សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានយ៉ាងម៉ឺងម៉ាតថា នឹងផ្លាស់មានការប្តូរ ឬឈានទៅបញ្ចប់មុខតំណែងចំពោះសមត្ថកិច្ចណា ដែលមិនសហការបង្រ្កាបបទល្មើសឆបោក ឬក៏ល្បែងអនឡាញ (ONLINE SCAMS) ខណៈសម្តេចបានចាត់ទុកថាល្បែងអនឡាញនេះ បានកំពុងធ្វើការកំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងពិភពលោកនោះ។ តាមរយៈបទបញ្ជា ស្តីពីយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបញ្ចេកវិទ្យា នាថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា«អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត...
ភ្នំពេញ៖ នៅព្រឹក ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Wang Zhimin សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនទូទាំងប្រទេសចិន ចូលជួបសម្តែងការគួរសម។
គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្របខ័ណ្ឌត្រួតពិនិត្យ តាមដាន នឹងវាយតម្លៃ ដើម្បីអនុវត្តឱ្យកាន់តែមានតម្លភាព និងស្មារតីទទួលខុសត្រូវខ្ពស់ សំដៅសម្រេចឱ្យបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច និង វឌ្ឍនភាពសង្គម និងការបង្កើនលទ្ធភាពដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានចូលក្នុងប្រព័ន្ធ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាគណៈកម្មាធិការសម្រប សម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ អញ្ជើញជាធិបតី ក្នុងកម្មវិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្របខ័ណ្ឌត្រួតពិនិត្យ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសារាចរ ស្តីពីការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ច អនុវត្តចំពោះអង្គភាពថវិកា ថ្នាក់កណ្ដាល សម្រាប់ក្រសួងចំនួន ៦ សារាចរនេះគ្របដណ្តប់លើវិក្កយបត្រ សម្រាប់ការស្នើសុំទូទាត់ចំណាយ ដែលឆ្លងកាត់ការអនុវត្ត នីតិវិធីកិច្ចលទ្ធកម្មសាធារណៈ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសារាចរស្តីពីការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ច តាមប្រព័ន្ធវិក្កយបត្រ អេឡិចត្រូនិកកម្ពុជាដំណាក់កាលទី១ ជំហានទី២ ដែលប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់រដ្ឋ ដែលមានតួនាទីជាប្រព័ន្ធកណ្តាល សម្រាប់ផ្លាស់ប្តូរវិក្កយបត្រក្នុងទម្រង់ជាអេឡិចត្រូនិករវាងភាគីអ្នកលក់ ឬអ្នកផ្តល់សេវា និងភាគីអ្នក ទិញឬអ្នកទទួលសេវា។ ប្រព័ន្ធនេះមានមុខងារក្នុងការផ្តល់អត្តសញ្ញាណ...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ដាតុ ស្រី បណ្ឌិត ថាណា (Dato Sri Prof. Dr. Tahir) ស្ថាបនិកក្រុមហ៊ុន Mayapada Group នៃប្រទេសឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតិអោយឯកឧត្តម H.E .Phongsaysack INTHATH អនុរដ្ឋមន្ត្រីក្រសួងការងារ និងសុខមាលភាពសង្គម សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តេងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ កិច្ចពិភាក្សានេះមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមមិត្តភាពសភាកម្ពុជា ឡាវ និងសមាជិក...
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មជាមួយស្ថានីយ៍ បានឱ្យដឹងថា បងប្អូនកសិករអ្នកដាំដំឡូងមីជាង៥០គ្រួសារ នៅឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ស្ម័គ្រចិត្តចងក្រងជាសហគមន៍ទំនើប និងរួមគ្នាធ្វើពិពិធកម្មចេញពីដំណាំដំឡូងមី ដែលជាប្រភេទដំណាំតែងជួបបញ្ហាប្រឈមខាងផ្នែកទីផ្សារច្រើន និងងាកទៅដាំឈើហូបផ្លែជំនួសវិញ។ ឯកឧត្តមថ្លែងថា បើតាមលទ្ធផលនៃការពិភាក្សាដែលបានឯកភាពគ្នាជាបឋម ផែនការធ្វើពិពិធកម្មចេញពីផ្ទៃដីដាំដុះដំឡូងមីប្រមាណ១០០ហិកតានេះ នឹងត្រូវបានរៀបចំឡើងជា២ជំហាន ដោយរដូវកាលទីមួយមានចំនួន៥០% និងបញ្ចប់ការដាំដុះដំឡូងមីទាំងស្រុងនៅក្នុងឆ្នាំបន្ទាប់។ សហគមន៍គ្រោងនឹងដាំដុះឈើហូបផ្លែដែលមានតម្លៃបន្ថែមខ្ពស់និងមានទីផ្សារស្រាប់ ដូចជាសាវម៉ាវ មង្ឃុត ប័រ និងផាស្យុង។ បើតាម...
ភ្នំពេញ ៖ នារសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឈិន ចូវ (Chen Zhou) អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម ឈិន ចូវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី...
សៀមរាប៖ មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ លើការងារជួសជុលផ្លូវក្រាលដី ល្បាយក្រួសចំនួន ១ ខ្សែ នៅស្រុកវ៉ារិន និងបានថែទាំរហូតបញ្ចប់សុពលភាព ដោយផ្លូវនេះរក្សានូវគុណភាពល្អ ដើម្បីជាប្រយោជន៍ ការប្រើប្រាស់យូរអង្វែង ជាពិសេសប្រជាជននៅមូលដ្ឋាន។ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព លើការងារជួសជុលផ្លូវក្រាលដីល្បាយក្រួសចំនួន...
ភ្នំពេញ ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថានៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៣:២០នាទី ដោយសារអាកប្បកិរិយាមិនសមរម្យរបស់ទាហានថៃម្នាក់ដែលឈរជើងនៅច្រកទ្វារចូលប្រាសាទតាមាន់ធំ ស្ត្រីជាជនជាតិខ្មែរក៏មិនសប្បាយចិត្ត នាំទៅដល់ការភាន់ច្រឡំ និងការប៉ះទង្គិចពាក្យសម្តី ហើយទាហានថៃនោះក៏បានហាមឃាត់មិនឱ្យស្ត្រីជាជនជាតិខ្មែរឡើងទៅប្រាសាទ។ ដោយឃើញហេតុការណ៍នេះ ទាំងទាហានកម្ពុជា និងទាហានថៃជាច្រើននាក់ដែលកំពុងឈរជើងនៅប្រាសាទ ក៏បានរត់ទៅកាន់កន្លែងកើតហេតុ ប៉ុន្តែមិនមានប្រដាប់ដោយអាវុធអ្វីនោះទេ។ ភ្លាមៗនោះ មេបញ្ជាការនៃទាហានទាំងសងខាងក៏បានពិភាក្សាដោះស្រាយដោយសន្តិវិធី ហើយនាពេលនេះ...