(បន្ទាយមានជ័យ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចាត់ក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាជនរងគ្រោះដោយទឹកជំនន់រហ័សចំនួន១,៥០០គ្រួសារ ក្នុងក្រុងប៉ោយប៉ែត ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពចំនួន ៩កន្លែង ក្នុងនោះក្រុមការងារបានរៀបចំពិធីចែកអំណោយនៅទីទួលសុវត្ថិភាពចំនួន២កន្លែង ដោយទីតាំងទី១៖នៅច្រកស្ទឹងបត់ និងទីតាំងទី២៖ នៅសាលាបឋមសិក្សា ហ៊ុន សែន ព្រហ្មនិម្មិត ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ពិធីចែកអំណោយនេះប្រព្រឹត្តទៅក្រោមអធិបតីភាព...
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះបានដឹកនាំដោយផ្ទាល់ដល់កម្លាំងយោធិនជាងមួយរយនាក់ ធ្វើលំហាត់ហ្វឹកហ្វឺនបើកបរអូប័រជាក់ស្តែង នៅ ទំនប់ខ្ពបត្របែក ស្ថិតនៅភូមិស្ទឹង ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាដើម។ ការហ្វឹកហ្វឺននេះធ្វើឡើងក្នុងស្មារតីពង្រឹងសមត្ថភាព និងត្រៀមលក្ខណៈជាក់ស្តែងរបស់កម្លាំង បន្ទាប់ពីមានបទបញ្ជារបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុក្រសួងការពារជាតិ ឱ្យត្រៀមកម្លាំង...
ភ្នំពេញ៖តាមរយៈសេចក្តីជូនដំណឹងស្តីពីកិច្ចប្រជុំលើកទី១៤ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព.) ប្រមូលកម្លាំងរបស់នាយកដ្ឋានបច្ចេកទេស និងកោសល្យវិច័យ និងកម្លាំងមកពីនាយកដ្ឋាននានាមានចំនួន ៥៧ នាក់ ដឹកនាំដោយ ឯកឧត្តម ទូច ស៊ុនណារី សម្រាប់ការងារចុះបញ្ជីសម្ភារៈ ឧបករណ៍ ដែលបានទទួលពីសាលាដំបូង និងដឹកនាំដោយ ឧបការី យ៉ិនទៀង ពុទ្ធិរ៉ា លើការងារកោសល្យវិច័យស៊ើបអង្កេត។...
កម្មករនិយោជិតកាត់ដេរនៅរាជធានីភ្នំពេញ បានបង្ហាញការអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្ដេចមហាបវរធិបី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ចំពោះការបន្តដំឡើងប្រាក់ឈ្នួលគោល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗសម្រាប់ឆ្នាំ២០២៧ខាងមុខ ខណៈពួកគាត់ចង់ការដំឡើងក្នុងកម្រិតសមរម្យ និងអាចរក្សាបាននូវស្ថិរភាពការងារ ព្រមទាំងជំរុញការបង្កើតឱកាសការងារថ្មីៗសម្រាប់យុវជនជំនាន់ក្រោយចូលទីផ្សារការងារនៅក្នុងប្រទេសកម្ពុជា។ ជួបសម្ភាសន៍ក្រុមកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ពួកគាត់ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ការដំឡើងប្រាក់ឈ្នួលពិតជាមានសារៈសំខាន់សម្រាប់ជីវភាពរស់នៅ ប៉ុន្តែការកំណត់កម្រិតប្រាក់ឈ្នួលក៏គួរតែគិតគូរដល់សមត្ថភាពរបស់សហគ្រាស និងស្ថិរភាពការងារ ដើម្បីធានាថា ការដំឡើងប្រាក់ឈ្នួលអាចដំណើរការបានយូរអង្វែង ដោយមិនប៉ះពាល់ដល់ការរក្សាការងារដែលមានស្រាប់ និងការបង្កើតការងារថ្មី។ ក្រុមកម្មករ...
ក្រសួងបរិស្ថាន បានបន្តទប់ស្កាត់ការបញ្ចេញសំណល់រាវកខ្វក់ ចេញពីរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ក្នុងរយៈពេល៩ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦ សរុបចំនួន ១៩ ៦៨៥ ០៨៥ ម៉ែត្រគូប ។ ដោយឡែកគ្រាន់តែក្នុងខែកញ្ញា ឆ្នាំ ២០២៦ ក្រសួងបរិស្ថានអនុវត្តយ៉ាងសកម្ម ទប់ស្កាត់ទឹកកខ្វក់បានចំនួនជាង ២,២២ លានម៉ែត្រគូប។ ក្រសួងបរិស្ថាន សម្រេចបានលទ្ធផលនៅក្នុងយុទ្ធនាការ«ផ្ទៃទឹកស្អាត»នេះ ដោយបាននិងកំពុងជំរុញយ៉ាងសកម្ម នូវវិធានការច្បាប់...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងនិវត្តន៍មកកាន់មាតុប្រទេសវិញហើយ នៅរសៀលថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ បន្ទាប់ពីព្រះអង្គទាំងទ្វេបានស្តេចគង់ប្រថាប់ពិនិត្យ និងថែទាំព្រះរាជសុខភាពនៅសាធារណរដ្ឋប្រជាមានិតចិន អស់រយៈពេលជាងមួយខែមកនេះ។ វត្តមានយាងនិវត្តន៍មកដល់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ មានការទទួលនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអធិកអធម នៅឯអាកាសយានដ្ឋានអន្តរជាតិតេជោ ពីសំណាក់ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ...
ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Choi Won-yong អភិបាលក្រុងផ្យង់ថេក នៅសាលាក្រុងផ្យង់ថេក ខេត្តខ្យង់គីដូ នៃសាធារណរដ្ឋកូរ៉េ ដោយភាគីទាំងពីរ បានពិភាក្សាគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ គាំពារអត្ថប្រយោជន៍ពលករកម្ពុជា ដែលកំពុងបម្រើការងារនៅក្នុងប្រទេសកូរ៉េ។ ក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាអំពីកាលានុវឌ្ឍភាព ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ មនុស្សធម៌...
កាកបាទក្រហមកម្ពុជា បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយស្តីពី «ការលើកកម្ពស់ការយល់ដឹងខ្លឹមសារ ម ស្មើ ម និងគោលដៅ ៩៥-៩៥-៩៥ នៃមេរោគអេដស៍/ជំងឺអេដស៍នៅកម្ពុជា» ក្នុងគោលបំណងបង្កើនការយល់ដឹងដល់ស្រទាប់ យុវជន សិស្ស-និស្សិត និងសាធារណជន ដើម្បីឈានទៅសម្រេចបាននូវគោលដៅ បញ្ចប់ការរាតត្បាតជំងឺអេដស៍នៅកម្ពុជាត្រឹមឆ្នាំ២០២៨។ កម្មវិធីនេះបានប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំ «A» ទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ក្រោមវត្តមានលោកជំទាវ មែន នារីសោភ័គ អគ្គលេខាធិការរងទី១...
កំពង់ចាម៖ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រគល់ជូនជនមានពិការភាពចំនួន ១៣១គ្រួសារ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ការគិតគូរ និងយកចិត្តទុកដាក់របស់ សម្តេចធិបតី...
ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ ត្រូវបានកំណត់ជាផ្លូវការចំនួន ២១២ដុល្លារអាម៉េរិក បន្ទាប់ពីទទួលបានការសម្រេចឱ្យបន្ថែម ២ដុល្លារ ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមា នាព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ឱ្យដឹងថា យោងតាមគោលជំហរចុងក្រោយរបស់តំណាងភាគីនិយោជក...