរាវមីន និងប្រើគ្រឿងចក្រឈូសឆាយដី ដែលពួកគេបានព័ទ្ធរបងលួស កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ...