នៅក្នុងពិធីអបអរសាទរព្រឹត្តិការណ៍ ពពកកំដរក្បែរព្រះច័ន្ទ នៅរាជធានីភ្នំពេញ ល្ងាចថ្ងៃទី២៨ ខែកញ្ញានេះ ឯកឧត្តម វ៉ាង វិនពីន អគ្គរដ្ឋទូតចិន នៅកម្ពុជា បានថ្លែងថា នៅក្នុងដំណើរអនុវត្តយុទ្ធនាការ ឆ្នាំទេសចរណ៍ចិន កម្ពុជា គឺភាគីកម្ពុជា ទទួលបានសមិទ្ធិផលច្រើន និងការទាក់ទាញទេសចរចិន និងវិនិយោគទុនចិន មកកម្ពុជាកើនឡើងជាលំដាប់។ ឯកឧត្តម វ៉ាង វិនពីន ថ្លែងថា កម្ពុជា ចិន កំណត់យកឆ្នាំ២០២៥...
ស្ថានភាពភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ស្ងប់ស្ងាត់ តែកងកម្លាំងកម្ពុជាដែលមិនប្រដាប់អាវុធ និងប្រជាពលរដ្ឋបន្តរក្សាស្ថាបការណ៍យ៉ាងល្អ និងរឹងមាំ។ កងកម្លាំងកម្ពុជាដែលមិនប្រដាប់អាវុធនៅបន្តឈរជើងយ៉ាងរឹងមាំដោយគោរព និងអនុវត្តបទឈប់បាញ់យ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុត ខណៈដែលប្រជាពលរដ្ឋនៅបន្តក្រាញ់ននៀលចាំរារាំង និងទប់ទល់ស្ថានការណ៍នានាដែលបង្កហេតុពីភាគីថៃ។ ប្រជាពលរដ្ឋបានឱ្យដឹងថា ស្ថានការណ៍ហាក់ស្ងប់ស្ងាត់នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ តែគាត់ទាំងអស់គ្នានៅតែក្រាញ់ននៀលការពារភូមិ ការពារទឹកដី ជាមួយគ្នានេះ កម្ពុជាបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបង្កហេតុពីភាគីថៃ តែបែរជាមកចោទកម្ពុជាទៅវិញ។...
អភិបាលខេត្តបន្ទាយមានជ័យ បានផ្ញើសារតវ៉ាទៅកាន់រដ្ឋបាលខេត្តស្រះកែវ ប្រទេសថៃ ដែលបានលើក បដាគំរាមកំហែងពលរដ្ឋកម្ពុជា នៅភូមិព្រៃចាន់ និងជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ។ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្តាយមានជ័យ ក្នុងលិខិតផ្ញើជូនអភិបាលខេត្តស្រះកែវ ប្រទេសថៃ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ បានតវ៉ាប្រឆាំងនឹងករណីរដ្ឋបាលខេត្តស្រះកែវលើកបដា នៅថ្ងៃទី២៨ ខែ កញ្ញា...
ក្រុមអាជីវករដែលជាអ្នកផលិតផលិតផលខ្មែរ បានសម្តែងការអរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមន្រ្តីគ្រប់ជាន់ថ្នាក់ ដែលតែងតែអំពាវនាវប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមគាំទ្រផលិតផលក្នុងស្រុកឱ្យកាន់តែច្រើនឡើងថែមទៀត ដើម្បីជួយលើកកម្ពស់ផលិតផលក្នុងស្រុកផង ក៏ដូចជាបង្កើតឱកាសការងារ និងជំរុញសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនទៅមុខបន្ថែមទៀតផងដែរ។ ក្រុមអាជីករមកពីខេត្តសៀមរាប ក្នុងឱកាសចូលរួមតាំងបង្ហាញលក់ផលិតផលនៅក្នុងពិព័រណ៍ផលិតផលខ្មែរ បាននិយាយប្រាប់ ព័ត័មាន ប៊ីធីវី ឱ្យដឹងថា ពិតជាមានសប្បាយរីករាយណាស់ នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរ និងយកចិត្តទុកដាក់ជាប់ជានិច្ច ក្នុងការជំរុញនិងផ្សព្វផ្សាយអំពីផលិតផលក្នុងស្រុក ដែលរហូតមកដល់ពេលនេះ បានកត់សម្គាល់ឃើញថា សន្ទុះនៃការគាំទ្រពីសំណាក់អតិថិជន ក៏មានការកើនឡើងដូចគ្នា។ ពួកគាត់ សង្ឃឹមទៀតថា ប្រជាពលរដ្ឋខ្មែរទាំងអស់ នឹងបន្តជួយគាំទ្រផលិតផលក្នុងស្រុកឱ្យកាន់តែច្រើនថែមទៀត...
សមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា ជំរុញបង្កើតកិច្ចសហប្រតិបត្តិការ រវាងម្ចាស់អាជីវកម្មនាំចេញ-ចូល ក្រុមហ៊ុនដឹកជញ្ជូន និងឡូជីស្ទិក បំពេញសេវាកម្មគ្នាទៅវិញទៅមក ក្នុងគោលដៅចាប់យកកាលានុវត្តភាពថ្មីៗ ដើម្បីទាញយក ប្រយោជន៍ឱ្យបានជាអតិបរិមា ក្នុងបរិការណ៍កំពុងប្រួលប្រែ។ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា លើកឡើងនៅក្នុងជំនួបអាជីវកម្ម នាំចេញ-ចូល និងក្រុមហ៊ុនដឹកជញ្ជូនឡូជីស្ទិក នៅចុងសប្តាហ៍កន្លងមកថា នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានកំពុងស្រូប យកវិនិយោគមកបណ្តាក់ទុននៅព្រះរាជាណាចក្រកម្ពុជាមានជាហូរហែរ ខណៈការធ្វើពាណិជ្ជកម្មជាអន្តរជាតិ ក៏មានកំណើនកើនឡើង ជាបន្តបន្ទាប់ផងដែរ មកដល់បច្ចុប្បន្នការធ្វើពាណិជ្ជកម្ម ជាពិសេសការនាំចេញទំនិញរបស់កម្ពុជាបានកំពុងហក់ឡើងគួកត់សម្គាល់។...
សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលនឹងបង្កើនថវិកាទ្វេដង ដើម្បីជូនដល់អតីតយុទ្ធជន និងនិវត្តជនពោលគឺពី៤ពាន់លានរៀលទៅ៨ពាន់លានរៀល ដោយនឹងអនុវត្តចាប់ពីឆ្នាំ២០២៦តទៅ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាទូទាំងប្រទេស នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បាន លើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តមឧបនាយករដ្ឋមន្រ្តីអូន...
កម្ពុជាកំពុងទទួលបានឧស្សាហកម្ម ដែលផលិតនូវផលិតផលពាក់កណ្តាលសម្រេច សម្រាប់បម្រើទីផ្សារនាំចេញ នៃការផលិត ចេញជាផលិតផលសម្រេចផ្សេងៗ ដែលនេះគឺជាសញ្ញាណថ្មីមួយបន្ថែមទៀតក្នុងវិស័យឧស្សាហកម្ម និងបានកំពុងក្លាយជាគោលដៅ ដ៏រឹងមាំនៃឧស្សាហកម្មក្នុងស្រុក។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥, បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន នៅខេត្តស្វាយរៀង ក្នុងគោលបំណងក្តាប់ យកព័ត៌មានវឌ្ឍនភាព និងបញ្ហាប្រឈមផ្សេងៗរបស់វិស័យឯកជន, ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ក៏បានជួបសំណេះសំណាល ជាមួយអ្នកអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស និងវិនិយោគិន នៃសមាគមសហគ្រាសវិនិយោគនៅកម្ពុជា។ ឯកឧត្តម...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រកាសថា សម្តេច និងភរិយានឹងធ្វើផ្ទះជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន១០០ក្នុងមួយឆ្នំា រយៈពេល៥ឆ្នាំពោលគឺចាប់ពីឆ្នាំ២០២៥រហូតដល់ឆ្នាំ២០៣០។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាទូទាំងប្រទេស នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីជួយសម្រាល់ទុកលំបាក និងលើកកម្ពស់ជីវភាពដល់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា...
សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនលម្ពុជា បានរម្លឹកនូវគុណបំណាច់ដ៏ថ្លៃថ្លារបស់អតីតយុទ្ធជន និងនិវត្តជនអតីតមន្ត្រីរាជការគ្រប់ប្រភេទទាំងអស់ ដែលបានលះបង់ និងចូលរួមដើម្បីបំរើបុព្វហេតុជាតិ និងប្រជាជន ហើយសម្តេចគូសបញ្ជាក់ថា សមាគមអតីតយុទ្ធជន គឺបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចផ្ទាល់។ ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនទូទាំងប្រទេសដែលប្រារព្ធនៅទីស្តីការក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី២៩កញ្ញា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចៗគូសបញ្ជាក់ថា មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនទូទាំងប្រទេសនៅថ្ងៃនេះនឹងរួមបញ្ចូលគ្នាទាំងអស់នៃអតីតយុទ្ធជនគ្រប់ប្រភេទ និងនិវត្តជនអតីតមន្ត្រីរាជការទាំងអស់ឱ្យមកនៅក្រោមដំបូលតែមួយគឺសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា។ សមាគមអតីតយុទ្ធជនកម្ពុជាបានកែប្រែលក្ខខន្ដិកៈថ្មីរបស់ខ្លួន រួមទាំងការប្ដូរឈ្មោះសមាគមអតីតយុទ្ធជនកម្ពុជា ទៅជាសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា។ មហាសន្និបាតវិសាមញ្ញនៅថ្ងៃនេះមានការធ្វើវិសោធនកម្មលក្ខន្តិកៈថ្មីរបស់សមាគម គឺដើម្បីឱ្យសមាជិកជាអតីតយុទ្ធជន និងនិវត្តជនទាំងអស់ ទទួលបានការយកចិត្តទុកដាក់...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា ជ័យជម្នះ ៧ មករា ១៩៧៩ បានបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត និងបើកសករាជថ្មីរបស់កម្ពុជា ដែលបាននាំមកវិញនូវសិទ្ធិគ្រប់បែបយ៉ាងជូនប្រជាជនកម្ពុជាគ្រប់រូបរហូតដល់សព្វថ្ងៃនេះ។ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជ័យជម្នះ៧មករា១៩៧៩ បានបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត និងបើកសករាជថ្មីរបស់កម្ពុជា...