សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបង-ពោធិ៍សាត់ និងខេត្តកោះកុង គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី ដែលផ្លូវនេះបានជំរុញការតភ្ជាប់រវាងតំបន់ភាគពាយព្យ និងតំបន់ឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា ជំរុញកំណើនសេដ្ឋកិច្ច សង្គម និងវិស័យទេសចរណ៍ធម្មជាតិ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធជាផ្លូវការផ្លូវជាតិលេខ១០ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុងនៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនោះ...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “ការកែទម្រង់វិស័យយុត្តិធម៌” គឺជាបេសកកម្មយុទ្ធសាស្ត្រដ៏សំខាន់ និងជាអាទិភាពមួយក្នុងការពង្រឹងនីតិរដ្ឋ ការលើកកម្ពស់អភិបាលកិច្ចល្អ និងការធានាឱ្យប្រជាពលរដ្ឋគ្រប់រូប អាចទទួលបានយុត្តិធម៌ប្រកបដោយសមធម៌។ ការកែទម្រង់នេះ ផ្តោតលើ ការកែលម្អក្របខ័ណ្ឌច្បាប់ សមត្ថភាពស្ថាប័នយុត្តិធម៌ ការអភិវឌ្ឍធនធានមនុស្ស និងការធ្វើទំនើបកម្មប្រព័ន្ធយុត្តិធម៌ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់សង្គម ស្របតាមគោលការណ៍នីតិរដ្ឋ និងស្តង់ដាយុត្តិធម៌ទំនើប។ សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ថ្លែងបើកវេទិកាស្តីពី“ការកែទម្រង់វិស័យយុត្តិធម៌” នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦...
លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)៖ កាស៊ីណូចំនួន ២៤កន្លែងក្នុងខេត្តព្រះស៊ីហនុ បន្ទាយមានជ័យ ស្វាយរៀង បានបញ្ចប់រាល់ប្រតិបត្តិការ និងសកម្មភាពអាជីវកម្មល្បែងស៊ីសងអនឡាញ និងការភ្នាល់តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ (Online Gambling & Online Betting) ក្រោយឱសានវាទបានឈានមកដល់កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ នេះជាលទ្ធផលនៃការអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យមានល្បែងស៊ីសង ឬការភ្នាល់អនឡាញដាច់ខាត ទាំងក្នុង និងក្រៅបរិវេណកាស៊ីណូនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ យោងតាមរបាយការណ៍នៃការចុះត្រួតពិនិត្យរបស់មន្ត្រីសមត្ថកិច្ចអនុវត្តច្បាប់នៃលេខាធិការដ្ឋានគ.ប.ឆ.ប. សហការជាមួយ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត...
ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ដែលមានប្រជាពុទ្ធបរិស័ទច្រើនកុះករយកចង្ហាន់ ទេយ្យទានប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសដល់បុព្វការីជន ញាតិកា វីរយុទ្ធជនដែលបានចែកឋាន, នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ចំវេនបិណ្ឌទី៥ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន បានចូលរួមកាន់បិណ្ឌនៅវត្តជោតរតនៈសីលាកោះនរា ស្ថិតនៅភូមិកោះនរា សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ថ្នាក់ដឹកនាំ...
ភ្នំពេញ៖ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ (CAFE26) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយរំពឹងថា នឹងប្រមូលផ្តុំអ្នកចូលរួមប្រមាណ ២៥,០០០នាក់ កសិករជាង ២,០០០នាក់ និងស្តង់ពិព័រណ៍ជាង ៤០០ ដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកសិកម្ម និងប្រព័ន្ធស្បៀងអាហារកម្ពុជា។ ឯកឧត្តម ប្រាក់ ដាវីដ...
ពោធិ៍សាត់៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គ.ម ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខណ្ឌថវិកាជាតិ។ ប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖ – សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ការសាងសង់ផ្លូវការផ្លូវជាតិលេខ១០នេះ គឺជាកសារសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន...
ក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានប្រគល់ធុងសំរាម ចំនួន ១២៩០ធុង ជូនដល់តំណាងអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដើម្បីផ្តល់ជូនមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ក្នុងការចូលរួមលើកកម្ពស់ភាពស្អាត សុខុមាលភាពសាធារណៈ ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ កិច្ចសហការរវាងក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ មិនត្រឹមតែជួយកែលម្អសោភ័ណភាព និងបរិស្ថាននៅក្នុងពន្ធនាគារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងធំធេងដល់ការថែទាំសុខភាពរបស់មន្ត្រីអនុរក្ស និងជនជាប់ឃុំផងដែរ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមពល និងចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី...
(ទីក្រុងហ្សឺណែវ) នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ – ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានជួបប្រជុំជាមួយលោក Thomas Andrews អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ បានជម្រាបជូនអំពីប្រវត្តិសាស្ត្រ និងបរិបទជាតិកម្ពុជា ដោយបានគូសបញ្ជាក់អំពីបទពិសោធន៍នៃជម្លោះជាច្រើនទសវត្សរ៍ ដែលធ្វើឱ្យកម្ពុជាយកចិត្តទុកដាក់ខ្លាំងចំពោះសន្តិភាព...
(បន្ទាយមានជ័យ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចាត់ក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាជនរងគ្រោះដោយទឹកជំនន់រហ័សចំនួន១,៥០០គ្រួសារ ក្នុងក្រុងប៉ោយប៉ែត ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពចំនួន ៩កន្លែង ក្នុងនោះក្រុមការងារបានរៀបចំពិធីចែកអំណោយនៅទីទួលសុវត្ថិភាពចំនួន២កន្លែង ដោយទីតាំងទី១៖នៅច្រកស្ទឹងបត់ និងទីតាំងទី២៖ នៅសាលាបឋមសិក្សា ហ៊ុន សែន ព្រហ្មនិម្មិត ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ពិធីចែកអំណោយនេះប្រព្រឹត្តទៅក្រោមអធិបតីភាព...
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះបានដឹកនាំដោយផ្ទាល់ដល់កម្លាំងយោធិនជាងមួយរយនាក់ ធ្វើលំហាត់ហ្វឹកហ្វឺនបើកបរអូប័រជាក់ស្តែង នៅ ទំនប់ខ្ពបត្របែក ស្ថិតនៅភូមិស្ទឹង ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាដើម។ ការហ្វឹកហ្វឺននេះធ្វើឡើងក្នុងស្មារតីពង្រឹងសមត្ថភាព និងត្រៀមលក្ខណៈជាក់ស្តែងរបស់កម្លាំង បន្ទាប់ពីមានបទបញ្ជារបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុក្រសួងការពារជាតិ ឱ្យត្រៀមកម្លាំង...