នៅព្រឹកថៃ្ងទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង មកជួបពិភាក្សាការងារជាមួយគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ ដើម្បីជម្រាបជូនអំពីវឌ្ឍនភាពការងារ ផែនការសកម្មភាព...
ឯកឧត្តម ថោង បញ្ញាធន អនុប្រធានសហព័ន្ធជឺជីតស៊ូកម្ពុជា បានបង្ហាញមោទនភាពជាខ្លាំង ចំពោះក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា ដែលដណ្ដើមបានមេដាយដ៏ច្រើន ក្នុងការប្រកួតជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASIAN Regional Championship Southeast Asia ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីចុងសប្ដាហ៍កន្លងទៅ ។ ការលើកឡើងនេះ បន្ទាប់ពីក្រុមកីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយសរុប ២១គ្រឿងពីព្រឹត្តិការណ៍ប្រចាំតំបន់នេះ ដែលរួមមានមេដាយមាស ៩ មេដាយប្រាក់ ៤ និងមេដាយសំរឹទ្ធ ៨គ្រឿង...
ចាស់ព្រឹទ្ធាចារ្យ សិល្បករ សិល្បការិនី នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខិតខំហាត់សមដំឡើងស្នាដៃថ្មីៗ ដែលកន្លងមកមានទម្រង់សិល្បៈមួយចំនួនមិនសូវមានសកម្មភាព និងស្ទើតែបាត់បង់ ដូចជា៖ អាយ៉ៃរឿង និងល្ខោនបាមោជ្ជទ័យ។ នេះបើយោងតាមការបញ្ជាក់របស់លោក ឈាង ឆដាភ័ក្រ ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ។ លោក ប្រធាននាយកដ្ឋាន បានលើកឡើងទៀតថា...
ក្រុមហ៊ុន Pursat Special Economic Zone Co., Ltd. ដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ បាននឹងកំពុងដំណើរការស្នើរសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តពោធិ៍សាត់ លើផ្ទៃដីទំហំ១៤០ហិកតា ជាមួយទុនវិនិយោគប្រមាណ៧០លានដុល្លារ ដែលមានទីតាំងស្ថិតនៅក្បាលដីលេខ៤៦៦ ត្រង់គីឡូម៉ែត្រលេខ១៥៤ លើផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ។ ឯកឧត្តម ហេង សុខណាង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី៨ ខែកក្កដា បានដឹកនាំគណៈកម្មការអន្តរក្រសួង-ស្ថាប័នចំនួន១៣ រួមនិងរដ្ឋបាលខេត្តពោធិ៍សាត់...
ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៣៨ ៦៥៤ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៥៦ ៧៨៩ តោន គិតជាទឹកប្រាក់ចំនួន ១២១.៣២ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវ ចំនួន ៧៥ ៣៩៨...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ បញ្ជាក់ថា ក្នុងឱកាសរុក្ខទិវា ៩ កក្កដា កូនឈើធ្នង់ គ្រញូង និងក្ងោក សរុបចំនួន ៣,០០០ ដើម បានចាប់ផ្តើមដាក់ដាំនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ លើផ្ទៃដី ៣ហិកតា។ ខណៈក្រសួងទើបបានបញ្ចប់ការដាំកូនឈើចម្រុះចំនួន ១៦,៥០០ដើមលើផ្ទៃដី ១០ ហិកតាផ្សេងទៀតនៅក្នុងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។...
ភ្នំពេញ៖ ក្នុងឱកាសស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីរុក្ខទិវា ៩ កក្កដា នៅខេត្តតាកែវ (៩ កក្កដា ១៩៥២- ៩កក្កដា ២០២៤) នៅព្រឹក ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមានព្រះរាជបន្ទូលថា ការដាំដើមឈើមានផលប្រយោជន៍ធំធេងណាស់សម្រាប់មនុស្សជាតិ និងសត្វគ្រប់ប្រភេទ។ ក្នុងឱកាសនោះ ព្រះករុណា ព្រះមហាក្សត្រ មានហឫទ័យរីករាយឥតឧបមា ដោយបានចូលរួមក្នុងពិធី «រុក្ខទិវា ៩កក្កដា»...
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងព្រះ រាជពិធី«រុក្ខទិវា ៩កក្កដា»ឆ្នាំ២០២៤ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តតាកែវប្រារព្ធនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ យាងនិងអញ្ជើញដង្ហែរអង្គព្រះមហាក្សត្រយាងចូលរួម ក្នុងព្រះរាជពិធីដ៏ឧត្តុង្គឧត្តមនេះ មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី...
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យ លោក Fujitsu Ryojo នាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោក Fujita Ryoji នាយកក្រុមហ៊ុន...
ភ្នំពេញ ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអញ្ជើញជួបជាមួយលោក Geoffroy Roux de Bézieux ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោកប្រធាន APF បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពរំឭកអំពីជំនួបរបស់លោកជាមួយ...