រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងគោលដៅជំរុញឱ្យរីកធំធាត់បានឆាប់ រហ័ស និងមិននៅក្រិនក្នុងអាជីវកម្ម និងមុខរបររបស់ខ្លួន ដើម្បីចូលរួមចំណែកឈានទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅ ខេត្តតាកែវ នៅចុងសប្តាហ៍កន្លងមកនេះ ឯកឧត្តមបានពន្យល់អំពីអត្ថប្រយោជន៍នៃការចុះឈ្មោះដែលរួមមានដូចជា ការទទួលបាន អត្តសញ្ញាណច្បាស់លាស់ លទ្ធភាពទទួលសេវាហិរញ្ញវត្ថុផ្លូវការ អត្ថប្រយោជន៍របបសន្តិសុខសង្គម...
សាធារណរដ្ឋឥណ្ឌូណេស៊ី តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅប្រទេសកម្ពុជា បានប្រកាសបើកដំណើរការ “ផ្សាររាត្រីឥណ្ឌូណេស៊ី” ស្ថិតនៅបរិវេណផ្លូវដើរចតុមុខទីក្រុងភ្នំពេញ ក្នុងគោលបំណងដើម្បីជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ និងពាណិជ្ជកម្ម ពិសេសគាំទ្រដល់គំនិតផ្តួចផ្តើមទេសចរណ៍ និងពាណិជ្ជកម្មកាន់តែទូលំទូលាយបន្ថែមទៀតរវាងប្រទេសទាំងពីរ។ នៅក្រោយពិធីបើកជាផ្លូវការ “ផ្សាររាត្រីឥណ្ឌូណេស៊ី” នៅយប់ថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការអញ្ជើញចូលរួមរបស់ ឯកឧត្តម កាតូ ម៉ូហាម៉ាដ ណូសរី រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា, លោក អ៊ីមរ៉ាន ហាសាន់ អភិបាលរងរាជធានីភ្នំពេញ និងភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត...
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់ថាជាថ្មីថា សូមកុំយល់ច្រឡំថា កម្ពុជាកាត់ដីដើម្បីដោះដូរសន្ដិភាព ខណៈរឿងនេះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានបញ្ជាក់ហើយដែរថា កម្ពុជាគ្មានកិច្ចព្រមព្រៀងណាមួយជាមួយថៃដោះដូរដីដើម្បីទទួលបានសន្ដិភាពនោះទេ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ជាថ្មីបែបនេះក្នុងឱកាស អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន...
ថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។ ក្នុងព្រះបរមនាម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងក្នុងនាមសម្ដេចផ្ទាល់ សម្ដេចសូមថ្លែងអំណរព្រះគុណ និងអរគុណ ប្រកបដោយសទ្ធាជ្រះថ្លា និងសូមសម្ដែងមនោសញ្ចេតនាអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះគណៈសង្ឃទាំងពីរគណៈ ដែលបានយាង និមន្ត និងអញ្ជើញចូលរួមក្នុងពិធី...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា ជនភៀសសឹកប្រមាណជាង៨០០គ្រួសារ ដែលកំពុងស្នាក់ វត្តចាន់ស៊ីសាមគ្គីរតនារាម ក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទទួលបានការយកចិត្តទុកដាក់ថែទាំ ផ្គត់ផ្គត់អាហារ ការស្នាក់ និង សុវត្ថិភាព ដោយមិនទុកអោយជនភៀសសឹកណាម្នាក់ជួបការលំបាកនោះទេ។ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...
ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងផ្ដោតការយកចិត្តទុកដាក់ជាខ្លាំងលើការងារស្ថាបនាផ្លូវ ដើម្បផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមក ជាពិសេសការដឹកជញ្ជូនកសិផល និងដំណាំរួមផ្សំរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលជាប្រជាកសិកររស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង។ ក្នុងឱកាសដឹកនាំក្រុមការងារចុះត្រួតពិនិត្យផ្លូវក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង កាលពីពេលថ្មីៗនេះ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា បច្ចុប្បន្នការងារស្ថាបនាផ្លូវដែលបម្រើដល់ការធ្វើដំណើរ និងដោះស្រាយទុក្ខលំបាកផ្សេងៗ ជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជននៅទីនេះ សរុបមានចំនួន ១៤ខ្សែ ប្រវែង ៥៩,៧៥ គីឡូម៉ែត្រ ដែលស្ថាបនាដោយប្រើប្រាស់ថវិកាជាតិទាំងស្រុង។ ឯកឧត្តមបន្តថា ក្រៅពីនេះ...
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងក្នុងនាមជាអគ្គភស្តុភាជាន់ខ្ពស់សម្រាប់កងកម្លាំងប្រដាប់អាវុធ បានប្រកាសថា សម្តេចនឹងផលិតនូវប្រព័ន្ធ ឬអាវការពារគ្រាប់ បំពាក់ជូនដល់កងទ័ពទាំងអស់ ហើយថែមទាំងនាំចេញទៅក្រៅប្រទេសផងដែរ។ ក្នុងឱកាសអញ្ជើញជាអធិបតីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងមានការភ្លាត់ភ្លាំង ដោយមិនបានបំពាក់អាវក្រោះ ឬអាវសុវត្ថិភាពឲ្យបងប្អូនកងទ័ព។ ប៉ុន្តែពេលនេះ សម្តេច បានប្រកាសថា អាវក្រោះនេះ វាបានលើសពីការគ្រប់គ្រាន់រួចទៅហើយ...
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សកាន់អំណាចបានផ្តាំទៅភាគីថៃថា កម្ពុជានឹងមិនធ្វើថោកទាបទៅសុំអង្វរថៃឲ្យមានការបើកច្រកព្រំដែនឡើងវិញជាដាច់ខាត ហើយមួយវិញទៀតសម្តេចតេជោ ក៏បានប្រកាសប្រឆាំងដាច់ខាតផងដែររាល់សំណើរទាំងឡាយរបស់ភាគីកម្ពុជាដែលចង់ស្នើសុំថៃ ក្នុងការបើកច្រកព្រំដែននេះ។ ក្នុងឱកាសអញ្ជើញជាអធិបតីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទាក់ទងនឹងបញ្ហាច្រកព្រំដែនរវាងកម្ពុជា និងថៃនេះ ថៃជាអ្នកផ្តើមបិទមុនដូច្នេះថៃត្រូវតែបើកមុន សម្តេចបានបញ្ជាក់ទៀតថារឿងព្រំដែននេះ យើងបានដឹងទាំងអស់គ្នាហើយ យើងមិនមែនអ្នកបិទទេ គេអ្នកបិទ កូនសោរនៅលើគេ ហេតុអ្វីយើងទៅអង្វរសុំគេ?...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ -សម្ដេចតេជោ ហ៊ុន សែន ៖ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាសាសនាទាំងអស់នៅកម្ពុជាអាចរស់នៅមានសុខដុមរមនាជាមួយគ្នាមិនមានជម្លោះសាសនានៅកម្ពុជាឡើយ។ -សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា...
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ ដោយនាំយកឱកាសការងារប្រមាណជាង ១,១ម៉ឺនកន្លែង និងព័ត៌មានស្តីពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅទីធ្លាសាធារណៈឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...