ភ្នំពេញ៖ ក្រសួងបរិស្ថានបានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៥នេះ គុណភាពខ្យល់នៅតាមបណ្ដារាជធានី ខេត្តនៅកម្ពុជា គឺបន្តមានសន្ទស្សន៍គុណភាពខ្យល់ «ល្អ«។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន។ ក្រសួងបញ្ជាក់ថា គុណភាពខ្យល់នៅកម្ពុជា ចាប់ពីម៉ោង ៦ ល្ងាច ថ្ងៃទី៣០ ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥០.២៤ µg/m3...
ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើដំណើរទៅតតាំងជាមួយក្រុមអង្គរថាយហ្គឺរ នៅទឹកដីខេត្តសៀមរាប នាថ្ងៃសៅរ៍ស្អែក ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ សប្ដាហ៍ទី២០ គ្រាដែលក្រុម ISI ដង្កោសែនជ័យ មានឱកាសដណ្ដើមកៅអី Top-6 នាចុងសប្ដាហ៍នេះ ដោយផ្អែកលើលទ្ធផល ២ប្រកួតផ្សេងគ្នា នៅថ្ងៃអាទិត្យ ។ សម្រាប់ជំនួបបើកឆាកដើមខែថ្មី នាថ្ងៃទី១ ខែកុម្ភៈស្អែកនេះ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ នៅកីឡដ្ឋានអាគីហ៊ីរ៉ូ កាតូ វិញម្ដង បន្ទាប់ពីពួកគេ បានយកឈ្នះក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះ ៤-២ កាលពីជើងទី១...
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៣០ មករា) ថា លោកមិនមានការសង្ស័យទាល់តែសោះថា ប្រទេសចិន បានត្រៀមផែនការរួចជាស្រេចដើម្បីបិទព្រែកជីកប៉ាណាម៉ា ក្នុងករណីមានជម្លោះណាមួយជាមួយសហរដ្ឋអាមេរិក ហើយថាទីក្រុងវ៉ាស៊ីនតោន មានបំណងដោះស្រាយនូវអ្វីដែលខ្លួនមើលឃើញថាជាការគំរាមកំហែងសន្តិសុខជាតិ។ ប៉ុន្មានថ្ងៃប៉ុណ្ណោះមុនទស្សនកិច្ចនៅអាមេរិកកណ្ដាល ក្នុងដំណើរបរទេសលើកដំបូងរបស់ខ្លួនក្នុងនាមជាប្រមុខការទូតសហរដ្ឋអាមេរិក លោក Rubio បានបញ្ជាក់ពីកង្វល់មួយចំនួនរបស់លោកប្រធានាធិបតី Donald Trump នៅក្នុងបទសម្ភាសន៍មួយ អំពីឥទ្ធិពលរបស់ចិន លើផ្លូវទឹកជាយុទ្ធសាស្ត្រ។...
បេក្ខជន៧នាក់ នឹងឈរឈ្មោះប្រជែងតំណែងប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ក្នុងមហាសន្និបាតលើកទី១៤៤ ពីថ្ងៃទី១៨ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នៅប្រទេសក្រិក។ ម្សិលមិញបេក្ខជនទាំងអស់បានបង្ហាញពីផែនការរបស់ខ្លួនទៅកាន់ប្រទេសសមាជិកក្នុងកិច្ចប្រជុំនៅទីក្រុងឡូសានណេ ប្រទេសស្វីស។ បេក្ខជនទាំង៧រូបរួមមាន៖ -ព្រះអង្គម្ចាស់ហ្សក់ដានី Feisal Al Hussein វ័យ៦១ឆ្នាំ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកហ្សក់ដានី សមាជិកប្រតិបត្តិក្រុមប្រឹក្សាអូឡាំពិកអាស៊ី -លោក Juan Antonio Samaranch Jr. អាយុ៦៥ឆ្នាំ សមាជិកគណៈកម្មាធិការជាតិអូឡាំពិកអេស្ប៉ាញ និងជាកូនប្រុសអតីតប្រធានអូឡាំពិកអន្តរជាតិ Juan...
កំំពង់ធំ ៖ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ក្នុងដំណើរបំពេញបេសកកម្មកនាខេត្តកំពង់ធំ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកកាកបាទក្រហមកម្ពុជា បានឆ្លៀតពេលដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខអតីតមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចំនួន២នាក់ដែលបាត់បង់សមត្ថភាពការងារ ទី១ លោកស្រី ឌុក សុីដា អាយុ ៦៥ឆ្នាំ អតីតនាយិកាសាខា និងទី២ លោកស្រី ហ៊ផល្លា អាយុ ៥២ឆ្នាំ អតីតប្រធានការិយាល័យអភិវឌ្ឍន៍សាខា អ្នកទាំងពីរកំពុងមានជំងឺប្រចាំកាយ។ ដោយមើលឃើញពីជីវភាពអតីតមន្ត្រីទាំង២មានការខ្វះខាតជាក់...
