កំពង់ស្ពឺ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងខេត្តកំពង់ស្ពឺ ជួបសំណេះសំណាលជាមួយនិវត្តជនដែលមកពីគ្រប់ស្ថាប័ន មន្ទីរ អង្គភាពលើកទី៣ ប្រចាំឆ្នាំ២០២៦ ប្រមាណ ២១១៤នាក់ ក្នុងបរិវេណសាលាខេត្តកំពង់ស្ពឺ។ ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា បើគ្មានការចូលរួមពីនិវត្តជន ប្រទេសជាតិក៏មិនអាចអភិវឌ្ឍទៅមុខបានពេញលេញ និងមានចីរភាពនោះទេ ដោយនិវត្តជន គឺជាប្រភពធនធានមនុស្សដ៏មានតម្លៃ និងជាឃ្លាំងនៃចំណេះដឹង...
ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើបុគ្គលឈ្មោះ ឡាយ សុខគង់ (LAY SOKONG) ដែលជាអ្នកផ្តល់សេវាប្តូរប្រាក់គ្រីបតូ បម្រើសកម្មភាពមេឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ៤បទល្មើស សមគំនិតក្នុងអំពើសូកប៉ាន់, សមគំនិតក្នុងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, សមគំនិតក្នុងអំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, បើកអាជីវកម្មបប្តូរប្រាក់ និងផ្ទេរប្រាក់ដោយគ្មានការអនុញ្ញាតពីធនាគារជាតិ និងបទសម្អាតប្រាក់។ អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ BTV នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះថា តំណាងអយ្យការបានសម្រេចចោទប្រកាន់លើឈ្មោះ...
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេស លើកទី៩ ឆ្នាំ២០២៦ នៅសាលប្រជុំ «ខ» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធនិម្មិត (Zoom) ពីសំណាក់ឯកឧត្តម លោកជំទាវ...
ក្នុងដំណើរការជំរឿនមន្ត្រីជាក់ស្តែងនៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ ដែលជាក្រសួងគោលដៅទី២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញធ្វើជីវមាត្រ និងផ្ទៀងផ្ទាត់ទិន្នន័យដោយផ្ទាល់។ ការអញ្ជើញធ្វើជីវមាត្រផ្ទាល់របស់ ឯកឧត្តមរដ្ឋមន្ត្រី គឺជាការបង្ហាញនូវគំរូ និងជាការគាំទ្រចំពោះ គោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ក្នុងបេសកកម្មរបស់គណៈកម្មការជំរឿនមន្ត្រីជាក់ស្តែងនាពេលនេះ។ បន្ទាប់ពីការធ្វើជីវមាត្ររបស់ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ចំណុះទីស្តីការក្រសួងបរិស្ថាន បានបន្តអញ្ជើញមកបង្ហាញខ្លួនដោយផ្ទាល់យ៉ាងកុះករនៅទីស្តីការក្រសួង។ ដំណើរការការងារនាព្រឹកនេះ...
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Choi Jae-young ប្រធានក្រុមប្រឹក្សាក្រុងផ្យង់ថេក នៅទីស្នាក់ការក្រុមប្រឹក្សាក្រុងផ្យង់ថេក ខេត្តខ្យង់គីដូ នៃសាធារណរដ្ឋកូរ៉េ។ ក្នុងឱកាស នៃជំនួប ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនលោក Choi អំពីស្ថានភាពរស់នៅរបស់បងប្អូនសហគមន៍ខ្មែរ ក្នុងតំបន់ផ្យង់ថេក ហើយសម្លឹងឃើញពីល្បឿន នៃការអភិវឌ្ឍរបស់ក្រុងផ្យង់ថេក និងបំណងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការងារ...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា មានប្រសាសន៍បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះថា ប្រពៃណីផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋ រួមសុខទុក្ខ និងបម្រើប្រជាពលរដ្ឋ គឺជាគុណធម៌ និងជាអត្តសញ្ញាណរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលបន្តពីជំនាន់មួយទៅជំនាន់មួយដោយឥតប្រែប្រួលឡើយ។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ជាក់ស្ដែង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែកញ្ញានេះ បានប្រកាសបើកការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី១០ ឆ្នាំ២០២៦ លើមុខជំនាញចំនួន១២ ក្រោមអធិបតីភាពរបស់ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ក្នុងគោលបំណងដើម្បីលើកកម្ពស់កម្រិតជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់យុវជនកម្ពុជាឱ្យស្របតាមស្តង់ដារតំបន់ និងអន្តរជាតិ។ កម្មវីធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី១០ នេះ នឹងធ្វើឡើងរយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅក្នុងបរិវេណសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស...
