ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជំរុញដល់គ្រូពេទ្យវះកាត់ទាំងអស់ត្រូវខិតខំរៀន សូត្រ ហ្វឹកហាត់ការងារជាប់ជាប្រចាំ ដោយមានសាមគ្គីភាព និងសហការគ្នាឲ្យបានល្អ ព្រោះគ្រូពេទ្យវះកាត់ជាស្នូលមួយនៃការព្យាបាលបានជាដាច់ស្រឡះពីជំងឺមហារីក ដែលជាដំណើរសង្រ្គោះជីវិតមនុស្ស ប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្រ្តី ក្រសួងសុខាភិបាល បានជំរុញបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទសល្យសាស្ត្រកម្ពុជាប្រចាំ ឆ្នាំលើកទី៣០ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រោមប្រធានបទ «ភាពប្រឈមនៃការវះកាត់ជំងឺមហារីក» ឆ្លើយតបទៅនឹងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០ និងការប្រយុទ្ធនឹងជំងឺមិនឆ្លងដែលជាការឆ្លើយតបដ៏សំខាន់ចំពោះការកើនឡើងនៃបន្ទុកជំងឺមហារីកដែលជាមូលហេតុចម្បងមួយនៃមរណភាពមុនអាយុរំពឹងរស់របស់ប្រជាជនកម្ពុជា។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី...
អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកទឹកឈូ ខេត្តកំពត បានបញ្ជាក់ថា ការចុះមកជួយច្រូតកាត់ប្រមូលផលស្រូវជូនប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយវិស័យកសិកម្មស្រុក បង្កើតទំនាក់ទំនងល្អ រវាងយុវជនដែលជាមន្ត្រីកសិកម្មតាមឃុំនីមួយៗ ឲ្យធ្វើការរួមគ្នា រួមសាមគ្គីគ្នា ដើម្បីជួយដល់កសិករជួបការលំបាកក្នុងជីវភាព និងបង្ហាញអំពីសកម្មភាពទូទៅរបស់ ស.ស.យ.ក ស្រុកទឹកឈូផង។ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ស្រុកទឹកឈូ លោក អំ តារា បានបញ្ជាក់ថា ដោយមានការណែនាំពីលោក អ៊ឹម ច័ន្ធសោធន អភិបាលស្រុក និងជាប្រធាន ស.ស.យ.ក...
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្ត នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារ នាំអំណោយរបស់រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋ ចំនួន ១៥៤គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ មកពី ៤ឃុំ នៅក្នុងស្រុកស្ទឹងត្រង់។ លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ បានឲ្យដឹងថា ក្នុងអំឡុងពេលទឹកជំនន់ ទន្លេមេគង្គ...
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អមដំណើរដោយ លោកជំទាវ នួម សុភ័ណ អ្នកតំណាង រាស្រ្តមណ្ឌលបន្ទាយមានជ័យ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុម ប្រឹក្សា ខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត រួមនឹងក្រមការ នាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា...
ទីក្រុងអូក្លិន (Auckland) ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ក្នុងទីក្រុងអូក្លិន (Auckland)ប្រទេសនូវ៉ែលហ្សេឡង់ ចំនួនប្រមាណជាង ២០០ នាក់ ប្រមូលផ្តុំគ្នានៅសួនច្បារ Barry Curtis Park ក្នុងទីក្រុងអូក្លិន (Auckland) បានថ្កោលទោស និងរិះគន់ការបាញ់ប្រហារយ៉ាងឃោរឃៅរបស់យោធាថៃ មកលើប្រជាជនស្លូតត្រង់កម្ពុជា បណ្តាលឱ្យមានការស្លាប់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់។ នៅក្នុងឱកាសនោះ ពលរដ្ឋខ្មែរនៅក្រៅប្រទេសបានសម្តែងមតិ ទាមទាររកយុត្តិធម៌ពីប្រទេសថៃដែលបានបាញ់ប្រហារមកលើប្រជាជនស្លូតត្រង់កម្ពុជា។...
នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ (ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន) ដឹកនាំដោយឯកឧត្តម ប៉ុល លឹម ប្រធានក្រុម តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា អមដំណើរដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
សិស្សសាលាកម្ពុជាដែលរស់នៅជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្ដព្រះវិហារបានទទូចឱ្យសហគមន៍អន្ដរជាតិ ជួយរកយុត្ថិធម៌ជូនប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានទាហានថៃបាញ់សម្លាប់ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្ដបន្ទាយមានជ័យ ព្រមទាំងដោះលែងវីរកងទ័ពខ្មែរចំនួន ១៨ រូប មកឱ្យកម្ពុជា ខណៈដែលភាគីថៃធ្លាប់បានទទួលស្គាល់កិច្ចព្រមព្រៀងសន្ដិភាព និងបទឈប់បាញ់នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៥ កន្លងមក។ សិស្សសាលានៃអនុវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ដ ដែលមានចំង៉ាប្រមាណ២០គម ពីព្រំប្រទល់ព្រំដែនកម្ពុជា ថៃ ក្នុងខេត្ដព្រះវិហារ បានឱ្យដឹងដូចគ្នាថា...
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃឱ្យវិលត្រឡប់មកស្រុកកំណើតវិញ ខណៈឱកាសការងាររាប់ម៉ឺនកន្លែងកំពុងរង់ចាំទទួលស្វាគមន៍បងប្អូន។ ការអំពាវនាវរបស់ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើឡើងក្នុងពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដោយនាំយកឱកាសការងារប្រមាណជាង១ម៉ឺនកន្លែង និងព័ត៌មានស្តីពីអត្ថប្រយោជន៍នៃរបបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដោយឥតគិតថ្លៃ។ពិព័រណ៍ការងារនេះធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលខេត្តបាត់ដំបង...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ផ្នែកក្រសួង-ស្ថាប័ន សហការជាមួយផ្នែកបណ្តុះបណ្តាល នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការពង្រឹងសមត្ថភាពមន្ត្រីវ័យក្មេង ដើម្បីចីរភាព និងនិរន្តរភាពនៃការដឹកនាំរយៈពេលយូរអង្វែងរបស់គណបក្ស» ជំនាន់ទី២ ជូនយុវជនគណបក្សប្រជាជនកម្ពុជាក្រសួង ស្ថាប័នទាំង៤៣ និងជំនួយការផ្នែកក្រសួង-ស្ថាប័ន។ ក្នុងពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់ កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់...
គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ បើកយុទ្ធនាការផ្សព្វផ្សាយចុះឈ្មោះតាមថ្នាលឌីជីថលអ្នក សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅខេត្តតាកែវ ដើម្បីលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពន្លឿនសេដ្ឋកិច្ចទៅក្នុងសេដ្ឋកិច្ចប្រព័ន្ធ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក) នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ អញ្ជើញចូលរួមជាអធិបតី នៃកម្មវិធីយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តតាកែវ យុទ្ធនាការនេះមាន...