ភ្នំពេញ ៖ បណ្តាពលរដ្ឋ បង្ហាញក្តីរីករាយ ខណៈគម្រោងសាងសង់ស្ពានអាកាសភ្លោះ«សម្តេចមហាបវរធិបតី» កំពុងពន្លឿនសាងសង់ស្ពានទី១ តភ្ជាប់ពីមហាវិថីសម្តេច ហ៊ុន សែន ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឲ្យហើយ នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនាឆ្នាំ២០២៥។ ពលរដ្ឋថ្លែងប្រាប់BTV នៅថ្ងៃទី៣០ ខែមករានេះថា បច្ចុប្បន្ន នៅក្នុងរាជធានីភ្នំពេញ និងនៅជាយរាជធានីភ្នំពេញ គឺមានស្ពានអាកាសជាច្រើនកន្លែង ហើយតាមរយៈការសាងសង់ស្ពានអាកាសភ្លោះ«សម្តេចមហាបវរធិបតី» តភ្ជាប់ពីមហាវិថីសម្តេច ហ៊ុន សែន ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាត់ផ្លូវជាតិលេខ២...
(ភ្នំពេញ) នៅទីស្នាក់ការអាជ្ញាធរមីន រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងថវិកាជំនួយរបស់ប្រទេសអូស្រ្តាលីសម្រាប់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់ កាលទី៤(CFR4)។ កិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំនៅកម្ពុជា តំណាងរដ្ឋាភិបាលអូស្រា្តលី និងលោកស្រី...
ប្រជាពលរដ្ឋ បានស្ងប់ស្ងែងចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ខណៈដែលសម្ដេចបានចុះទៅអន្តរាគមន៍ជួយរកដំណោះស្រាយជូនពលរដ្ឋដល់មូលដ្ឋានដោយផ្ទាល់ជាបន្តបន្ទាប់ ដោយពួកគេបានចាត់ទុកសម្ដេចជាមេដឹកនាំដែលមិនមានភាពឆ្មើងឆ្មៃជាមួយពលរដ្ឋពីគ្រប់និន្នាការនយោបាយ។ លោក ឈឺន គង្គា អាយុ ៣៦ឆ្នាំ ប្រជាពលរដ្ឋរស់នៅខេត្តតាកែវបាននិយាយថា៖«ខ្ញុំគោរពស្រលាញ់ពេញសម្ដេចមហាបវរធិបតី ជាថ្នាក់ដឹកនាំបន្តវេនវ័យក្មេង ពិតជាស័ក្តិសមបំផុតដែលមានគុណបំណាច់ដ៏ថ្លៃថ្លា បានដឹកនាំកម្ពុជាយើងប្រកបដោយថាមពល គតិបណ្ឌិតដ៏ឆ្នើម ឈ្លាស់វៃ និងប៉ិនប្រសប់។ សម្ដេចបានចុះអន្តរាគមន៍ដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋពីគ្រប់និន្នាការនយោបាយដែលជួបការលំបាក»។ លោកបន្តថា៖«ខ្ញុំបានឃើញថ្នាក់ដឹកនាំដែលដឹងពីសុខទុក្ខ ហើយគាត់ចុះមកដល់ទីតាំងបែបនេះ ខ្ញុំពិតជារំភើបរីករាយខ្លាំងណាស់។ ជាស្ដែងខ្ញុំបានឃើញព័ត៌មានពីគាត់ដែលបានចុះទៅដល់ទីតាំងខ្វះទឹកដាក់ស្រែនៅខេត្តតាកែវ គឺខ្ញុំសប្បាយចិត្ត អ៊ីចឹងយើងខ្ញុំជាពលរដ្ឋពិតជាថ្លែងអំណរអរគុណចំពោះសម្ដេចបវរធិបតីដែលបានយកចិត្តទុកដាក់ជាមួយពលរដ្ឋ»។...
ភ្នំពេញ ៖ ដោយទទួលបាននូវការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាពិនិត្យវឌ្ឍនភាពប្រចាំឆ្នាំ២០២៤ ក្នុងការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិ (International Health Regulations-IHR)» ដែលរៀបចំដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សហការជាមួយអង្គការសុខភាពពិភពលោក។ សិក្ខាសាលានេះមានគោលបំណង៣សំខាន់៖ ១) ពិនិត្យមើលវឌ្ឍនភាពដែលបានធ្វើឡើងក្នុងឆ្នាំ ២០២៤ សម្រាប់សូចនាករ...
ព្រៃវែង៖ គោរពតាមអនុសាសន៍ណែនាំដ៏យកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយមត្រូវតែចុះទៅគ្រប់ទីតាំង ដើម្បីអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានអញ្ជើញចុះពិនិត្យបណ្តាស្ថានីយបូមទឹក និងការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង។ សូមជម្រាបថា នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង...