ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា វិស័យរ៉ែកំពុងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស។ ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៦ ក្រសួងរ៉ែ និងថាមពល បានប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែបានប្រមាណ ៧០លានដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំងពីការរីកចម្រើន និងប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានរ៉ែ។ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃ ក្រសួងរ៉ែ និងថាមពល បានលើកឡើងក្នុង «សិក្ខាសាលាស្តីពីការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ» កាលពីថ្មីៗនេះថា...
នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកជំទាវ សន ម៉ារ៉ាដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងការចូលរួមចំណែកថវិកាផ្ទាល់ខ្លួនរបស់លោកស្រីប្រធានមន្ទីរ ចុះទៅប្រគល់ជូនវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចំនួន២គោលដៅ ស្ថិតក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នាឱកាសនោះ លោកស្រី...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម Mesut ÖZCAN ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ភ្នំពេញ៖ គិតចាប់ពីបទឈប់បាញ់លើកទី១ដែលចូលជាធរមាននៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ រហូតដល់បច្ចុប្បន្ន គណៈកម្មការ JBC កម្ពុជា បានផ្ញើកំណត់ទូតចំនួន ៤២លើក ទៅភាគីថៃ ដើម្បីដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងតវ៉ាចំពោះសកម្មភាពខុសច្បាប់នានារបស់កងកម្លាំងថៃនៅលើទឹកដីកម្ពុជា។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះថា គិតចាប់បទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីថ្ងៃ២៧ ខែធ្នូ...
កំពង់ឆ្នាំង៖ កញ្ញា ឆៀវ ស្រីពេជ្រ និងបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត ទទួលបានឱកាសការងារភ្លាមៗ បន្ទាប់ពីបានសម្ភាសផ្ទាល់ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុមហ៊ុន ដែលជាដៃគូរសហការរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈការចូលរួមនៅក្នុងវេទិកាការងារ សនិ្តសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០២៦នេះ។ កញ្ញា ស្រីពេជ្រ ជាអ្នកទទួលបានការងារម្នាក់ក្នុងចំណោមប្រជាពលរដ្ឋរស់នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងផ្សេងទៀត ដែលបានមកចូលរួមសម្ភាសការងារ...
យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ នាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើការឃាត់ខ្លួនឃនសង្ស័យ១រូប ឈ្មោះ ហ.ត.ហ ភេទប្រុស ពាក់ព័ន្ធនឹងករណី ប្រើប្រាស់គណនីតេឡេក្រាមក្លែងក្លាយ ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាស់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់។ តាមរយ:ការស្រាវជ្រាវ...
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ បានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិភាក្សា អនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់៕
ឯកឧត្តម Mesut Özcan ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគីយ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នូវការប្ដេជ្ញា បន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសតួកគីយ៉េ និងកម្ពុជាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ឯកឧត្តម Mesut Özcan ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជា បានបញ្ជាក់បែបនេះក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនៃជំនួប,...
ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា បានបង្កើតប្រវត្តិសាស្ត្រ និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយទទួលបានសិទ្ធចូលរួមការប្រកួតកីឡាអាស៊ី (Asian Games) លើកទី២០ នៅប្រទេសជប៉ុន ជាផ្លូវការ ជាមួយកំណត់ត្រាធ្វើបានយ៉ាងល្អ នៅក្នុងការប្រកួតជម្រុះប្រចាំតំបន់អាស៊ាន លើវិញ្ញាសា Mobile Legends: Bang Bang (MLBB) នៅប្រទេសសិង្ហបុរី កាលពីចុងសប្ដាហ៍កន្លងទៅ។ នៅក្នុងការប្រកួតជម្រុះប្រជុំដោយក្រុមខ្លាំងៗក្នុងតំបន់ ដែលស្ថិតក្នុងពូលA ចំនួន ៨ក្រុម រួមមានក្រុម E-Sports កម្ពុជា,...
លោក រស់ ចំណាន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមដំណើរដោយលោក សឿង ចក់ និងក្រុមការងារពិសេស នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល និងទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនអតីតសកម្មជនរបស់គណបក្សភ្លើងទៀនសរុបចំនួន ៨៧នាក់ ដែលបានស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ពិធីជួបសំណេះសំណាល និងទទួលស្វាគមន៍នេះ ត្រូវបានរៀបចំឡើងនៅក្នុងខេត្តកណ្តាល ដោយសកម្មជនទាំង៨៧នាក់នោះមកពីឃុំស្វាយប្រទាល ឃុំប្រាសាទ និងឃុំតាលន់ នៃស្រុកស្អាង ចំនួន...