កំពង់ឆ្នាំង៖ ប្រជាកសិករឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានសំដែងនូវទឹកចិត្តសប្បាយរីករាយ ជាមួយនឹងការប្រមូលផលស្រូវប្រាំងបានប្រមាណពី៥០ទៅ៦០%ហើយ ក្រោយពីមិនមានជួបប្រទះនឹងការខ្វះខាតទឹកស្រោចស្រពដូចឆ្នាំកន្លងទៅ។ ប្រជាកសិករថ្លែងបែបនេះ ក្នុងពេលឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង, លោកជំទាវតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងក្រុមការងារ មន្ទីរជំនាញ និងអាជ្ញាធរស្រុកឃុំ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាកសិករ ព្រមទាំងពិនិត្យមើលស្ថានភាពទឹក និងការបង្កបង្កើនផលស្រូវប្រាំងឆ្នាំនេះ។ ប្រជាកសិករបានអោយដឹងថា៖ ពួកគាត់សូមថ្លែងអំណរគុណដល់សម្តេចធិបតី...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចផ្ទាល់ប្តេជ្ញាកំណត់យកការលើកស្ទួយសុខមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលធនមនុស្សឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីសម្រេចឲ្យបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ក្នុងឱកាសអញ្ជើញបើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ដើម្បីឲ្យសម្រេចបាននូវចក្ខុវិស័យនេះ រាជរដ្ឋាបាលបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥ ខណៈការណ៍នេះ នឹងដើរតួជាមគ្គុទ្ទេសក៍ជំនួសក្របខណ្ឌគោលនយោបាយជាតិឆ្នាំ២០១៦-២០២៥ ដើម្បីធានានិរន្តរភាពនៃការតម្រង់ទិសនៃការអភិវឌ្ឍគាំពារសង្គមកម្ពុជា...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានក្រើនរំលឹកដល់ក្រុមគ្រូពេទ្យទាំងអស់ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវក្រមសីលធម៌ ដោយមិនត្រូវប្រកាន់ ឬរើសអើងចំពោះការផ្តល់សេវាព្យាបាលដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបណ្ណបេឡាជាតិសន្តិសុខសង្គម (បសស) នោះឡើយ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាល បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការពង្រីកបន្ថែមទៀត ចំពោះសេវាកម្មគាំពារសង្គមជូនដល់ប្រជាពលរដ្ឋនោះ។ ក្នុងឱកាសអញ្ជើញបើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីឆ្លើយតប នឹងការរំពឹងទុករបស់អ្នកជំងឺ...
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី បានចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនដល់កម្មករនិយោជិត នៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី (FOREMART (CAMBODIA)...
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ង្វៀន ម៉ិញវូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងនូវការចាប់អារម្មណ៍ខ្ពស់ចំពោះសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននាពេលកន្លងមក មានជាអាទិ៍ ការរក្សាបាននូវសុខសន្តិភាព, ស្ថិរភាពនយោបាយ, ការអភិវឌ្ឍរីកចម្រើនដ៏ខ្លាំងក្លា...
ភ្នំពេញ ៖ ស្ថានទូតជប៉ុន និងរដ្ឋបាលរាជធានីភ្នំពេញចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងសន្តិសុខមនុស្សជាតិ។ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានធ្វើពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ហៅថា គូសាណូណិ លើគម្រោងចំនួនពីររួមមាន ១. “គម្រោងធ្វើលទ្ធកម្មរថយន្តបាញ់ផ្សែងរបស់ជប៉ុន នៅរាជធានីភ្នំពេញ” ក្នុងថវិកាគម្រោងចំនួន ៨៣.៦៧២ដុល្លាអាមេរិក។ រថយន្តនេះមានមុខងារនឹងជួយឱ្យក្រុមការងារពន្លត់អគ្គិភ័យមានលទ្ធភាពបាញ់ផ្សែងចេញពីអគារមានឧប្បត្តិហេតុអគ្គិភ័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រតិបត្តិការ សង្រ្គោះ និង២. “គម្រោងធ្វើលទ្ធកម្មរថយន្តពន្លត់អគិ្គភ័យ និងរថយន្តសង្រ្គោះបន្ទាន់ដែលប្រើប្រាស់រួច ក្នុងរាជធានីភ្នំពេញ” ក្នុងថវិកាគម្រោងចំនួន...
កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ) បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី “ការផ្ដល់ធាតុចូល និងគាំទ្រការអនុវត្តបទបញ្ជាផ្ទៃក្នុងនៃការគ្រប់គ្រងសន្តិសុខសាយប័រ” ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ចាប់ពីអនុប្រធាននាយកដ្ឋានឡើង សរុបប្រមាណ ១០០នាក់។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងអង្គភាពចំណុះទីស្តីការ ក.ប.ទ. ក្នុងការអនុវត្តនូវគោលការណ៍ស្តង់ដាសុវត្ថិភាពឌីជីថលសម្រាប់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កម្មវិធីនិងប្រព័ន្ធឌីជីថល ក៏ដូចជាឧបករណ៍ឌីជីថលដែលប្រើប្រាស់នៅក្នុង ក.ប.ទ....
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន នៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៥នេះ បានអញ្ជើញប្រគល់ផ្ទះ«មូលនិធិជនពិការ» ជូនគ្រួសារជនមានពិការភាពក្រីក្រ១គ្រួសារនៅខេត្តព្រះវិហារ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ថ្នាក់ដឹកនាំនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរពាក់ព័ន្ធជុំវិញខេត្ត មន្រ្តីក្រោមចំណុះរដ្ឋបាលខេត្តព្រះវិហារ និងសាខាមូលនិធិជនពិការខេត្តព្រះវិហារ។ ផ្ទះ«មូលនិធិជនពិការ»ថ្មី១ខ្នងនេះ...
ភ្នំពេញ ៖ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ និស្សិតអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតផ្តល់ជូនតាមរយៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន ៦៩ នាក់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុបដោយជោគជ័យ និងបានចូលរួមពិធីប្រគល់សញ្ញាប័ត្រក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី...
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជំរុញប្រធានមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព និងជាលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ត្រូវបង្កើនសារអប់រំសុខភាពផលប៉ះពាល់ ហាមឃាត់ការផ្សាយ និងអនុវត្តវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅទីកន្លែងសាធារណៈ។ ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ យ៉ាងដូច្នេះ នាឱកាសដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់,...