ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បន្តជំរុញការអភិវឌ្ឍធនធានមនុស្សឌីជីថល តាមរយៈការបណ្តុះបណ្តាល និងលើកកម្ពស់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ក្នុងការបង្កើនប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដោយប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ។ ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា និងលិខិតថ្លែងអំណរគុណជូនមន្ត្រីរាជការដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញឌីជីថល និង AI ព្រមទាំងការផ្តល់កិត្តិយសដល់មន្ត្រីរៀមច្បងឆ្នាំ១៩៧៩ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងថា បច្ចេកវិទ្យាកំពុងមានការរីកចម្រើនយ៉ាងលឿនរហ័សនឹងបានឈានចូលដល់យុគសម័យ បញ្ញាសិប្បនិម្មិត (AI) និងជាពិសេសបច្ចេកវិទ្យា Generative...
ភ្នំពេញ៖ តាមរយៈការសង្កេតកន្លងមក មានតែសិស្សជាបុរសប៉ុណ្ណោះ ដែលចាប់អារម្មណ៍រៀនជំនាញមេកានិចរថយន្ត ឬជំនាញជួសជុលរថយន្ត ប៉ុន្ដែបច្ចុប្បន្ននេះវាក្លាយជាជំនាញលេចធ្លោមួយក្នុងចំណោមជំនាញវិជ្ជាជីវៈផ្សេងទៀត ដោយកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់យុវនារី ខណៈដែលមានតម្រូវការការងារខ្ពស់ និងប្រាក់ខែសមរម្យ។ យុវតី ចេវ ចាន់ណា ជាសិស្សកំពុងសិក្សាជំនាញមេកានិចរថយន្ត នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម(ITI) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាននិយាយថា ជំនាញមេកានិចរថយន្ត ឬជំនាញជួសជុលរថយន្ត គឺជាជំនាញដ៏មានសក្ដានុពលមួយ សិស្សដែលបានបញ្ចប់ជំនាញនេះភាគច្រើនមិនខ្វះការងារ ថែមទាំងមានប្រាក់ចំណូលខ្ពស់។ កញ្ញាបន្តថា បើទោះបីជាខ្លួនជាស្រី មិនមានកម្លាំងគ្រប់គ្រាន់ក្នុងការធ្វើការងារជួសជុលរថយន្តក៏ដោយ ប៉ុន្ដែកញ្ញាស្រលាញ់ពេញចិត្តមុខជំនាញនេះខ្លាំងណាស់ ហើយកំពុងខិតខំប្រឹងប្រែងក្នុងការរៀនសូត្រជំនាញនេះឱ្យកាន់តែល្អប្រសើរ។ កន្លងមក...
ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បានបង្ហាញការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលុបបំបាត់បទល្មើសឆបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ឬ «ស្កេមអនឡាញ (Online Scams)» ឱ្យអស់ពីទឹកដីតំបន់ព្រំដែនមួយនេះ ខណៈខេត្តកំពុងតែដំណើរការកសាងមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនដ៏ធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានផ្ទៃដីរហូតដល់ទៅ ៥០ហិកតា។ ការប្រកាសការប្ដេជ្ញាចិត្ត និងការបង្ហាញវឌ្ឍនភាពការងារដ៏សំខាន់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាការងារ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នេះ រវាងគណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ឬ ហៅកាត់ថា គណៈកម្មការទី៦ ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស...
ក្នុងឱកាសអញ្ជើញចុះពនិត្យវឌ្ឍនភាពរោងចក្រការផលិតអាវក្រោះ និងសម្ភារយោធា ម៉ាក DSS នៅខេត្តបាត់ដំបង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាអគ្គភស្តុភារជាន់ខ្ពស់សម្រាប់កម្លាំងប្រដាប់អាវុធ បានមានប្រសាសន៍ថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាព ហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ។ សម្ដេចបានបញ្ជាក់ថា ការផលិតសម្ភារយោធារបស់កម្ពុជានេះ គឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ តែដើម្បីពង្រឹងខាងវិស័យការពារជាតិ ខណៈចាប់តាំងពីមានរោងចក្រ DSS នេះ...
នៅរសៀល ថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកពិនិត្យមើលដំណើរការរោងចក្រផលិតសម្ភារៈយោធា DSS នៅខេត្តបាត់ដំបង និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង ២០០នាក់។ រោងចក្ររោងចក្រ DSS...
ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញបន្ថែដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ យកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ ប្រភេទ ជូន ប្រជាពលរដ្ឋ តាមយន្តការ ច្រកចេញចូលតែមួយឲ្យកាន់តែល្អប្រសើរជាងមុនថែមទៀត។ ការជំរុញរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងកាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ខណៈ ឯកឧត្ដម អភិបាល អញ្ជេីញដឹកនាំកិច្ចប្រជុំការងារពង្រឹងការផ្ដល់សេវាសាធារណៈក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ លោកស្រី ដោ...
