ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ យុវជនដែលមានអាយុចាប់ពី១៨ ដល់ ២៥ ឆ្នាំ ដែលមានបំណងចូលបំពេញកាតព្វកិច្ចយោធា អាចទៅទទួលពាក្យស្នើសុំនៅឯមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក-ខណ្ឌ ដែលស្ថិតក្នុងមូលដ្ឋានរបស់បងប្អូនផ្ទាល់។ នេះជាការប្រកាសជូនដំណឹងរបស់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា។ ទន្ទឹមគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ តាមរយៈសារពិសេសផ្ញើជូនប្រជាពលរដ្ឋខ្មែរបានគូសបញ្ជាក់ថា ការការពារជាតិមាតុភូមិ និងបូរណភាពទឹកដី គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប ហើយបានអំពាវនាវដល់មាតាបិតា...
នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះវីដេអូឃ្លីបមួយលើបណ្តាញសង្គមមួយដោយ សម្តេចបានបញ្ជាក់ថា វីដេអូនេះជាសកម្មភាបពេលចុះពិនិត្យវឌ្ឍនភាពនៃការងាររៀបចំអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម(SME) ហៅកាត់ថា អ.ស.ម.ត។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានសរសេរសារបញ្ជាក់ថា អង្គភាពនេះ នឹងត្រូវដើរតួជាច្រកចេញចូលតែមួយក្នុងការផ្ដល់សេវាសម្របសម្រួលដល់ការស្នើចុះបញ្ជី ការផ្ដល់ ឬការបន្តអាជ្ញាបណ្ណ និង/ឬលិខិតអនុញ្ញាតផ្សេងៗរបស់សហគ្រាសធុនតូចនិងមធ្យម ព្រមទាំងតាមដានការអនុវត្តការលើកទឹកចិត្តដែលឆ្លងកាត់តាមអង្គភាពសម្របសម្រួលនេះ។ សម្តេចធិបតី បានគូសរំលេចថា សហគ្រាសធុនតូច និងមធ្យម...
ឯកឧត្តម ប៉ែន បូណា អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦នេះថា ការចុះជួបសួរសុខទុក្ខ និងជួយសង្គ្រោះ ក៏ដូចជាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅពេលដែលពួកគេជួបការលំបាក ឬជួបគ្រោះអាសន្នណាមួយជាយថាហេតុ គឺជាប្រពៃណីផ្សាភ្ជាប់ រួមសុខរួមទុក្ខ និងបម្រើប្រជាពលរដ្ឋ របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម ប៉ែន បូណា បានរម្លឹកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៨...
ព្រះវិហារ៖ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយវីរកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៧ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ខេត្តព្រះវិហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីពង្រឹង «សម្ព័ន្ធមេត្រីភាព» រវាង ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងនាំយកអំណោយសប្បុរសធម៌សម្រាប់តម្រូវការប្រចាំថ្ងៃប្រគល់ជូនបងប្អូនកងទ័ព។ សកម្មភាពនេះ...
នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធានប្តូរវេន VECONAC 2026 ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ដាតុ ម៉ូហាម៉ាត់ ប៊ូស្តាម៉ាន់ ប៊ិនម៉ាត់ហ្ស៊ីន (BG DATUK MOHD BUSTAMAN BIN MAT ZIN(RET)...
នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធានប្តូរវេន VECONAC 2026 ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឃីន អ៊ុងមីន (GEN(RET.) KHIN AUNG MYINT) ប្រធានសមាគមអតីតយុទ្ធជនប្រទេសមីយ៉ាន់ម៉ា និងប្រតិភូ នៅសណ្ឋាគារ សាន់អ៊ែម៉ូន ក្នុងឱកាស...
កណ្ដាល៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងអ្នកម្ដាយលោកឪពុក លោកយាយ លោកតា ក្រុមការងារ និងពុទ្ធបរិស័ទ នៅថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ អញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៨ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំអដ្ឋរស្ស) ស្ថិតក្នុងភូមិភ្នំ...
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងអ្នកម្ដាយលោកឪពុក លោកយាយ លោកតា ក្រុមការងារ និងពុទ្ធបរិស័ទ នៅថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ អញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៨ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំអដ្ឋរស្ស) ស្ថិតក្នុងភូមិភ្នំ ឃុំផ្សារដែក...
ភ្នំពេញ៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦នេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញប្លង់ពីបណ្តាមូលដ្ឋានកងរាជអាវុធហត្ថទាំង១៤ខណ្ឌ ដើម្បីផ្តល់ភាពងាយស្វែករកសម្រាប់យុវជន យុវតី សិស្សនិស្សិត និងពលរដ្ឋគ្រប់អាយុ ដែលត្រូវទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦នេះ ។ ប្លង់ទីតាំងតាមប្រព័ន្ធ Google Map សម្រាប់បង្ហាញពីមូលដ្ឋានកងរាជអាវុធហត្ថទាំង១៤ខណ្ឌរួមមានដូចខាងក្រោម ៖ 1 / មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ https://maps.app.goo.gl/nyPTEy6TJWv3mBH58?g_st=ic 2 / មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល https://maps.app.goo.gl/t7s2cdir6rwDsWpv6?g_st=ic...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា (Digital University of Cambodia) សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រដែលកំពុងស្នាក់នៅសិក្សាក្នុងសាកលវិទ្យាល័យចំនួន ៩១៤នាក់ (ស្រី ៤៤០នាក់)។ នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត សម្រាប់ធ្វើឱ្យប្រសើរឡើង និងសម្រួលដល់សិស្សនិស្សិតដែលកំពុងបន្តការសិក្សាក្នុងសាកលវិទ្យាល័យ។...