ភ្នំពេញ៖ដូចការគ្រោងទុក ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ព្រមទាំងលោកជំទាវទីមួយ ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើ ជាម្ចាស់ផ្ទះនោះ។ ក្នុងឱកាសអញ្ជើញដល់កម្ពុជា ឯកឧត្តមប្រធានាធិបតីបង្ហញមនោសញ្ចេតនារីករាយ រាក់ទាក់ជាមួយគណៈប្រទិភូ និងពលរដ្ឋកម្ពុជាដែលកំពុងរងចាំទទួលដំណើរ នៅឯកអាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ។ សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា៕
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទីមួយកម្ពុជាអញ្ជើញទទួលស្វាគមន៍ និងរួមទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពកក់ក្តៅ ជាមួយឯកឧត្តមសាស្ត្រាចារ្យ Khaled El-Enany អគ្គនាយកអង្គការ UNESCO និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកចូលរួមព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជំនួបដ៏ស្និទ្ធស្នាលនេះ អមដោយសំនៀងតន្ត្រីប្រពៃណីខ្មែរ បានឆ្លុះបញ្ចាំងពីភាពសម្បូរបែបនៃវប្បធម៌ខ្មែរ និងចំណងមិត្តភាពដ៏ល្អប្រសើរ។
ប្រទេសនិយាយភាសាបារាំង បណ្តាក្រុមហ៊ុនហោះហើរ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានរៀបចំវេទិកាអាកាសចរណ៍ស៊ីវិល ភ្ជាប់នឹងទំនក់ទំនង កិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនីលើកទី២០ ដើម្បីតភ្ជាប់ជើងហោះហើរជាមួយបណ្តាប្រទេសនិយាយភាសាបារាំងជុំវិញពិភពលោក ឱ្យមានការហោះហើរត្រង់រវាងគ្នានឹងគ្នា។ បញ្ជាក់ប្រាប់ BTV ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់ថា វេទិកាអាកាសចរណ៍ស៊ីវិល ពិតជាមានសារសំខាន់ណាស់ ដោយសារអ្នក់ពាក់ព័ន្ធនៅពេលនេះ ចង់ឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ទៅមករវាងប្រទេសនិយាយភាសាបារាំងជុំវិញពិភពលោក ពិសេសគឺបណ្តាក្រុមហ៊ុនហោះហើរដែលមាននៅកម្ពុជាផ្ទាល់តែម្តង។ ឯកឧត្តមបន្ថែមទៀតថា ជាជំហានដំបូង បណ្តាអ្នកពាក់ព័ន្ធចង់ឱ្យមានទំនាក់ទំនងជាមួយបណ្តាប្រទេសនិយាយភាសាបាំរាំងជាមុន ឬក៏មានកិច្ចព្រមព្រៀមផ្សេងៗ...
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍បញ្ជាក់ថា កម្ពុជាពិតជាមាកិត្តិយសដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ហើយថ្នាក់ដឹកនាំ តំណាងប្រទេស និងរដ្ឋជាង ៨០ ដែលមកកាន់កម្ពុជាបានបញ្ជាក់ពីការជឿទុកចិត្តចំពោះសុវត្ថិភាព និងការរៀបចំរបស់កម្ពុជា ខណៈតាមរយៈកិច្ចប្រជុំនេះកម្ពុជានឹងបង្ហាញអំពីដំណើរការជារួមរបស់ខ្លួននៅក្នុងប្រវត្តិសាស្រ្ដ ការឆ្លងកាត់សង្គ្រាមដ៏ជូរចត់ និងការខិតខំប្រឹងប្រែងតស៊ូងើបឈរឡើងវិញទម្រាំមានការអភិវឌ្ឍលើគ្រប់វិស័យមកដល់ពេលបច្ចុប្បន្ននេះទៅកាន់ពិភពលោក។ តាមរយៈកិច្ចសម្ភាសន៍ជាមួយ BTV នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះក្នុងឱកាសចុះទស្សនកិច្ចនៅទីតាំងភូមិហ្វ្រង់កូហ្វូនី សួនច្បារមុខវត្តបទុមវត្តី រាជធានីភ្នំពេញ, ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី...
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ថងលូន ស៊ីសូលីត ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំប្រតិភូចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ។ ជំនួបនេះ ប្រព្រឹត្តទៅនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤...
ការទទួលបានសិទ្ធិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានបង្ហាញថាកម្ពុជាកំពុងឈានចូលទៅក្នុងទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃការទូតពហុភាគី។ នេះមិនមែនគ្រាន់តែជាកិច្ចប្រជុំអន្តរជាតិមួយដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះទេ តែជាកិត្យានុភាពជាតិ ដែលបង្ហាញពីការទុកចិត្តពីសហគមន៍អន្តរជាតិ និងតួនាទីកាន់តែសកម្មនៅលើឆាកអន្តរជាតិ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម នេត្រ ភក្ត្រា នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា នេះ ដែលជាថ្ងៃបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហ្វ្រង់ហ្វូកូនីលើកទី៤៨ ដើម្បីត្រៀមក្ខណៈសម្រាប់ការប្រជុំថ្នាក់កំពូលហ្វ្រង់ហ្វូកូនី លើកទី២០ បានបញ្ជាក់ថា ការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាព្រឹត្តិការណ៍ការទូតអន្តរជាតិជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងដំណាងរដ្ឋ រដ្ឋាភិបាល នៃមហាគ្រួសារ ហ្វ្រង់កូហ្វូនី...
(ភ្នំពេញ)៖ ដើម្បីអបអរសាទរកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំស្តង់នៅភូមិហ្វ្រង់កូហ្វូន ក្នុងសួនវត្តបុទុមវតី ដើម្បីឱ្យសាធារណជនអាចស្វែងយល់ពីការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឱកាសការងារ និងអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា ក្រៅពីការចូលរួមអបអរសាទរកិច្ចប្រជុំប្រវត្តិសាស្ត្រនៅភូមិហ្វ្រង់កូហ្វូន បងប្អូនដែលចង់រៀនជំនាញ ចង់រកការងារ...
នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Zoran DIMITROVSKI អនុរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស នៃសាធារណរដ្ឋម៉ាសេដ្វានខាងជើង និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមអនុរដ្ឋមន្ត្រីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមអនុរដ្ឋមន្ត្រី...
លោកជំទាវ Iliana Iotova ប្រធានាធិបតីសាធារណរដ្ឋប៊ុលហ្គារី អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា។