ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ាន់ថង កងម៉ានី (Vanthong KONGMANY) រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
កម្ពុជា និងថៃ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នេះ បាននិងកំពុងបន្តសម្របសម្រួលតាមយន្តការទំនាក់ទំនងព្រំដែនកម្ពុជាថៃឈរលើគោលការណ៍មនុស្សធម៌ ដើម្បីពិនិត្យលទ្ធភាពបញ្ជូនបុរសជនជាតិថៃម្នាក់អាយុ ៥៨ ឆ្នាំ ត្រឡប់ទៅប្រទេសថៃវិញ បន្ទាប់ពីបុរសរូបនេះបានចូលមកជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។ ការឃាត់ខ្លួននេះ ធ្វើឡើងស្របតាមច្បាប់ និងវិធានការការពារសន្តិសុខ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ អាជ្ញាធរកម្ពុជាបានបញ្ជាក់ថា...
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានស្នើឲ្យពិនិត្យដកមន្រ្តីកាំកុងត្រូល ក.ប.បខេត្តបាត់ដំបង ដែល និយាយថាជាទុរេនខ្មែរ ខណៈទុរេននោះបាននាំចូលមកពីថៃសោះ ហើយសម្តេចតេជោបានចោទសួរថា មន្រ្តីក.ប.បនោះបានជាប់វិន័យហើយឬនៅ ខណៈអ្នកនាំចូលបានសារភាពនិងជាប់ទោសហើយនោះ។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង នាថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោបានបង្ហាញការមិនអស់ចិត្តចំពោះមន្រ្តីត្រួតពិនិត្យក.ប.ប ខេត្តបាត់ដំបង ដែលនិយាយថាទុរេននាំមកពីថៃសោះបែជាហ៊ាននិយាយថាជាទុរេនខេត្តកំពង់ចាមទៅវិញ ហើយសម្តេចបានស្នើ ពិនិត្យដកមន្រ្តីនោះ...
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្ដេចបានតាមដាន និងទស្សនាការប្រកួតដល់យប់ជ្រៅ សម្រាប់ជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 រវាងក្លិបព្រះខ័នរាជស្វាយរៀង ទល់នឹងក្រុមម្ចាស់ផ្ទះ Al-Kuwait SC របស់រដ្ឋកូវ៉ែត កាលពីយប់រំលងអធ្រាត្រថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។ ជំនួបដ៏តានតឹងនេះ ព្រះខ័នរាជស្វាយរៀង បានរងបរាជ័យទាំងប្រផិតប្រផើយ ៣-៤...
ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ខ.) និង ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាសហអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។ ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី...
នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Bridgette L. Walker ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព ក្នុងឱកាសដែលលោកស្រីត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ក្នុងឱកាសនៃជំនួប, លោកស្រី Walker បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានមកបំពេញបេសកកម្មការទូតដោយជោគជ័យនៅកម្ពុជា។ លោកស្រីបានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើនលើវិស័យជាច្រើន ហើយទំនាក់ទំនងទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក...
កម្មករ កម្មការិនីមកពីរោងចក្រផ្សេងៗចំនួនសរុបជាង ១ពាន់នាក់ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះបានចូលរួមអបអរសាទរ «ទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ» ក្រោមប្រធានបទ “រួមគ្នាបន្តការពារកម្មករនិយោជិតពីភាពតានតឹងដោយកម្ដៅ និងលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ”។ កម្មវិធីនេះ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ នៅក្នុងកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ប្រធានបទដ៏សំខាន់សម្រាប់កម្ពុជាក្នុងការប្រាព្ធពិធីនេះ គឺដើម្បីជំរុញការប្រុងប្រយ័ត្ននិងការយកចិត្តទុកដាក់បន្ថែមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងបំណងស្វែងយល់ពីផលប៉ះពាល់នៃភាពតានតឹងដោយកម្តៅ...
ដើម្បីឱ្យដំណើរការនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងប្រព្រឹត្តទៅបានដោយរលូន ទាន់ពេលវេលា និងអនុវត្តស្របតាមស្មារតីនៃសារាចររបស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ដឹកនាំដោយ ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជំរឿននៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍សុីវិល បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការងារត្រៀមចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង នាពេលខាងមុខ។ កិច្ចប្រជុំនេះរៀបចំឡើងនៅទីស្តីការរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍សុីវិល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃគណៈកម្មការជំរឿនទាំង២ក្រសួង ស្ថាប័ន។ គោលដៅនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះ គឺដើម្បីប្រមូលបានទិន្នន័យច្បាស់លាស់ទាំងរចនាសម្ព័ន្ធ ទាំងចំនួនមន្ត្រីដែលកំពុងបំពេញការងារជាក់ស្តែង។ ទាំងនេះនឹងនាំមកនូវផលប្រយោជន៍ និងភាពច្បាស់លាស់ ក្នុងការគ្រប់គ្រងរដ្ឋបាលសាធារណៈ...
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ គណៈកម្មការរៀបចំការប្រឡងប្រជែង ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង និងតំណាងក្រសួងយុត្តិធម៌ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ បានជួបជុំគ្នាដើម្បីពិនិត្យវឌ្ឍនការងារត្រៀមរៀបចំដំណើរការប្រឡងប្រជែង និងពិភាក្សាពីការកំណត់ដំណើរការរៀបចំការប្រឡងប្រជែងក្នុងក្របខ័ណ្ឌទាំង៣ គិតចាប់ពីមុនពេល អំឡុងពេល និងក្រោយពេលនៃប្រឡងប្រជែង។ ទិដ្ឋភាពជារួមអង្គប្រជុំបានពិភាក្សាពីសកម្មភាពដែលត្រូវអនុវត្តទៅតាមដំណាក់កាលនាពេលខាងមុខដូចជា៖ ការប្រកាសទទួលស្គាល់បេក្ខជនសម្រាប់ការប្រឡងក្របខ័ណ្ឌក្រសួងយុត្តិធម៌ និងរដ្ឋលេខាធិការកិច្ចការព្រំដែន, ការរៀបចំសេចក្តីជូនដំណឹងពីដំណើរការប្រឡង, ការកំណត់យកកាលបរិច្ឆេទនិងទីតាំងជាក់លាក់សម្រាប់ការប្រឡងនីមួយៗ,...
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះជាការឧបត្ថម្ភដោយ អ្នកឧកញ៉ា វិញ ហួរ អភិបាលក្រុមហ៊ុន កំពតផត ចំនួន ៤០ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន នៅភូមិដូនបារ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...