នាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ានឆ្នាំ២០២៥, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Alvin Tan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម, ក្រសួងវប្បធម៌ សហគមន៍ និងយុវជន នៃប្រទេសសិង្ហបុរី។ នៅក្នុងជំនួប នៅទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ, ឯកឧត្តមរដ្ឋមន្ត្រី នៃប្រទេសទាំងពីរ បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍...
ដើម្បីធានាឱ្យការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារមានប្រសិទ្ធភាពខ្ពស់ អនុលោមអនុក្រឹត្យ លេខ៧៨ អនក្រ.បក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ស្តីពី ការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ និងប្រកាសលេខ ៣៩២៣/២៥ មស.ប្រក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ស្តីពី ការដាក់ឱ្យអនុវត្តទម្រង់គំរូលិខិតពាក់ព័ន្ធនឹងការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ក្រសួងមុខងារសាធារណៈ បានចេញ សេចក្តីណែនាំ ១០ចំណុច ស្តីពីការរៀបចំបែបបទ និងនីតិវិធីចូលបម្រើការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ នៅតាមមណ្ឌលសុខភាព...
ភ្នំពេញ៖ មន្ទីរពេទ្យអន្តរជាតិ វីអ ចតុមុខ (VR Chaktomuk International Hospital) ស្ថិតនៅលើដីឡូតិ៍លេខ៨២០ មហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដា្ឋនសាងសង់នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកស្រី ឧកញ៉ា ប៉ា វង្សទិត្យា។ មន្ទីរពេទ្យអន្តរជាតិ វីអ ចតុមុខ ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ការព្យាបាល...
ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា កំពុងពង្រឹងការអនុវត្តច្បាប់ទប់ស្កាត់អំពើហិង្សានៅក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ តាមរយៈការលើកកម្ពស់ការយល់ដឹង ដល់សមាជិកក្រុមប្រឹក្សារាជធានី-ខេត្តដែលជាស្ត្រី លើការងារអភិបាលកិច្ចមូលដ្ឋាន ។ នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី “ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ” ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ប់ សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត មានប្រសាសន៍ថា ផែនការយុទ្ធសាស្រ្ត នារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ មានយុទ្ធសាស្រ្តស្នូល៦ ក្នុងនោះមានយុទ្ធសាស្រ្តពីរ ដែលសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត...
នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកដល់គ្រួសារងាយរងគ្រោះ ចាស់ជរា ស្ត្រីមេម៉ាយ កុមារកំព្រា និងគ្រួសារកងទ័ពជួរមុខ សរុបចំនួន១០៤គ្រួសារ ក្នុងគ្រាមានគ្រោះទឹកជំនន់ នៅក្រុងក្រចេះ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានបញ្ជាក់ឱ្យដឹងថា ឆ្លើយតបតាមតម្រូវការចាំបាច់ និងដើម្បីជួយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័សនាពេលថ្មីៗនេះ...
កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញានេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ ព្រឹទ្ធាចារ្យកីឡា កែវ សារិន ដែលជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិ (១៩៨២ និង១៩៨៤) អតីតអនុប្រធានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងជាអតីតអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាបាល់ទាត់ ចន្លោះឆ្នាំ១៩៨៧ – ១៩៩៨ ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ ក្នុងជន្មាយុ ៧៩...
កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យសមិទ្ធផលអប់រំ១០ឆ្នាំ នៃការរៀន និងបង្រៀនគណិតវិទ្យានៅបឋមសិក្សា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងដៃគូអភិវឌ្ឍន៍ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង។ កិច្ចប្រជុំនេះបានពិនិត្យពិភាក្សា ដើម្បីកែលម្អ និងបំពេញបន្ថែមលើរបាយការណ៍ ស្តីពី សមិទ្ធផលអប់រំ១០ឆ្នាំនៃការរៀន...
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) នឹងបើកជើងហោះហើរត្រង់ថ្មី ចំនួន៣លើក ក្នុងមួយសប្តាហ៍ ពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ តាមរយៈទីក្រុងហ៊្វូចូវ។ នៅក្នុងអង្គសិក្ខាសាលាសម្រាប់ភ្នាក់ងារទេសចរណ៍ ដើម្បីណែនាំនូវជើងហោះហើរថ្មី ភ្នំពេញ-ទីក្រុងហ្វ៊ូចូវ-ទីក្រុងតូក្យូ និងពង្រឹងកិច្ចសហការជាមួយដៃគូឧស្សាហកម្មទេសចរណ៍ និងអាកាសចរណ៍នៅកម្ពុជាកាលពីរសៀលថ្ងៃទី៣០ ខែកញ្ញាកន្លទៅនេះ អាកាសចរណ៍ជាតិកម្ពុជា បានឱ្យដឹងថា ការបើកជើងហោះហើរត្រង់ថ្មីនេះ ស្របតាមទិសដៅ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកការតភ្ជាប់អាកាស...
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់ការលើកទឹកចិត្តការអនុគ្រោះ និងការសម្រួលនីតិវិធីដល់ គម្រោងចំនួន១៧ មានអគារជាប់គាំងចំនួន១០គម្រោង គម្រោងថ្មីចំនួន៥ និងគម្រោងមានស្រាប់ចំនួន២ ដោយមានទុនវិនិយោគ ប៉ាន់ស្មានសរុប ២៨០ លានដុល្លារអាម៉េរិក។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុ លើកឡើងក្នុងកិច្ចប្រជុំក្រុមការងារ ពិនិត្យលើការស្នើការលើកទឹកចិត្តការអនុគ្រោះ ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះស្រាយវិវាទរបស់គម្រោងវិនិយោគ និងធុរកិច្ចក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥...
(បន្ទាយមានជ័យ)៖ នៅម៉ោង ១០៖៤៣នាទីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ គេបានឮសំឡេងផ្ទុះអាវុធចំនួន៣គ្រាប់នៅក្នុងទឹកដីថៃ ទល់មុខភូមិអូរ៣ជាន់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជិតបង្គោលសីមាលេខ៤៤។ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ របស់កម្ពុជា ជាភូមិសាស្ត្រមួយ ដែលកងទ័ពរបស់ថៃ បានធ្វើសកម្មភាពរំលោភបំពានដែនដី និងអធិបតេយ្យរបស់កម្ពុជា។ ក្នុងនោះភូមិឋាន ដីធ្លី និងផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរក្នុងភូមិជោគជ័យ និងព្រៃចាន់ ត្រូវបានកងទ័ពថៃ ធ្វើសកម្មភាពព័ទ្ធបន្លាលួសបំពានច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទាំងឡាយដែលថៃ បានធ្វើជាមួយកម្ពុជា។...