កោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអះអាងថា កំណាត់ផ្លូវជាតិ៤៨ដែលកំពុងធ្វើការដ្ឋាស្ថាបនា គឺចំណោតដែលលំបាកធ្វើចរាចរណ៍ត្រូវបានកែសម្រួលជូនដល់អ្នកដំណើររួចរាល់ហើយ។ តាមរយៈសារបង្ហោះលើហ្វេសប៊ុកផ្លូវការរបស់លោកជំទាវ មិថុនាភូថង អភិបាលខេត្តកោះកុងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានថ្លែងថា កន្លងមក មានអ្នកលេងបណ្តាញសង្គមខ្លះ បានថតបង្ហោះអំពីស្ថានភាពលំបាកបន្តិចបន្តួច ក្នុងការធ្វើដំណើរលើបណ្តោយផ្លូវជាតិលេខ៤៨ ចំនួន២កន្លែង ដូចនៅត្រង់:ទី១- ចំណុចចុះចំណោតទឹកជ្រោះតាប៉ន (បង្គោលគីឡូម៉ែតលេខ ១៤០ +៣០០ -> ១៤០+៧០០)...
ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៣ កក្កដា ឆ្នាំ២០២៤នេះ បានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការពិនិត្យលើខ្លឹមសារនៃក្របខ័ណ្ឌកម្មវិធី FAO New Country Programming Framework (CPF) 2024-2028 ដែលផ្តោតសំខាន់ក្នុងវិស័យជលផល និងព្រៃឈើ៕ នៅក្រោយបញ្ចប់កិច្ចប្រជុំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានសំដែងនូវការសប្បាយចិត្តខ្លាំង ក្រោយពេលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអោយក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ ចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជូនប្រជាពលរដ្ឋបានលឿនលើសពីការរំពឹងទុកក្នុងដំណាក់កាលទី២ និងបន្តទៅដំណាក់កាលទី៣ទៀត។ ការយកចិត្តទុកដាក់ គិតគូរដល់ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែងពីសំណាក់សម្តេចធិបតី គឺនាំអោយជីវភាពប្រជាពលរដ្ឋបានល្អជាងមុន ក្រោយទទួលបានប្លង់លក្ខណៈប្រព័ន្ធនេះ។ ប្រជាពលរដ្ឋបានបន្តថា៖ ក្រុមការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅក្នុងស្រុកកំពង់លែង កំពុងមមាញឹកចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាពន្លឿនការចុះបញ្ជីដីធ្លីក្ខណៈប្រព័ន្ធនៅក្នុងស្រុកកំពង់លែងនេះ...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃម្សិល បានដឹកនាំកិច្ចប្រជុំពិនិត្យផែនការសកម្មភាពបរិវត្តកម្មរដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤-២០២៦ ដើម្បីបង្កើនប្រសិទ្ធភាពការងារឲ្យកាន់តែល្អប្រសើរឡើងថែមទៀតតាមបរិបទឌីជីថល។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣ កក្កដា ឆ្នាំ២០២៤នេះ បានឲ្យដឹងតាមបណ្តាញសង្គមថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី ណែនាំឱ្យក្រុមការងារតាមដាន និងវាយតម្លៃ សកម្មភាពនេះចេញបានទាន់ពេលវេលា ដែលនេះជារឿងសំខាន់សម្រាប់គ្រប់ជំនាញទាំងអស់ ជួយសម្រួលដល់ការងារកសិកម្ម ក៏ដូចជាមន្រ្តីកសិកម្មឃុំ នៅតាមបណ្តាខេត្ត។ លើសពីនេះទៅទៀត...
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា ខាងមុខនេះ តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ ម៉ៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភា និងជាប្រធានសភាតំណាងរាស្រ្តថៃ ដើម្បីពង្រឹងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាពកិច្ចសហប្រតិបត្តិការជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ...
ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកសម្ភារៈគ្រឿងសំណង់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនទីបញ្ជាការដ្ឋានកងពលតូចលេខ ១២៨ យោធភូមិភាគទី១ នៅក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ។ នេះការយកចិត្តទុកដាក់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូរគ្រប់បែបយ៉ាងពីសុខទុក្ខ...
រហូតមកដល់ពេលនេះ មជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តសកម្មភាពចុះផ្សព្វផ្សាយឱកាសការងារនៅតាមសាកលវិទ្យាល័យនានា ដើម្បីផ្តល់ព័ត៌មានអំពីទីផ្សារការងារ និងនាំយកឱកាសការងារឲ្យខិតជិតដល់យុវជន ក្នុងគោលបំណងបង្កើនលទ្ធភាពនៃការទទួលបានការងារកាន់តែឆាប់រហ័ស។ យោងតាមកាលវិភាគរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ការផ្សព្វផ្សាយឱកាសការងារនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា នៅរាជធានីភ្នំពេញ សម្រាប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ រួមមាន៖ សាកលវិទ្យាល័យមេគង្គកម្ពុជា , សាកលវិទ្យាល័យជាតិគ្រប់គ្រង , សាកលវិទ្យាល័យវេស្ទើន , សាកលវិទ្យាល័យពុទ្ធិសាស្រ្ត...
