នារសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយឯកឧត្តម Lee Hsien Loong អតីតនាយករដ្ឋមន្ត្រី និងជាទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តមទេសរដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅសាធារណរដ្ឋសិង្ហបុរី ព្រមទាំងបានបង្ហាញក្តីរីករាយ ដែលបានជួបជាមួយសម្តេចធិបតី...
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាក្នុងការចាប់ផ្តើមបញ្ចេញកម្លាំងចល័តចុះធ្វើវិធានការបង្ក្រាបក្មេងទំនើងជាលើកទី២។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយដឹកនាំកិច្ចប្រជុំលើបញ្ហាក្មេងទំនើង ជាមួយអធិការខណ្ឌទាំង១៤ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អនុវត្តតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលតែងតែក្រើនរំលឹកលើបញ្ហាក្មេងទំនើងនោះ ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំផែនការ និងរៀបចំជាយុទ្ធនាការយ៉ាងម៉ឺងម៉ាត់ជាលើកទី២ ចំពោះការទប់ស្កាត់ និងវិធានការបង្ក្រាបទៅលើសកម្មភាព...
គិតចាប់ពីបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ពីថ្ងៃទី១ រហូតត្រឹមព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការរិច្ចាគពីសប្បុរសជនមកពីគ្រប់ទិសទីចំនួនប្រមាណជាង ១៧ម៉ឺននាក់ គិតជាទឹកប្រាក់ចំនួនប្រមាណ ២,៧២៤លានដុល្លារអាម៉េរិក។ ក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយវឌ្ឍភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមិថុនានេះ ឯកឧត្ដមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជានាយកប្រតិបត្តិ នៃមូលនិធិគន្ធបុប្ផាកម្ពុជា...
ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រួមទាំងតំណាងក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ ទិវាយោគៈអន្តរជាតិ លើកទី១០។ ការរៀបចំនេះ ធ្វើឡើងនៅទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៤នេះ។ ស្ថានទូតឥណ្ឌា ក្រោមវត្តមានលោកជំទាវ ឯកអគ្គរដ្ឋទូត Devyani Khobragade រួមទាំងតំណាងមកពីក្រសួង ទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា និងតំណាងមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចូលរួមរៀបចំ ទិវាយោគៈអន្តរជាតិលើកទី ១០។...
ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី នៅប្រទេសសិង្ហបុរី នាព្រឹកថ្ងៃទី១៩ ខែមិថុនានេះ
ឯកឧត្តមយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានគណៈកម្មការអន្តរក្រសួង
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ
នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញទៅទស្សនាវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង និងមជ្ឈមណ្ឌលនវានុវត្តន៍ សម្រាប់ឧបករណ៍អេឡិចត្រូនិក និងអ៊ីនធឺណែត (Nanyang Polytechnic and Centre of Innovation for Electronics & Internet of things )...
នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយ Cambodia Film Commission និង CINÉ HUB រៀបចំវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា ២០២៤ ក្នុងគោលបំណងរួមចំណែកបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពយុវជន ដែលបានចំណាប់អារម្មណ៍ស្រលាញ់ ចូលរួមចំណែកក្នុងវិស័យភាពយន្តកម្ពុជា។ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះថា...
បន្ទាប់ពីចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ព្រឹកថ្ងៃ ទី១៩ មិថុនា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្តល់កិត្តិយស ជាអធិបតី ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៣ រួមមាន៖ ១. អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី ២. ការចុះហត្ថលេខាសាក្សីភាពស្តីពី “ការចាប់ផ្តើមគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុរវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុសិង្ហបុរី”។ ៣. អនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានបណ្តុះបណ្តាលខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្តុភារកម្មសិង្ហបុរី...