នៅវត្តបទុមវតីរាជវរារាមព្រឹកថ្ងៃទី២១មិថុនានេះ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ និងអន្តរជាតិ បានប្រារព្ធព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ប្រោះព្រំព្រះសុគន្ធវារីថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ១០០ យាងចូល ១០១ ព្រះវស្សា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ យាង និងអញ្ជើញចូលរួមក្នុងព្រះរាជពិធីដ៏មង្គលនេះ មានសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅរសៀលថ្ងៃទី២០ ខែមិថុននេះ បានអនុញ្ញាតឱ្យ ឯកឧត្ដម សាយអា ម៉ាអ៊ូ ពូកាឡា (Saia Mau Piukala) នាយកអង្គការសុខភាពពិភពលោក(WHO) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ អង្គការសុខភាពពិភពលោក (WHO) បានចូលរួមចំណែកយ៉ាងសំខាន់បំផុតក្នុងការគាំទ្រដល់គោលនយោបាយលើវិស័យសុខាភិបាល។ កម្ពុជា និង WHO មានកិច្ចសហប្រតិបត្តិការរវាងគ្នាផ្អែកលើយុទ្ធសាស្រ្តសហប្រតិបត្តិការដែលបានផ្តល់ការគាំទ្រដល់ការត្រៀមរៀបចំ និងឆ្លើយតបចំពោះការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩...
ភ្នំពេញ ៖ ក្នុងឱកាសខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត មេសហជីព ២រូប បានលើកឡើងពីការចងចាំ និងសម្តែងការដឹងគុណចំពោះការលះបង់យ៉ាងធំធេងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់ ដើម្បីជួយប្រជាជនឲ្យចាកផុតពីរបបដ៏សែនឃោរឃៅរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី បានលើកឡើងថា ទោះបីរយៈពេល...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគោរពដឹងគុណចំពោះមហាវីរភាពដ៏អង់អាចរបស់សម្តេចតេជោ និងយុទ្ធមិត្តដ៏តិចតួចដែលបានលះបង់ហានចាកចេញទៅរកការគាំទ្រជួយពីមិត្តជិតខាងដើម្បីជួយរំដោះសង្គ្រោះប្រទេសជាតិនិងអាយុជីវិតប្រជាជនពីក្រញាំបីសាច ប៉ុល ពត ហើយសម្តេច ក៏បានមានប្រសាសន៍ថា ពិលីកម្ម ប្រកបដោយស្មារតីស្នេហាជាតិ របស់យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលជាប្រវត្តិសាស្ត្រ បានរួមចំណែកដ៏សំខាន់ដល់ការរីកចម្រើនក្នុងសុខសន្តិភាព រហូតដល់សព្វថ្ងៃនេះ។ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដោយមោទនភាពបែបនេះ ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា...
ក្នុងឱកាសអធិបតីភាពដ៏ខ្ពង់ខ្ពស់ អបអរសាទរ ពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤) និងពិធីបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម(X16) សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានណែនាំដល់គ្រប់បណ្ដាខេត្តឱ្យបន្តរៀបចំសួនតេជោសន្ដិភាពឱ្យបានស្អាតបន្ថែមទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រវត្តិសាស្ត្រនេះ បានបញ្ជាក់យ៉ាងច្បាស់ថា...
អាជ្ញាធរខណ្ឌ៧មករា បានប្រារព្ធពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ដើម្បីបង្ហាញដល់ពលរដ្ឋទាំងអស់បានយល់ពីបញ្ហាបរិស្ថានអនាម័យ ឲ្យមានការចូលរួមថែរក្សា បរិស្ថានអនាម័យ សណ្ដាប់ធ្នាប់ ឲ្យបានល្អប្រសើរ ឲ្យមានសោភ័ណភាពទីក្រុងល្អស្អាត។ រដ្ឋបាលខណ្ឌ៧មករា ដឹកនាំប្រារព្ធពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក មានការចូលរួមពីសំណាក់គណៈអភិបាលខណ្ឌ៧មករា គណៈនាយក មន្រ្តីសាលាខណ្ឌ មន្ត្រីសង្កាត់ទាំង៨ កងកំលាំងនគរបាលខណ្ឌ៧មករា កងរាជអាវុធហត្ថខណ្ឌ៧មករា លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ ប្រជាពលរដ្ឋ និងបុគ្គលិកក្រុមហ៊ុនប្រមូលសំរាម មីហ្សូដា MIZUDA សរុបប្រមាណជាង ៣០០នាក់ នៅទីតាំងសួនច្បារមិត្តភាព...
