(ខេត្តកំពត)៖ ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ នាយសេនាធិការរង នាយការិយាល័យទី៤ កងទ័ពជើងគោក បាននាំយកអង្ករចំនួន ៣០តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនសាលា និងមណ្ឌលចំណុះកងទ័ពជើងគោក រួមមាន៖ សាលាពលទាហានទី១, សាលាពលទាហានទី២,...
សៀមរាប៖ ប្រធានមន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ ខេត្ដសៀមរាប បានឱ្យដឹងនៅរសៀលថ្ងៃទី២៩ ខែកញ្ញា នេះថា ជំនន់ទឹកភ្លៀងដែលលិចមន្ទីរពេទ្យទាំងស្រុងរយៈ៤ថ្ងៃ បានស្រកវិញអស់ហើយ និងបានបើកដំណើរការទទួលព្យាបាលអ្នកជំងឺឡើងវិញដែរនៅថ្ងៃនេះ។ លោក យីញ គៀម បានបន្ដថា ជំនន់ទឹកភ្លៀងនេះ បានស្រកទៅវិញកាលពីល្ងាចថ្ងៃទី២៨ ក្រុមគ្រូពេទ្យបានបោសម្អាត និងនាំយកសម្ភារៈបរិក្ខាពេទ្យ ដែលបានជម្លៀសចេញពីទឹកជំនន់នោះ ទៅទុកក្នុងអគារមន្ទីរពេទ្យរួចរាល់ហើយ។ លោកបានថ្លែងអំណរគុណដល់កងម្លាំងសមត្ថកិច្ចអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានជួយជ្រោម ជ្រែងជួយក្រុមគ្រូពេទ្យ ទាំងការជម្លៀសអ្នកជំងឺចេញពីមន្ទីរពេទ្យ និងសម្ភារៈបរិក្ខាពេទ្យទាន់ពេលវេលាក្នុងអំឡុងពេលទឹកជំនន់កន្លងមកនេះ។ លោកបានបញ្ជាក់ថា មកដល់ពេលនេះ មន្ទីរពេទ្យបង្អែក...
ភ្នំពេញ៖ គ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ដល់ខេត្តចំនួន ១០ និងប្រជាពលរដ្ឋជិត ៦ម៉ឺនគ្រួសារ ដោយក្នុងនោះជម្លៀសទៅទីទួលសុវត្ថិភាពជិត ៥ពាន់គ្រួសារ និងប៉ះពាល់ដល់ស្រូវជាង ៧ម៉ឺនហិកតា។ ក្នុងចំណោមខេត្តទាំ១០ គឺមានខេត្តចំនួន ៣ ដែលរងផលប៉ះពាល់ច្រើនជាងគេមានដូចជា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ ឯកឧត្តម សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់ BTV ថា ស្ថានភាពគ្រោះទឹកជំនន់ គិតត្រឹមល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦...
នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមជាមួយឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាសហប្រតិបត្តិសេដ្ឋកិច្ចលំហរអាកាសកម្ពុជា-ជប៉ុនស្តីពីការបង្កើតបណ្តាញទំនាក់ទំនង និងការតភ្ជាប់អាជីវកម្ម» នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ ថ្លែងក្នុងពិធីបើក ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីមានប្រសាសន៍ថា កម្ពុជាបានប្តេជ្ញាចិត្តខ្ពស់លើសកម្មភាពអាកាសធាតុ ដោយកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ២០៣៥ ក្រោមការដឹកនាំរបស់ សម្តេចធិបតី...
ភ្នំពេញ៖ អាជ្ញាធរមីន អំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់ ដោយសារទឹកជំនន់អាចធ្វើឱ្យយុទ្ធភណ្ឌគ្រឿងផ្ទុះដែលកប់ក្នុងដីហូរច្រោះ ឬរសាត់ទៅកាន់តំបន់ផ្សេងៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ។ អាជ្ញាធរមីន បានបញ្ជាក់ថា បើយោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ព្រះរាជាណាចក្រកម្ពុជា កំពុងទទួលរងនូវឥទ្ធិពលព្យុះទី៩ ឈ្មោះបាវី (Bavi) T2609 និងព្យុះទី១១ ឈ្មោះហៃសិន (Haishen) T2611 ដែលអាចធ្វើឱ្យរាជធានី-ខេត្តមួយចំនួនរងឥទ្ធិពលទឹកភ្លៀងដែលអាចបង្កជាទឹកជំនន់។ ក្នុងពេល និងក្រោយពេលទឹកជំនន់...
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៦ បានជួបសំណេះសំណាល ជាមួយនិវត្តជន នៃខេត្តកំពង់ស្ពឺ។ ក្នុងជំនួបនេះ ឯកឧត្តម បានលើកឡើង ដោយក្តីដឹងគុណថា កម្ពុជាមានដូចសព្វថ្ងៃ គឺជាការចូលរួមបំពេញការងាររបស់មន្ត្រីរាជការជំនាន់មុនគ្រប់រូប ដែល បានលះបង់ពេលវេលាជាច្រើនឆ្នាំ រួមចំណែកកសាងជាតិ។ នាឱកាសពិធីបុណ្យកាន់បិណ្ឌនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី...
នាព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៦រូប។ អង្គប្រជុំបានដំណើរការពិភាក្សា និងឱ្យយោបល់លើរបៀបវារៈសំខាន់ៗចំនួន ៥ ដូចខាងក្រោម៖ ១. ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសេប៊ូធ្វើវិសោធនកម្មធម្មនុញ្ញ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ២. ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិ...
ក្រោយបញ្ចប់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ វត្តអារាមមួយចំនួនក្នុងរាជធានីភ្នំពេញ នឹងបែងចែកទេយ្យទានមួយផ្នែករបស់ពុទ្ធបរិស័ទ ផ្តល់ជូនកងទ័ពជួរមុខកំពុងការពារបូរណភាពទឹកដីកម្ពុជា នៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ជាមួយគ្នានេះ ពុទ្ធបរិស័ទបន្តមកធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុប្រទេសជាតិ។ ព្រះគ្រូបវរញាណវិជ្ជា យ៉ាំ ស៊ូគិ ការកសង្ឃវត្តនិគ្រោធវ័នគល់ទទឹង នៅព្រឹកថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២៦នេះ មានសង្ឃដីកាប្រាប់BTVថា តាមការសង្កេត ក្នុងពិធីបុណ្យកាន់បិណ្ឌចំនួន៣ថ្ងៃនេះ ពុទ្ធបរិស័ទបាននាំគ្នាមកកាន់វត្តគល់ទទឹងជាបន្តបន្ទាប់ គ្រាន់តែថ្ងៃបិណ្ឌទី១ ចំថ្ងៃអាទិត្យពុទ្ធបរិស័ទមកច្រើន និងបិណ្ឌទី២ និង៣ មិនសូវមានច្រើនដូចថ្ងៃបិណ្ឌទី១។ រីឯការថែរក្សាអនាម័យនៅក្នុងវត្ត គឺល្អប្រសើរបានច្រើន ដោយសារមានការចូលរួមពីប្រជាពលរដ្ឋយល់ដឹងពីការទុកដាក់សំរាមបានត្រឹមត្រូវ។ ព្រះគ្រូបវរញាណវិជ្ជា...
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ វេលាម៉ោង ១១:០០នាទីព្រឹក នៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ។ នេះបើតាម អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា។ បើតាមអ្នកនាំពាក្យ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានលេខាធិការ...
បន្ទាយមានជ័យ៖ បន្ទាប់ពីជំនន់ទឹកភ្លៀងចាប់ផ្ដើមស្រកបណ្ដើៗ នៅទីប្រជំជន់ ផ្លូវថ្នល់ ហូរចុះទៅរកអូរព្រំដែន កម្លាំងសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋ បានសហការគ្នា ចាប់បានសត្វក្រពើដ៏ធំ១ក្បាល នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦បន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍ជូននោះ។ ការប្រទះឃើញសត្វក្រពើនេះ បានកើតឡើងក្នុងអំឡុង ពេលដែលជំនន់ទឹកភ្លៀងបន្តស្រកជាបណ្ដើៗ នៅទីប្រជុំជននិងផ្លូវថ្នល់ មួយចំនួនប៉ុន្តែនៅក្នុងតំបន់មួយចំនួនមាត់អូរព្រំដែនមាត់អូរទឹកជំនន់កំពុងបន្តការជនលិចនៅឡើយដោយសារតែលំហូរទឹកហូរធ្លាក់មកពីប្រទេសថៃបណ្តាលឲ្យប្រជាពលរដ្ឋបានប្រទះឃើញសត្វក្រពើ១ក្បាល។ ក្រោយប្រតិបត្តិការ សមត្ថកិច្ច និងមន្ត្រីជំនាញបានដឹកជញ្ជូនសត្វក្រពើនេះ យកទៅរក្សាទុកនៅទីតាំងសុវត្ថិភាព ជាបណ្តោះអាសន្ន ដើម្បីចាត់វិធានការបន្តតាមនីតិវិធី។...