សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា វិស័យអប់រំ និងសុខាភិបាល នៅតែជាវិស័យអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗរហូតដល់នីតិកាលទី៧នៃរដ្ឋសភានេះ ដែលវិស័យនេះត្រូវបានបង្កើនថវិកាជាតិជាបន្តបន្ទាប់ ដោយគ្មានការកាត់បន្ថយឡើយ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ជាថ្មីបែបនេះក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនោះ សម្ដេចធិបតីបានច្រានចោលព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សយថា រដ្ឋាភិបាលមានផែនការកាត់ថវិកាពីវិស័យអប់រំ និងសុខាភិបាល...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់យ៉ាងច្បាស់ថា បច្ចេកវិទ្យា AI ត្រូវតែចេះប្រើ ប៉ុន្តែកុំពឹងផ្អែកលើវាទាំងស្រុង ពោលគឺត្រូវប្រើវាជាជំនួយការ កុំឱ្យវាធ្វើជាមេរបស់យើង។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ជាថ្មីបែបនេះក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនោះ សម្ដេចធិបតី បានណែនាំដល់...
«អ្នករាយការណ៍ពិសេស ជំរុញឱ្យរាជរដ្ឋាភិបាលថៃ និងរាជរដ្ឋាភិបាលកម្ពុជា ចូលរួមដោយស្ថាបនា និងដោយស្មោះត្រង់ ដើម្បីបន្ធូរបន្ថយភាពតានតឹង គោរព និងការពារសិទ្ធិមនុស្សរបស់មនុស្សគ្រប់រូបដែលរងផលប៉ះពាល់ពីជម្លោះ រួមទាំងសិទ្ធិរបស់អ្នកផ្លាស់ទីលំនៅក្នុងការវិលត្រឡប់ទៅផ្ទះដោយស្ម័គ្រចិត្ត ដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ ព្រមទាំងចាត់វិធានការនានាដែលអាចជំរុញដំណោះស្រាយជម្លោះប្រកបដោយសន្តិភាព និងយូរអង្វែង»។ នេះបើយោងតាមរបាយការណ៍របស់ ឯកឧត្តម Thom H. Andrews អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលបានដាក់របាយការណ៍ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) កាលពីពេលថ្មីៗនេះ។ យោងតាមរបាយការណ៍ដែលមាន១៧ទំព័រ ដែលត្រូវបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានលើកឡើងអំពីបញ្ហាសិទ្ធិមនុស្សខ្លះៗនៅក្នុងប្រទេសកម្ពុជា ហើយពាក់ព័ន្ធនឹងបញ្ហាព្រំដែន...
អាជ្ញាធរជាតិអប្សរា បានប្រារព្ធពិធីប្រោះព្រំភ្ជាប់ព្រះសិរ និងបើកព្រះនេត្រចម្លាក់ទេពចំនួន២ ក្រោមយុទ្ធនាការ “ព្រលឹងត្រឡប់មកទីតាំងដើមវិញ” នៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ ពិធីភ្ជាប់ព្រះសិរ និងបើកព្រះនេត្រចម្លាក់ទេពនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ដោយមានការនិមន្តចូលរួមពីសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម លោក Flavio BONETTI តំណាងអង្គការ UNESCO...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០២ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។ ប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖ – សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ដូចអាណត្តិមុនៗ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ តែងតែចាត់ទុកមនុស្សជាអាទិភាពទីមួយនៃយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ ដែលបន្តផ្ដល់អាទិភាពខ្ពស់ដល់ការកែលម្អគុណភាពអប់រំគ្រប់កម្រិត, ការពង្រឹងការបណ្ដុះបណ្ដាលជំនាញ, ការលើកកម្ពស់វិទ្យាសាស្រ្ដ...
រាជធានីភ្នំពេញ ៖ កាកសំណល់នានា ដូចជាសំរាម កម្ទេចកម្ទីសម្ភារៈដែលសេសសល់ពីការប្រើប្រាស់ ក៏ដូចជាមែកឈើតូចធំ គឺជាអាទិភាពចម្បង នៃការធ្វើឲ្យមានការរាំងស្ទះដល់ចរន្តលូបង្ហូរទឹក ដែលអាចបង្កឲ្យមានជាការជន់លិចបានគ្រប់ពេល បើភ្លៀកធ្លាក់ខ្លាំងម្តងៗ ពិសេសនៅរដូវវស្សា ។ នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកប៉ាង លីដា អភិបាលរងខណ្ឌ បានចុះកាយ និងស្តារប្រព័ន្ធលូមេដ៏ធំមួយកន្លែង ដែលមានផលប្រឈមប្រវែងប្រមាណ៣០០ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ...
ភ្នំពេញ៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ បានចុះអនុស្សារណយោគយល់គ្នា(MoU) ជាមួយ AI FARM CO., LTD. បានចាប់ដៃគូរៀបចំកម្មវិធី BATTLEBOTx All Star Championship ដែលជាវេទិកាប្រកួតប្រជែងផ្នែករ៉ូបូត និងបច្ចេកវិទ្យា ដើម្បីបើកឱកាសដល់យុវជនកម្ពុជាដែលមានចំណាប់អារម្មណ៍លើវិស្វកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ អាចបង្ហាញសមត្ថភាព ច្នៃប្រឌិត និងអភិវឌ្ឍជំនាញរបស់ខ្លួន។...
នៅល្ងាចថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញទទួលការយាងដំណើរទស្សនកិច្ចផ្លូវការរបស់ ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា (Tunku Puteri Intan Safinaz) ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ ដំណើរទស្សនកិច្ចផ្លូវការរបស់ម្ចាស់ក្សត្រីនៅ...
ភ្នំពេញ៖ លោកអភិបាលខណ្ឌដូនពេញ ជំរុញដល់មន្រ្តីរាជការនៃរដ្ឋបាលខណ្ឌបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងការផ្ដល់សេវាសាធារណៈឲ្យបានលឿនរហ៍សទាន់ចិត្ត ជាពិសេសលោកគ្រូអ្នកគ្រូក្នុងមូលដ្ឋានខណ្ឌដូនពេញ បន្តអនុវត្តបង្រៀនឲ្យបានល្អនិងស្ដង់ដាល្អជាគំរូ ដល់សិស្សានុសិស្សដើម្បីក្លាយជាធនធានល្អ សម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងក្នុងសង្គមជាតិ ។ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយការងារ និងប័ណ្ណសរសើរជូនដល់មន្ត្រីរាជការ នៃរដ្ឋបាលខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ជា ខេមា...
ភ្នំពេញ ៖ តំណាងប្រជាពលរដ្ឋនៅខណ្ឌបឹងកេងកងបានលើកឡើងថា ក្រោយក្រុមការងារនៃរដ្ឋបាលរាជធានីភ្នំពេញ បើកយុទ្ធនាការស្តារប្រឡាយ និងប្រព័ន្ធលូជាអាទិភាពជាច្រើនខ្សែរួចមកនៅក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកង ឃើញថា មានប្រសិទ្ធភាព ពោលគឺទឹកភ្លៀងបានហូរអស់លឿនខុសពីពេលកន្លងទៅ ដែលធ្វើឱ្យពលរដ្ឋលែងព្រួយបារម្ភពីការលិចលង់ និងអរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានដោះស្រាយកង្វល់មួយនេះ។ ការលើកឡើងបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅវិទ្យាល័យជាស៊ីមបឹងកេងកង សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ក្រោមអធិបតីភាព ឯកឧត្ដម ប៊ី ប្រេម សមាជិកក្រុមប្រឹក្សាតំណាងឯកឧត្តម...