ក្រុមប្រឹក្សា ប្រជាពលរដ្ឋឃុំកំពង់អុស ឃុំកោះថ្កូវស្រុកជលគីរី ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ បានរួមគ្នាប្រកាសគាំទ្រ «គម្រោងព្រែកជីកហ្វូណនតេជោ» ដែលពួកគាត់មើលឃើញយ៉ាងច្បាស់ថា គម្រោងព្រែកជីកនេះនឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់សង្គមជាតិ សេដ្ឋកិច្ចរបស់ប្រជាជន និងប្រទេសកម្ពុជាទាំងមូល។ ក្រុមប្រឹក្សា ប្រជាពលរដ្ឋឃុំកំពង់អុស ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានបន្តថា៖ ការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២០មិថុនានេះ ប្រកាសស្វាគមន៍លោក សម វឌ្ឍនា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ តាមរយៈតេឡេក្រាមសម្ដេចតេជោ បានសរសេរយ៉ាងដូច្នេះថា « តាងនាមឲ្យគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក សម វឌ្ឍនា ដែលបានសម្រេចចិត្តដ៏ក្លាហានចាកចោលក្រុមប្រឆាំងទាំងនៅក្រៅប្រទេស ទាំងនៅក្នុងប្រទេសមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងគាំទ្ររាជរដ្ឋាភិបាលក្នុងការជីកព្រែកហ្វូណនតេជោ។ សូមជូនពរលោកនិងក្រុមគ្រួសារជួបតែសេចក្តីសុខសេចក្តីចម្រើន។» អត្ថបទ : BTV NEWS
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសាររម្លឹកពីរឿងរ៉ាវដែលសម្ដេចបានជួបប្រទះកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដោយសម្ដេចបានលើកឡើងថា ទោះពេលវេលាបានកន្លងហួសរយៈពេល៤៧ឆ្នាំទៅហើយក្តី តែសម្ដេចនៅតែស្រក់ទឹកភ្នែកពេលនឹកឃើញដល់រឿងទាំងនោះ។ តាមរយៈហ្វេសប៊ុកផ្លូវការសម្ដេចតេជោ ហ៊ុន សែនបានសរសេរថា «ទោះពេលវេលាបានកន្លងហួស រយៈពេល៤៧ឆ្នាំទៅហើយក្តីតែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងរ៉ាវដែលបានជួបប្រទះ កាលពីថ្ងៃ២០មិថុនា១៩៧៧ទឹកភ្នែកខ្ញុំតែងស្រក់ចុះមកជាប់មិនដាច់។ ពិតជាខ្លោចផ្សា និងឈឺចាប់រកពាក្យនិយាយមិនបាន។ យើងមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។» សម្ដេចតេជោបន្តថា «ប្រសិនសម្ដេចស្លាប់នាពេលនោះតើនឹងមានអ្វីកើតឡើងនាពេល ៤៥ឆ្នាំកន្លងមកនេះ?។ យកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន។ យកជីវិតទៅប្តូរយកសន្តិភាពជូនប្រជាជនតាមរយៈនយោបាយឈ្នះ...
នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ អញ្ជើញទស្សនាអគារហេដ្ឋារចនាសម្ព័ន្ធ របស់ក្រុមហ៊ុន Keppel ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ ក្រុមហ៊ុន Keppel គឺជាក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិលើសេវាកម្មទ្រព្យសកម្ម នៅទូទាំង ពិភពលោក និងមានប្រតិបត្តិការជាង ២០ប្រទេសនៅទូទាំងពិភពលោក ដោយផ្តល់នូវសេវាកម្ម...