ក្រោយឆ្លងកាត់កិច្ចប្រជុំពិភាក្សាជាច្រើនលើក ច្រើនសារកន្លងមកនេះ ភាគីសហជីពតំណាងកម្មករនិយោជិត ដែលធ្លាប់មានតួលេខពីរផ្សេងគ្នា នៅពេលនេះបានបោះឆ្នោតសម្រេចឯកភាពគ្នាមកត្រឹម តួលេខតែមួយគឺ ២២៥ដុល្លារអាម៉េរិក ដោយស្នើដំឡើង ១៥ដុល្លារ លើប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្ន ដើម្បីជាមូលដ្ឋានរួមមួយក្នុងការចរចាត្រីភាគី។ លោក គឹម ចាន់សំណាង ភាគីសហជីពតំណាងកម្មករនិយោជិត បានឱ្យដឹងថា ការសម្រេចចិត្តបង្រួមមកត្រឹមតួលេខតែមួយនេះ គឺធ្វើឡើងតាមរយៈការប្រជុំផ្ទៃក្នុង ការពិនិត្យលើលក្ខណៈវិនិច្ឆ័យនានា និងយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមាតាមច្បាប់។ ការកំណត់តួលេខនេះ គឺបានគិតគូរយ៉ាងល្អិតល្អន់ដោយផ្អែកលើលក្ខណវិនិច្ឆ័យទាំងកត្តាសង្គម និងកត្តាសេដ្ឋកិច្ច របស់កម្មករនិយោជិត ព្រមទាំងការរក្សាស្ថិរភាពការងារ និងភាពប្រកួតប្រជែងនៃវិស័យផលិតកម្មនៅកម្ពុជា...
នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នៃក្រសួងមុខងារសាធារណៈ បានបន្តបេសកកម្មរបស់ខ្លួន ចុះអនុវត្តការងារស្រង់ទិន្នន័យ ផ្ទៀងផ្ទាត់វត្តមាន និងធ្វើជីវមាត្រជូនមន្ត្រីផ្ទាល់ ដល់ទីស្តីការក្រសួងបរិស្ថាន។ នៅក្នុងយុទ្ធនាការថ្នាក់ជាតិនេះ ក្រសួងបរិស្ថាន គឺជាក្រសួងគោលដៅទី២៤ ដែលគណៈកម្មការបានចុះអនុវត្តការងារក្រោមការដឹកនាំដោយផ្ទាល់ពី ឯកឧត្តម អែវ ប៊ុនថុល រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រី ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ។...
ភ្នំពេញ៖ យើងតែងឮគេនិយាយថា ធម្មជាតិរស់នៅក្នុង «តុល្យភាព»។ ពាក្យនេះអាចធ្វើឱ្យយើងស្រមៃថា ចំនួនសត្វ និងរុក្ខជាតិគ្រប់ប្រភេទនៅថេរ ទន្លេនៅតែដូចដើម ព្រៃនៅតែដូចមុន ហើយបន្ទាប់ពីមានការរំខាន អ្វីៗនឹងត្រឡប់ទៅរកសភាពដើមវិញជានិច្ច។ ប៉ុន្តែធម្មជាតិពិត មិននៅស្ងៀមដូចរូបថតមួយសន្លឹកទេ។ ការកើត ការស្លាប់ ការបម្លាស់ទី រដូវកាល ជំងឺ ការប្រកួតប្រជែង ការបរបាញ់ ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួត និងភ្លើងឆេះ សុទ្ធតែធ្វើឱ្យប្រព័ន្ធធម្មជាតិប្រែប្រួលជានិច្ច។ ចំនួនសត្វអាចកើនឡើង...