ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ញើសារជូនជនរួមជាតិនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះថា សម្រាប់ឆ្នាំ២០២៧ខាងមុខនេះ ប្រាក់ឈ្នួលគោលដែលជាផលបូកនៃប្រាក់ឈ្នួលអប្បបរមា និងប្រាក់អត្ថប្រយោជន៍ ដែលបងប្អូនកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ត្រូវទទួលបានពិតប្រាកដ គឺស្ថិតក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារអាម៉េរិក ដល់ ២៤២,៥ដុល្លារអាម៉េរិក ក្នុងមួយខែ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានចេញសារបញ្ជាក់បែបនេះ បន្ទាប់ពី កិច្ចប្រជុំ...
កណ្តាល៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមជាមួយឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ ហេង ពៅ និងបុត្រា បុត្រី ចៅប្រុសស្រី ព្រមទាំង ឯកឧត្តម លោកជំទាវ ទីប្រឹក្សា ជំនួយការ លោក...
នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម អញ្ជើញជាអធិបតីពិធីដាក់ដំណើរការ «ផែនការប្រតិបត្តិសម្រាប់អនុវត្តន៍គោលការណ៍ណែនាំក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្នឆ្នាំ២០២៦-២០៣០» នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ៕
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំសម្រួលដល់ពលរដ្ឋភៀសសឹកមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ក្នុងទីតាំងឃុំ/សង្កាត់ ដែលពលរដ្ឋភៀសសឹកទាំងនោះកំពុងស្នាក់នៅបណ្តោះអាសន្ន។ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រាប់BTVឲ្យដឹងថា គិតមកទល់ពេលបច្ចុប្បន្ន ជនភៀសសឹករបស់កម្ពុជាមានចំនួនជាង២ម៉ឺននាក់ទៀត នៅមិនទាន់បានវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញនៅឡើយទេ ហើយផ្អែកតាមរបាយការណ៍បឋមពីលេខាធិការដ្ឋានរៀបចំការបោះឆ្នោត នៃខេត្តជាប់ព្រំដែន បានបង្ហាញថា ក្នុងចំណោមជនភៀសសឹកនេះ មានប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង មានចំនួនជាង១ម៉ឺន៣ពាន់នាក់ និងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួនជាង១ម៉ឺននាក់។...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញរាប់បាត្រវេនកាន់បិណ្ឌទី៤ នៅវត្តសារាវ័ន្តតេជោ រាជធានីភ្នំពេញនាព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ ជារៀងរាល់ឆ្នាំ វេនកាន់បិណ្ឌទី៤ នេះ ជាវេនកាន់បិណ្ឌរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងក្រុមគ្រួសារ។ កាលពីរសៀល ថ្ងៃទី២៩ ខែកញ្ញា...
ភ្នំពេញ៖ លទ្ធផលបោះឆ្នោតលើប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ សំឡេងភាគច្រើន គឺ ៤៧ សំឡេងបោះឆ្នោតឯកភាពលើតួលេខ ២១០ដុល្លារ និងសំឡេង ៣ សំឡេង គាំទ្រលើតួលេខ ២២៥ដុល្លារ។ ខណៈសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្រេចបន្ថែមចំនួន ២ដុល្លារ ដូច្នេះលទ្ធផលប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ សម្រេចចុងក្រោយ គឺ ២១២ ដុល្លារ។ សូមជម្រាបថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា...
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្រ្ដីនាំយកអំណោយមនុស្សធម៌ ទៅផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះព្រោះទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រាលការលំបាក។ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា មានប្រសាសន៍ ប្រាប់ BTV នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន...
ភ្នំពេញ៖ ការរក្សាអនាម័យនៅក្នុង និងជុំវិញបរិវេណវត្ត ត្រូវបានយកចិត្តទុកដាក់ ដើម្បីធានាបាននូវបរិស្ថានស្អាត និងមានសោភ័ណភាព ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ខណៈដែលប្រជាពលរដ្ឋពុទ្ធបរិស័ទយ៉ាងច្រើនកុះករបន្តទៅកាន់វត្តអារាម ដើម្បីប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ។ ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ៤ ត្រូវនឹងថ្ងៃទី៣០ខែកញ្ញានេះ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជាច្រើនបាននាំគ្នាទៅកាន់វត្តអារាម ដើម្បីប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ ព្រមទាំង ធ្វើបុណ្យកុសលតាមប្រពៃណីព្រះពុទ្ធសាសនា។ ស្របពេលដែលមានការជួបជុំគ្នាយ៉ាងច្រើនកុះករ ការរក្សាអនាម័យនៅក្នុង និងជុំវិញបរិវេណវត្តអារាម គឺជាកត្តាសំខាន់ ដើម្បីរក្សាបរិស្ថានឱ្យបានស្អាត និងបង្កលក្ខណៈងាយស្រួលដល់ពុទ្ធបរិស័ទដែលមកចូលរួមក្នុងពិធីបុណ្យ។ ប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ត...
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកញ្ញានេះ ព្រះសង្ឃវត្តវិមានតេជះ ហៅវត្តស្រះចក នៅរាជធានីភ្នំពេញ បានសហការរៀបចំចម្អិនអាហារ ដែលបានមកពីភាពសំបូរហូរហៀរនៃការធ្វើបុណ្យកាន់បិណ្ឌរបស់ប្រជាពលរដ្ឋតាមវេណនីមួយៗ យកទៅចែកជូនអាណាព្យាបាល និងកុមារកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ជា។ ព្រះលេខាវត្តវិមានតេជះ ព្រះនាម អ៊ីន អូន មានដីកាថា ក្នុងរយៈពេលការរៀបចំពិធីបុណ្យកាន់បិណ្ឌចំនួន៤ថ្ងៃមកនេះ នៅតាមវេណកាន់បិណ្ឌនីមួយៗ គឺមានប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយជាច្រើន បាននាំគ្នារៀបចំអាហារចង្ហាន់ និងខ្លះមាននាំជាមួយនូវអង្ករ មី ត្រីខ ទឹកអ៊ីវ និងថវិកាមួយចំនួនទៀត ប្រគេនព្រះព្រះសង្ឃ ដើម្បីធ្វើបុណ្យឧទ្ទិសកុសលផលបុណ្យជូនបងប្អូនសាច់ញ្ញាតិប្រាំពីរសន្តានរបស់ខ្លួន...
ស្វាយរៀង៖ នៅវេលាម៉ោង៦:០០នាទីព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បណ្ដាលឱ្យបងប្អូនកម្មករនិយោជិតចំនួន១៤រូបរងរបួស ក្នុងនោះ២រូបរងរបួសធ្ងន់ និង១២រូបរងរបួសស្រាល។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ជនរងគ្រោះទាំងអស់កំពុងទទួលការសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ខណៈមន្ត្រីជំនាញរបស់ក្រសួងការងារ និងក្រុមការងារ ប.ស.ស. កំពុងចុះសម្របសម្រួល និងបន្តតាមដានស្ថានភាពសុខភាពរបស់បងប្អូនកម្មករយ៉ាងយកចិត្តទុកដាក់។...