គិតមកដល់ពេលនេះ មានរយៈពេលជាង ៧ខែមកហើយ ដែលមជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានចុះផ្សព្វផ្សាយឱកាសការងារនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា នៅរាជធានី ខេត្ត ដើម្បីផ្តល់ព័ត៌មានអំពីទីផ្សារការងារ ក៏ដូចជាការនាំយកឱកាសការងារឲ្យកាន់តែខិតជិតដល់យុវជន។ លោក ជិន ខិ អនុប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងអំឡុងចុះផ្សព្វផ្សាយព័ត៌មានការងារនៅសាកលវិទ្យាល័យ បៀលប្រាយ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែកក្កដានេះ បានឲ្យព័ត៌មាន...
ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានអញ្ជើញជាអធិបតីក្នុងពិធីបើក “ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងវិទ្យាសាស្ត្រថែទាំ លើកទី ២៦ របស់មន្ទីរពេទ្យកាល់ម៉ែត” ក្រោមប្រធានបទ “កិច្ចសហការពហុឯកទេស និងនវានុវត្តន៍ ដើម្បីគុណភាពនៃការថែទាំព្យាបាល” នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ។ ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា បង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគណៈកម្មការ ដែលបានរៀបចំទិវានេះឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងជំរុញការធ្វើនវានុវត្តន៍បច្ចេកទេសសេវាព្យាបាល និងថែទាំរបស់មន្ទីរពេទ្យឈានទៅលំដាប់ខ្ពស់ជាបន្តបន្ទាប់។ ទិវាឆ្នាំនេះ...
ព្រះវិហារ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការស្ថាបនាផ្លូវជនបទ ដោយគិតគូរពីភាពធន់ និងការបម្រែ បម្រួលអាកាស ទាំងផ្លូវដីស ផ្លូវល្បាយក្រួស ផ្លូវកៅស៊ូ និងផ្លូវបេតុង ដើម្បីផ្តល់ភាពងាយស្រួល និងផ្តល់ប្រយោជន៍ដល់ការរស់នៅ របស់ប្រជា-ពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ...
ឯកឧត្ដម STEFAN MESSERER ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការកត់សម្គាល់ថា ក្នុងរយៈពេលពីរឆ្នាំនៃការបំពេញការងារនៅកម្ពុជា ឯកឧត្តមបានឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើន ជាពិសេស រាជធានីភ្នំពេញមានការអភិវឌ្ឍន៍យ៉ាងលឿន និងរស់រវើកគួរជាទីចាប់អារម្មណ៍យ៉ាងក្រៃលែង។ ឯកឧត្ដម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានលើកឡើងបែបនេះ ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤...
អាជ្ញាធរមូលដ្ឋាននៅសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ និងសាលាបឋមសិក្សាចតុមុខ នៅព្រឹកថ្ងៃទី៤ ខែកក្កដានេះ បានសម្អាតអនាម័យ និងរើសសំរាមនៅខាងក្នុង និងក្រៅបរិវេនសាលារៀន ដែលជាការចូលរួមក្នុងយុទ្ធនាការ «កម្ពុជា ស្អាតខ្មែរអាចធ្វើបាន» របស់ក្រសួងបរិស្ថាន។ លោក សូ ធី នាយកសាលាបឋមសិក្សាចតុមុខ បានឱ្យដឹងថា ដើម្បីជាការចូលរួមចំណែកក្នុងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរអាចធ្វើបាន» របស់ក្រសួងបរិស្ថាន នៅថ្ងៃនេះសាលារៀនបានរៀបចំការសម្អាតនាម័យ និងរើសសំរាម នៅក្នុងសាលារៀន និងក្រៅសាលារៀន ដើម្បីលើកកម្ពស់សោភ័ណភាពសាលារៀនឱ្យបានស្អាត និងបំផុសស្មារតីឱ្យសិស្សចេះស្រលាញ់ភាពស្អាត...
នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកសម្ភារគ្រឿងសំណង់ និងប្រេងឥន្ធនៈដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនបញ្ជាការដ្ឋានការពារកោះឆ្នេរ នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ តាមរយ: ឧត្ដមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ធនធានមនុស្សគឺជាកត្តាសំខាន់បំផុត ដែលរាជរដ្ឋាភិបាលនឹងត្រូវបន្តវិនិយោគដោយខានមិនបាន តាមរយៈការឧបត្ថម្ភ និងដំឡើងប្រាប់បៀវត្សជូនដល់លោកគ្រូ អ្នកគ្រូជាបន្តបន្ទាប់តាំងពីដើមរហូតដល់បច្ចុប្បន្ន និងទៅអនាគត។ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់គរុសិស្ស និស្សិត និងសម្ពោធដាក់ឲ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋានគ្រូ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ឆ្អឹងខ្នងរបស់វិស័យអប់រំគឺជាគ្រូ ដូច្នេះគ្រូត្រូវតែខ្លាំង និង ត្រូវតែមានចំណេះចំនាញគ្រប់គ្រាន់...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ គប្បីរៀបចំធ្វើការឧបត្ថម្ភ និងផ្តល់អត្ថប្រយោជន៍ផ្សេងៗទៀត ដល់ស្រ្តីមានផ្ទៃពោះ ដែលនឹងកំពុងជាប់ពន្ធនាគារ ខណៈយើងត្រូវគិតគូរទារកក្នុងផ្ទៃ ដែលមិនជាប់ពាក់ព័ន្ធនឹងម្តាយគេជាពិរុទ្ធជននោះ។ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់គរុសិស្ស និស្សិត និងសម្ពោធដាក់ឲ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋានគ្រូ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់គរុសិស្ស និស្សិត និងសម្ពោធដាក់ឲ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋានគ្រូ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា អ្វីគ្រប់យ៉ាងរបស់រាជរដ្ឋាភិបាលដែលបានធ្វើ និងកសាងទាំងសាលារៀន និងហេដ្ឋារចនាសម្ព័ន្ធកន្លងមកនេះ គឺដើម្បីបង្កើតឱកាសប៉ុណ្ណោះ សម្រេចគោលដៅទៅថ្ងៃខាងមុខ គឺអាស្រ័យលើតួអង្គខ្លួនឯង។...
នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាន់ ជារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួប ផ្លូវក្រាលគ្រួសក្រហមចំនួន ៣ខ្សែ ប្រវែងសរុប ១២៤០០ម ទទឹងខ្នងលើ៥ម និងសាងសង់លូមូលភ្លោះមុខកាត់១ម ប្រវែង៨ម ចំនួន១កន្លែង ស្ថិតនៅ ឃុំតាលោ ស្រុកតាលោសែនជ័យ និងក្នុងសង្កាត់ចំរើនផល សង្កាត់រលាប...