ក្នុងឱកាសអញ្ជើញ ចុះត្រួតពិនិត្យវឌ្ឍនភាពរោងចក្រផលិតឯកសណ្ឋានយោធា ក្នុងខេត្តបាត់ដំបង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា ក្រោយពេលសម្ដេចត្រលប់មកដល់ភ្នំពេញវិញនឹងជួបជាមួយឈ្នួញដែលនាំចាស់បង្កកពីប្រទេសថៃចូលមកកម្ពុជា, សម្ដេចបញ្ជាក់ថា ត្រូវតែស៊ើបង្កេតលើករណីនេះចំពោះអ្នកពាក់ព័ន្ធទាំងអស់ ទាំងឈ្មួញ និងមន្រ្ដីពាក់ព័ន្ធមិនឱ្យរួចខ្លួនឡើយ។ សម្ដេចតេជោ បញ្ជាក់ជាថ្មី ឱ្យរកឱ្យឃើញ និងបើកការស៊ើបអង្កេតឱ្យអស់ ចំពោះអ្នកពាក់ព័ន្ធនឹងការនាំចូលទំនិញ និងសាច់បង្កករបស់ថៃចូលមកកម្ពុជា។ សម្ដេចតេជោបញ្ជាក់ពីបាត់តំបងនៅរសៀលនេះ ឱ្យបញ្ឈប់ និងដកខ្លួនជាបន្ទាន់ចំពោះអ្នកពាក់ព័ន្ធនឹងនាំទំនិញ និងសាច់បង្កកពីប្រទេសថៃនេះ...
ក្នុងឱកាសអញ្ជើញ ចុះត្រួតពិនិត្យវឌ្ឍនភាពរោងចក្រផលិតឯកសណ្ឋានយោធា ក្នុងខេត្តបាត់ដំបង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថាកម្ពុជាមិនមានទម្លាប់ទៅឈ្លានពានប្រទេសណាទេ។ កម្ពុជាក៏មិនធ្លាប់នាំកងទ័ពចេញពីព្រំដែនទៅឈ្លានពាននរណាដែរ ប៉ុន្ដែកម្ពុជាធ្លាប់នាំកងទ័ពចេញពីព្រំដែនទៅរក្សាសន្ដិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបង្ហាញរបស់កម្ពុជា ចំពោះការផលិតសម្ភារៈយោធានាពេលនេះ ក៏មិនមែនដើម្បីបង្អួតអំពីកម្លាំងយោធារបស់កម្ពុជាដែរ ប៉ុន្ដែជាការបង្ហាញពីការគិតគូរលើការពង្រឹងវិស័យការពារជាតិរបស់កម្ពុជាតែប៉ុណ្ណោះ។ សម្ដេចបានលើកឡើងដែរ កាលពីពេលថ្មីៗនេះ មានព័ត៌មានថៃបានផ្សាយពីការទិញរថភាសដែករបស់កម្ពុជាចំនួន ៣០គ្រឿងថា ជាការបង្អួតកម្លាំងចង់ធ្វើសង្គ្រាម,...
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា សម្ដេចនឹងឈានទៅជួយរាជរដ្ឋាភិបាល លើការផលិតសម្ភារៈដែលទាក់ទងទៅនឹងវិស័យការពារជាតិ និងសន្តិសុខជាតិរបស់កម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ណែនាំបែបនេះក្នុងឱកាសអញ្ជើញ ចុះត្រួតពិនិត្យវឌ្ឍនភាពរោងចក្រផលិតឯកសណ្ឋានយោធា ក្នុងខេត្តបាត់ដំបង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ។ សម្ដេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្ដេចផ្ទាល់មិនទុកឱ្យនរណាមកមើលងាយកម្ពុជាបានទេ, មិនទុកឱ្យនរណាប្រមាថកម្ពុជាទេ ហើយកម្ពុជាត្រូវមានសេចក្ដីថ្លៃថ្នូរលើការងារការពារជាតិមាតុភូមិរបស់ខ្លួន។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា ដ៏រាបណាសម្ដេចនៅ គឺត្រូវតែពង្រឹងវិស័យការពារជាតិនេះឱ្យរឹងមាំ...
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ រោងចក្រផលិតឯកសណ្ឋានយោធា DSS បង្កើតឡើងដោយកូនខ្មែរ ក្នុងខេត្តបាត់ដំបង ត្រូវពិនិត្យឱ្យបានច្បាស់លាស់ ត្រឹមត្រូវ លើគុណភាពនៃការផលិតរបស់ខ្លួន ដើម្បីធានាលើគុណភាព និងប្រសិទ្ធភាពខ្ពស់។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ណែនាំបែបនេះក្នុងឱកាសអញ្ជើញ ចុះត្រួតពិនិត្យវឌ្ឍនភាពរោងចក្រផលិតឯកសណ្ឋានយោធា ក្នុងខេត្តបាត់ដំបង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន...