ព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល អភិបាលរងរាជធានី ខេត្ត មន្ទីរសុខាភិបាល និងតំណាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា...
មណ្ឌលគិរី៖សត្វដំរីព្រៃចំនួនពីរក្បាលត្រូវបានជួយសង្រ្គោះ ក្រោយធ្លាក់ចូលស្រះទឹកមួយកន្លែង នៅចំនុចចុងរ៉ាង ភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ។ នេះបើតាមការបញ្ជាក់របស់ក្រសួងបរិស្ថាន។ ក្រសួងបានឱ្យដឹងថា មន្រ្តីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្រ្តីឧទ្យានុរក្ស មន្រ្តីប៉ុស្តិ៍នគបាលសែនមនោរម្យ លោកមេភូមិ សមាជិកសហគមន៍ចុងរ៉ាង និងប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះ បានជួយសង្គ្រោះសត្វដំរីព្រៃចំនួន០២ក្បាល ក្នុងនោះញីចំនួន០១ក្បាល ឱ្យរួចផុតចេញពីស្រះទឹកមួយកន្លែងចូលព្រៃវិញ ដោយជោគជ័យ នៅចំនុចចុងរ៉ាង ភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង...
ភ្នំពេញ៖ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និងក្រុមហ៊ុន World Citi Colleges International, Inc. (WCCI) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីបង្កើតសាកលវិទ្យាល័យអាកាសចរណ៍ដំបូងគេ WCC International Aero Tech University (WCC IATU) នៅរាជធានីភ្នំពេញ ក្នុងគោលដៅពង្រីកការអប់រំជំនាញឯកទេស និងបណ្តុះបណតាលនិស្សិតកម្ពុជាឱ្យត្រៀមខ្លួនសម្រាប់អាជីពផ្នែកបច្ចេកទេស និងប្រតិបត្តិការក្នុងការវិស័យអាកាសចរណ៍។ ពិធីចុះហត្ថលេខានេះ បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១...
នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាយនាវិកងទ័ពជើងទឹកកម្ពុជាមួយរូប គឺលោក អនុនាវីឯក ទៀ សុធីរដ្ឋា នាយរងការិយាល័យបុគ្គលិក បញ្ជាការដ្ឋានកងទ័ពជើងទឹក បានចូលរួមកម្មវិធីផ្លាស់ប្តូររយៈពេលខ្លីសម្រាប់នាយនាវីជំនាន់ថ្មី នៃសន្និសីទកងទ័ពជើងទឹកប៉ាស៊ីហ្វិកខាងលិច (14th WPNS STEP)ខណៈសន្និសីទនេះមានចំនួន ២៣ ប្រទេសចូលរួម។ កម្មវិធីនេះបានកំពុងប្រព្រឹត្តទៅពីចាប់ថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦៕
នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំបើកមហោស្រពល្ខោននិយាយទូទាំងប្រទេសឆ្នាំ២០២៦ ក្រោមប្រធានបទ «ចង្កឹះមួយបាច់»។ លោក ឈាង ឆដាភ័ក្ត្រ ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបស្តីពីដំណើរការនៃការរៀបចំ មហោស្រពដែលមានដូចតទៅ៖ គណៈកម្មការៀបចំមហោស្រពល្ខោននិយាយទូទាំងប្រទេសឆ្នាំ២០២៦ បានប្រកាសជូនដំណឹងជាសាធារណៈ ដើម្បីទទួលពាក្យចូលរួមប្រកួត ចាប់ពីថ្ងៃទី១៣ ខែឧសភា រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លក្ខខណ្ឌនៃការចូលរួមប្រឡង គឺមាន ២វគ្គ៖...
នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា នាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ទៅវេរប្រគេនចំពោះ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម ដើម្បីជួយសម្រាលការលំបាកដល់ ព្រះសង្ឃចំនួន ៣៣៥អង្គ ដែលកំពុងគង់នៅវត្តឧណ្ណាលោម ខណ្ឌដូនពេញ រាជធានីភ្នំពេញ។...
ថ្ងៃព្រហស្បតិ៍ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៩ ស្តីពីការអនុវត្តគម្រោងសាងសង់ ជួសជុលកែលំអ និងលើកសោភ័ណភាព ស្តូប មិត្តភាពកម្ពុជា-វៀតណាម លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១ ដល់ថ្ងៃ៣ ខែតុលា ឆ្នាំ២០២៦៕
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី “ការលើកកម្ពស់ឥរិយាបថ និងទំនាក់ទំនងការងារនៅកន្លែងធ្វើការ” នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិន ខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ជិត ៣០០នាក់ មកពីរោងចក្រចំនួន ១៣០ ក្នុងខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងពីការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការប្រាស្រ័យទាក់ទងដោយវិជ្ជាជីវៈ ការគោរពសេចក្ដីថ្លៃថ្នូរគ្នាទៅវិញទៅមក ការលើកកម្ពស់ផលិតភាពការងារ និងស្ថិរភាពការងារ។...
ដោយទទួលបានព័ត៌មានពីការក្រុមប្រចាំការលើផ្លូវល្បឿនលឿន និងការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងអធិការនគរបាលស្រុកភ្នំស្រួចបានសហការជាមួយកម្លាំងប្រចាំការលើផ្លូវល្បឿនលឿន ស្រាវជ្រាវបន្ទាន់លើករណីបុរសដែលយកដែកដាក់លើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រ PK54_55 ស្ថិតក្នុងភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។ ករណីខាងលើលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានបញ្ជាក់ថា ករណីបុរសសង្ស័យឈ្មោះ សេង សុខ ភេទប្រុសអាយុ ៣៤ឆ្នាំ រស់នៅភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច...
កិច្ចប្រជុំគណៈកម្មាធិការ អាយស៊ីស៊ី ព្រះវិហារ បានស្នើសុំភាគីថៃផ្តល់ព័ត៌មានអំពីទិសដៅ នៃការបាញ់ប្រហារ និងទិន្នន័យពាក់ព័ន្ធ ទាំងការទម្លាក់គ្រាប់បែកពីលើអាកាស និងការបាញ់ប្រហារមកលើប្រាសាទព្រះវិហារ ដើម្បីជាមូលដ្ឋាននៃព័ត៌មានក្នុងការបោសសម្អាត អាវុធជាតិផ្ទុះនានាក្នុងតំបន់ប្រាសាទបេតិកភណ្ឌពិពលោក។ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំបច្ចេកទេសលើកទី១១ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្ស និងការលើកតម្លៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តសៀមរាប អង្គប្រជុំបានបង្ហាញពីក្តីព្រួយបារម្ភចំពោះស្ថានភាពខូចខាត ប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរដែល បណ្តាលមកពីជម្លោះប្រដាប់អាវុធក្នុងឆ្នាំ២០២៥ ដោយស្ថានការណ៍នេះ បានរំលឹកផងដែរ អំពីសារៈសំខាន់ នៃការធានាសុវត្ថិភាព...