អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅក្នុងបំណាច់ឆ្នាំ២០២៤ ប្រមូលចំណូលពន្ធនិងអាករ បានចំនួនសរុបជាង ១០ ពាន់ប៊ី លានរៀល ត្រូវប្រមាណជាង ២,៥៩០ លានដុល្លារអាមេរិក កើនឡើងជិត១៤ ភាគរយ ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៣។ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើកឡើង នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ ២០២៤ និងទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី ១០ ខែ...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានប្រសាសន៍បញ្ជាក់ថា រយៈពេលជាង១៧ខែមកនេះ ការដឹកនាំរបស់អ្នកបន្តវេន ឬរាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងធ្វើការងារបានយ៉ាងល្អ ដោយរក្សាបានសុខសន្តិភាព ស្ថិរភាពសង្គម និងបន្តជំរុញការអភិវឌ្ឍ លើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិកាន់តែល្អប្រសើរទៅមុខថែមទៀត។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានាក្នុង វត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ...
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តាំទៅក្រុម អ្នកវិភាគ ឬជនបរទេសមួយចំនួនថា វាមិនអាចទៅរួចនោះទេ ដែលឲ្យ ហ៊ុន ម៉ាណែត ដើរខុសគន្លងពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឬខុសគន្លងពីស្រមោលរបស់ សម្តេចដែលជាឪពុករបស់នាយករដ្ឋមន្រ្តី បន្តវេនបច្ចុប្បន្ននោះ។ ផ្ញើសារចេញពីខេត្តកណ្តាល នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចដើម្បីពិនិត្យគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានប្តេជ្ញាថា នឹងចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយអំពីព្រលានយន្តហោះថ្មីនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិកាន់តែកើនឡើងចូលមកប្រទេសកម្ពុជា។ ក្រោយចប់ដំណើរទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈនេះ លោកជំទាវ ឆាយ ស៊ីវលីន បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ មានការចូលរួមពីភ្ញៀវ និងសមាជិកនៃសមាគមទេសចរណ៍កម្ពុជា ប្រមាណជាង ២០០នាក់ ដើម្បីពិនិត្យពីវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិតេជោនេះ...
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកដល់វិនិយោគិនហ្វីលីពីនមកសិក្សា វិនិយោគ នាំចូលអង្ករក្រអូបប្រណិតរបស់កម្ពុជា ដើម្បីមកធ្វើពាណិជ្ជកម្មនៅក្នុងប្រទេស ខណៈ អង្ករក្រអូបរបស់កម្ពុជាបានបន្ដឈ្នះពានរង្វាន់លេខមួយជាអង្ករល្អបំផុតក្នុងពិភពលោក។ ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះ នៃ «វេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន» នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានប្រាប់ទៅកាន់ធុរកិច្ចជនហ្វីលីពីនថា អង្ករក្រអូបប្រណិតកម្ពុជា បានឈ្នះពានរង្វាន់អង្ករល្អប្រណិតដាច់គេ ចំនួន ៦ លើកមកហើយចាប់តាំងពីឆ្នាំ២០១២មក។ សូមរំលឹកថា...
ភ្នំពេញ ៖ អភិប្បាយរាជធានីភ្នំពេញបានណែនាំជាថ្មីម្ដងទៀតឱ្យអាជ្ញាធរគ្រប់ខណ្ឌ និងសង្កាត់ពង្រឹងការបង្ក្រាបក្មេងទំនើង និងគ្រប់គ្រងសមាសភាពជនបរទេសឱ្យបានច្បាស់លាស់ ដើម្បីផ្ដល់សន្តិសុខសុវត្ថិភាពល្អប្រសើរដល់ប្រជាពលរដ្ឋ។ ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវអនុវត្តឱ្យបានម៉ឺងមាត់ម៉ត់ចត់ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន និងគ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ ដោយធានាបានថា ជនបរទេសដែលស្នាក់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញគឺសុទ្ធតែជាជនដែលស្នាក់នៅដោយស្របច្បាប់។ ការណែនាំរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម...
ភ្នំពេញ ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានញ្ជាក់ថាសម្ដេចបានជជែកគ្នារួចហើយជាមួយប្រធានាធិបតីហ្វីលីពីន អំពីការតភ្ជាប់ការហោះហើរត្រង់កម្ពុជា-ហ្វីលីពីន ដើម្បីជំរុញសត្ដានុពលវិស័យទេសចរណ៍ និងវិនិយោគ។ សម្តេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅប្រទេសហ្វីលីពីន។ ក្នុងឱកាសនោះសម្ដេចធិបតី បានស្នើឱ្យមានការតភ្ជាប់ជើងហោះហើរថ្មីៗបន្ថែមទៀតរវាងកម្ពុជា-ហ្វីលីពីន ជាពិសេសទៅកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដើម្បីជំរុញវិស័យទេសចរណ៍ ទាំងតំបន់ទេសចរណ៍វប្បធម៍ និងតំបន់ទេសចរណ៍មាត់សមុទ្រ។ សម្តេចធិបតីបានថ្លែងថា កម្ពុជា-ហ្វីលីពីន កំពុងសហការគ្នាយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យទេសចរណ៍...
ភ្នំពេញ ៖ ក្នុងឱកាសថ្លែងសុន្ទកថា វេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន ទៅកាន់វិនិយោគិនជាង២០០នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន១៥១ក្រុមហ៊ុន ដែលចូលរួមក្នុងវេទិកានេះ នៅប្រទេសហ្វីលីពិន នាថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់អំពីសក្តានុពលសំខាន់ៗចំនួន ៦ ចំណុច ដែលវិនិយោគិនទទួលបានពេលមកវិនិយោគនៅកម្ពុជា។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាបានក្លាយជាទិសដៅចម្បងសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីតាមដាន FDI...
ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Vanlalvawna Bawitlung (វ៉ាន់ឡាល់វ៉ាវណ្ណា បាវីលូង) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ដែលទើបត្រូវបានតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួង។ នៅក្នុងជំនួបនេះ ឯកឧត្តម ចាយ បូរិន...
ភ្នំពេញ ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់វិនិយោគិនគ្រប់ទិសទីទាំងអស់ អញ្ជើញមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ខណៈដោយរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចផ្ទាល់បានប្តេជ្ញាចិត្តជួយសម្របសម្រួល ធ្វើឱ្យការវិនិយោគិនដែលមកវិនិយោគទាំងអស់អនុវត្តទៅបានដោយរលូន និងជោគជ័យ។ សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានអំពាវនាវបែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន នៅប្រទេសហ្វីលីពីន នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានវិនិយោគិនចូលរួមសរុបចំនួន ២០៩នាក់ ដែលមកពីបណ្តាក្រុមហ៊ុនចំនួន ១៥១ក្រុមហ៊ុន។ នៅចំពោះមុខអ្នកវិនិយោគ...