អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានក្តីប្រាថ្នា ចង់ឃើញយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបមានមោទនភាពចំពោះការចូលបំពេញកាតព្វកិច្ចយោធា ដោយចាត់ទុកថា នោះគឺជាកិត្តិយសដ៏ឧត្តុង្គឧត្តម ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ខណៈគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាបានជូនដំណឹងថា ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅយុវជនដែលមានអាយុចាប់ពី១៨ ដល់ ២៥ ឆ្នាំ...
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយនឹងលោកឪពុក អ្នកម្តាយ សហការី និងលោកពូ លោកអ៊ំ លោកតានៃសមាគមមូលនិធិត្រីចក្រយានកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញដាក់បិណ្ឌវេនទី៤ និងរៀបចំចង្ហាន់វេរប្រគេនព្រះសង្ឃ ក្នុងវត្តឧណ្ណាលោក ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ កម្មវិធីបុណ្យកាន់បិណ្ឌវេនទី៤ ដែលប្រារព្ធធ្វើនៅថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០...
ភ្នំពេញ៖ យើងតែងឮគេនិយាយថា ធម្មជាតិរស់នៅក្នុង «តុល្យភាព»។ ពាក្យនេះអាចធ្វើឱ្យយើងស្រមៃថា ចំនួនសត្វ និងរុក្ខជាតិគ្រប់ប្រភេទនៅថេរ ទន្លេនៅតែដូចដើម ព្រៃនៅតែដូចមុន ហើយបន្ទាប់ពីមានការរំខាន អ្វីៗនឹងត្រឡប់ទៅរកសភាពដើមវិញជានិច្ច។ ប៉ុន្តែធម្មជាតិពិត មិននៅស្ងៀមដូចរូបថតមួយសន្លឹកទេ។ ការកើត ការស្លាប់ ការបម្លាស់ទី រដូវកាល ជំងឺ ការប្រកួតប្រជែង ការបរបាញ់ ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួត និងភ្លើងឆេះ សុទ្ធតែធ្វើឱ្យប្រព័ន្ធធម្មជាតិប្រែប្រួលជានិច្ច។ ចំនួនសត្វអាចកើនឡើង...
វិស័យមូលបត្រក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ មានទំហំមូលធនូបនីយកម្មទីផ្សារបានកើនជាមធ្យមជាង ១៦% ក្នុងមួយឆ្នាំ ខណៈសន្ទុះនៃទីផ្សារមូលបត្រ តាមរយៈការបោះផ្សាយលក់សញ្ញាបណ្ណ មានកំណើនប្រមាណ ៨០ លានដុល្លារអាមេរិក និងបាន ប្រមូលសាច់ប្រាក់លើទីផ្សារ បានក្នុងរង្វង់ប្រមាណ ២០លានដុល្លារអាមេរិក។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លើកឡើងនៅក្នុងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ថា សមិទ្ធផលរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិន មែនធនាគារ...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញ ហ៊ឹង (Lê Minh Hùng) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ក្នុងជំនួបដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី...
ភ្នំពេញ៖ តាមការកំណត់ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបើកកិច្ចប្រជុំត្រីភាគីចុងក្រោយបង្អស់ ដើម្បីប្រជុំពិភាក្សាសម្រេចតួលេខប្រាក់ឈ្នួលអប្បបរមារថ្មីរបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧។ បន្ទាប់ពីការចរចាជាច្រើនលើកកន្លងមកនេះ ដែលមិនអាចរកចំណុចព្រមព្រៀងគ្នាបាន ដោយភាគីសហជីពតំណាងកម្មករនិយោជិត បានស្នើសុំដំឡើងចំនួន ២២៥ដុល្លារ ខណៈភាគីនិយោជក ស្នើរក្សាតួលេខ ២១០ដុល្លារដដែលនោះ កិច្ចប្រជុំព្រឹកនេះនឹងត្រូវឈានទៅដល់ការ «បោះឆ្នោតជាសម្ងាត់» ដើម្បីស្វែងរកតួលេខផ្លូវការ។ ជាការកត់សម្គាល់ កិច្ចប្រជុំចរចាក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមាវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប...
នៅក្នុងខែកញ្ញា ឆ្នាំ២០២៦នេះ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) បានបញ្ជូនសំណុំរឿងចំនួន ៤ករណី នៃឃុំព្រែកខ្សាច់ ដែលមានជាប់ពាក់ព័ន្ធសកម្មភាព Online scams ទៅសាលាដំបូងរាជធានីភ្នំពេញ។ នេះបើតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយបានបង្ហាញនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។ កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី១៤ អាណត្តិទី៤ បានដំណើរការនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។ កិច្ចប្រជុំនេះ រៀបចំនៅអង្គភាពប្រឆាំងអំពើពុករលួយ រាជធានីភ្នំពេញ។ នៅក្នុងកិច្ចប្រជុំ ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី...
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ន ក្រូលី (Shaun Crowley) នាយកទទួលបន្ទុកកិច្ចការអន្តរជាតិនៃស្ថាប័នសេវាកម្មវាយតម្លៃសកល AQA (AQA Global Assessment Services) នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីផ្លាស់ប្តូរយោបល់លើការអភិវឌ្ឍវិស័យ TVET តាមរយៈការអភិវឌ្ឍកញ្ចប់ស្តង់ដាបណ្តុះបណ្តាល, ការវាយតម្លៃ និងធានាគុណភាព...
ក្នុងរយៈពេល៥ឆ្នាំនេះ វិស័យហិរញ្ញវត្ថុមិនមែនធនាគារ បានកំពុងក្លាយជាសមាសធាតុមួយ ដែលមានតួនាទីកាន់តែសំខាន់ក្នុង ប្រព័ន្ធហិរញ្ញវត្ថុជាតិ ដោយក្នុងនោះទ្រព្យសកម្មសរុបកើនឡើងជាង ៩ ប៊ីលានដុល្លារអាមេរិក បានបង្កើតការងារកើនដល់ប្រមាណ ១៦ ពាន់កន្លែង និងបានរួមចំណែកកាន់តែទូលាយក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុម ប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លើកឡើងនៅក្នុងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នេះថា...
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១កម្ពុជា អញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៤ នៅវត្តឧណ្ណាលោម ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក្ខន្ធញាតិការ ដែលបានចែកឋានទៅកាន់លោកខាងមុខ។ សម្រាប់ពិធីបុណ្យកាន់បិណ្ឌវេនទី៤នេះ ប្រព្រឹត្តទៅនៅថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ដែលនៅវេលារសៀល ដោយលោកជំទាវបណ្ឌិត ពេជ...