សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រួមទាំងញាតិមិត្តជិតឆ្ងាយ ប្រជាពុទ្ធបរិស័ទ បានប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តវិមានតេជះ ហៅវត្តស្រះចក ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន ញាតកាទាំង៧សណ្តាន និងវីរជនស្នេហាជាតិ វីរ:កងទ័ពដែលបានពលីជីវិតការពារបូរណភាពទឹកដី។ នៅក្នុងឱកាសនក្ខត្តឫក្សនោះ...
នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធានប្តូរវេន VECONAC 2026 អញ្ជើញជួបសវនាការជាមួយ ឯកឧត្តម រ៉ាមលី អាប់ដ៍ ហាឌីស (Lt Col Ramli Aabd Hadis) ប្រធានសមាគមអតីតយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធប្រ៊ុយណេនៅសណ្ឋាគារ សាន់អ៊ែម៉ូន ក្នុងឱកាសឯកឧត្តមដឹកនាំប្រតិភូចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨...
ប្រជាពលរដ្ឋ បន្តនាំគ្នាទៅវត្ត ប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ ដើម្បីថែរក្សាវប្បធម៌ប្រពៃណីសាសនា ឧទ្ទិសកុសលជូនបុព្វការីជន ពលរដ្ឋរងគ្រោះព្រោះសង្រ្គាមថៃឈ្លានពាន និងវីរកងទ័ព ដែលតស៊ូការពារជាតិ និងប្រជាជន។ អ្នកស្រី សា វណ្ណី ប្រជាពលរដ្ឋមកពីខេត្តរតនគិរី ដែលមកធ្វើបុណ្យ កាន់បិណ្ឌទី៧ នៅវត្តនន្ទមុនី ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រាប់ BTV នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦នេះ ថា...
នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី បានប្រគេនចង្ហាន់ បច្ច័យ និងទេយ្យវត្ថុផ្សេងៗ ដល់វត្តទាំង៩ ក្នុងតំបន់អង្គរ ខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី៧ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វបុរសខ្មែរសម័យអង្គរ វីរៈកងទ័ព ពលី ដើម្បីបុព្វហេតុការពារទឹកដី ជាតិ មាតុភូមិ និងញាតកាទាំង ៧សន្តាន...
ប្រជាពលរដ្ឋ យកឱកាសរដូវបុណ្យភ្ជុំបិណ្ឌ ស្ម័គ្រចិត្ត ចូលរួមបរិច្ចាគឈាម ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីរួមចំណែក ជួយដល់អ្នកជំងឺ ដែលកំពុងត្រូវការឈាមសង្រ្គោះជីវិត។ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំផ្នែកវិស័យឯកជន បានចលនាបុគ្គលិក និងពលរដ្ឋជិត ២០០នាក់ ចូលរួមបរិច្ចាគឈាម ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលកំពុងមានជំងឺធ្ងន់ ត្រូវការឈាមដើម្បីសង្រ្គោះជីវិត។ លោក លោក កែវ ស៊ាងលី អគ្គនាយករងមូលនិធិ វី...
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់បងប្អូនអ្នករត់ម៉តូឌុប ម៉ូតូកង់បីទាំងអស់ត្រូវមានស្មារតីជាតិនិយម ចូលរួមគាំទ្រផលិតផលខ្មែរ រួបរួមសាមគ្គីគ្នាជាធ្លុងមួយគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ការណែនាំរបស់ឯកឧត្តម សុខ លូ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសណេះសំណាល និងចែកអំណោយជូនដល់អ្នករត់ម៉ូតូឌុប និងម៉ូតូកង់បីប្រមាណ៥០០នាក់ ដែលពិធីនេះ ធ្វើឡើងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង។...
បន្ទាយមានជ័យ៖ ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ រួមទាំងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយចែកជូនទៅដល់បងប្អូន ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ចំនួន១៤០០គ្រួសារ នៅស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ នៅថ្ងៃទី២ ខែតុលា ឆ្នាំ ២០២៦។ ក្នុងឱកាសនោះឯកឧត្ដម កែ គឹមយ៉ាន បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក លើកទឹកចិត្ត ពីសម្ដេចតេជោ ហ៊ុន...
មេដឹកនាំសហភាពសិទ្ធិកម្មករកម្ពុជាបានអំពាវនាវទៅដល់កម្មករ និយោជិតទាំអស់ កុំជឿតាមការញុះញង់ពីក្រុមណាមួយនៅក្នុងស្រុក និងក្រុមជ្រុលនិយមមួយចំនួននៅក្រៅប្រទេសដែលបានលើកឡើងគ្មានមូលដ្ឋានច្បាស់លាស់ និងគ្មានទឡ្ហីករណ៍គ្រប់គ្រាន់ ខណៈដែលរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើកម្មករ និយោជិត។ លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជាបានអំពាវនាវទៅដល់កម្មករ និយោជិតទាំអស់ខិតខំប្រឹងធ្វើការបន្ថែមទៀត ពីព្រោះបច្ចុប្បន្ននេះស្ថានភាពពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជា គឺមានបញ្ហាប្រឈម គឺមានតែការចូលរួមចំណែកខិតខំប្រឹងធ្វើការដើម្បីទទួលបាននៅផលិតភាព ក៏ដូចជាគុណភាព។ ហើយសូមឲ្យពិចារណាដោយយកចិត្តទុកដាក់ខ្ពស់ជៀសវាងកុំឲ្យមានការញុះញង់ពីក្រុមណាមួយផ្សេង ដែលយកលទ្ធផល ឬការស្រាវជ្រាវដែលមិនមានទឡ្ហីករណ៍ណាមួយច្បាស់លាស់ ដែលធ្វើឲ្យកម្មករ និយោជិត គឺមានការភ័ន្តច្រឡំ។ ដូច្នេះសូមឲ្យកម្មករ និយោជិត ទទួលយកនៅអ្វីដែលជាលទ្ធផលយន្តការត្រីភាគីបានសម្រេចកាលពីថ្ងៃទី៣០...
ព្រះវិហារ៖ កម្លាំងសមត្ថកិច្ចអាវុធហត្ថខេត្ត សហការជាមួយអាវុធហត្ថស្រុករវៀង កម្លាំងការពារក្រុមហ៊ុន ឌែល ខម (Delcom) មន្ទីររ៉ែ និងថាមពលខេត្ត បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងធ្វើអាជីវកម្មរុករករ៉ែមាសអនាធិបតេយ្យខុសច្បាប់ចំនួន ៥កន្លែង និងបានដកហូតសម្ភារបម្រើឱ្យសកម្មភាពល្មើសច្បាប់ជាច្រើន។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភ្នំលុង និងរំដេង ក្នុងភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ (ក្នុងដែនដីសម្បទានរបស់ក្រុមហ៊ុន Delcom)។ កិច្ចប្រតិបត្តិការនេះអនុវត្តឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កង...
នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធានប្តូរវេន VECONAC 2026 អញ្ជើញជួបសវនាការជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ចូអៅ មីរីនដា Joao Miranda អនុប្រធានទី១ សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅសណ្ឋាគារ សាន់អ៊ែនម៉ូន...