អតីតសមាជិកជាន់ខ្ពស់របស់គណបក្សប្រឆាំងប្រចាំទ្វីបអឺរ៉ុប អះអាងថា ការដឹកនាំបែបប្រជាភិថុតរបស់មេបក្សប្រឆាំង ជាទណ្ឌិតក្បត់ជាតិបីជំនាន់នៅក្រៅស្រុក នឹងធ្វើឱ្យចរន្តនៃសមាជិករបស់ខ្លួនបន្តចាកចេញទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ថ្លែងប្រាប់ BTV ក្នុងកិច្ចសម្ភាសន៍ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ លោក ខៃ រដ្ឋា អនុប្រធានចលនាយុវជនប្រចាំទ្វីបអឺរ៉ុបរបស់អតីតគណបក្សសង្គ្រោះជាតិ និងក្រោយមកជាអគ្គលេខាធិការគណបក្សភ្លើងទៀនប្រចាំទ្វីបអឺរ៉ុបបានបញ្ជាក់ថា ការសម្រេចចិត្តផ្តាច់ខ្លួនពីគណបក្សប្រឆាំងមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដោយសារមេដឹកនាំ ទណ្ឌិតក្បត់ជាតិ៣ជំនាន់មានចរិកបំពេញតែមហិច្ឆតាផលប្រយោជន៍របស់ខ្លួន ហើយចំណុចសំខាន់នៃការដឹកនាំជិតរយៈពេល៣០ឆ្នាំមានរបៀបប្រជាភិថុតតែប៉ុណ្ណោះ ដែលនេះជាកត្តាធ្វើឱ្យចរន្តនៃសមាជិកផ្សេងទៀតបន្តចាកចេញកាន់តែច្រើន។ ជាមួយគ្នា អតីតសមាជិកគណបក្សប្រឆាំងរូបនេះ អះអាងថា កត្តាធំបំផុតដែលនាំឱ្យរូបលោកសម្រេចចិត្តផ្តាច់ខ្លួនចេញពីគណបក្សប្រឆាំង គឺការប្រមាថ...
បណ្តាអ្នកជំនាញភស្តុភាកម្ម និងការធ្វើដំណើរទេសចរណ៍ បានថ្លែងគាំទ្រ និងអបអរសាទរ ដែលកម្ពុជានឹងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ ខណៈព្រែកជីកនេះនឹងជំរុញតម្លៃសេវាការដឹកជញ្ជូនទំនិញ និងសេវាកម្មទេសចរណ៍ធ្លាក់ចុះ ហើយជំរុញសេដ្ឋកិច្ចជាតិមានកំណើនល្អប្រសើរ។ លោកឧកញ៉ា បណ្ឌិត ស៊ិន ចន្ធី អ្នកជំនាញវិជ្ជាជីវៈ វិស័យដឹកជញ្ជូន និងភស្តភាកម្ម នៃក្រមប្រឹក្សាភិបាល សមាគមភស្តុភាកម្មកម្ពុជាថ្លែងប្រាប់ BTV នៅថ្ងៃទី៣ ខែកក្កដានេះថា បច្ចុប្បន្នគ្រប់ការដឹកជញ្ជូនទំនិញតាមផ្លូវទាំងបួនប្រភេទរួមមាន៖ ផ្លូវទឹក ផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស...
ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិលនៅកម្ពុជាចេញសេចក្តីថ្លែងការណ៍រួម គាំទ្រសាលក្រមផ្តន្ទាទោសចំពោះក្រុមយុវជនចលនាខុសច្បាប់ និងថ្កោលទោសចំពោះជនណា ឬបុគ្គលណាដែលតែងតែរិះរកវិធីសាស្រ្តបង្កើតព្រឹត្តិការណ៍ សកម្មភាព យកវិស័យបរិស្ថាន និងសិទ្ធិមនុស្សធ្វើជាឈ្នាន់នយោបាយតាមការញុះញង់របស់ជនបរទេសក្នុងគោលបំណងធ្វើឱ្យប្រទេសកម្ពុជាមានភាពវឹកវរ ចលាចលទាំងពួកគេដឹងហើយថាជាទង្វើខុសច្បាប់។ លោក ហេង សំណាង ប្រធានបណ្ដុំអង្គការសមាគមសង្គមស៊ីវិល បានថ្លែងថាក្រុមយុវជនចលនាខុសច្បាប់ទាំងនោះ តែងតែធ្វើសកម្មភាពផ្សព្វផ្សាយ និងវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងន័យមិនល្អដែលជាចេតនានយោបាយពិសេសវាយប្រហាលលើ ស្ថាប័នក្រសួងបរិស្ថាន ជាដើម។ លោកបន្តថាជា កត្តាសត្យានុម័ត ដូចពាក្យចាស់ពោលថា កុកអាចភ្លេចជង់ តែជង់មិនភ្លេចកុកទេ! កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤...