ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បន្តសួរសុខទុក្ខ និងនាំយកស្បៀងជូនប្រជាពលរដ្ឋភៀសសឹក នៅទីតាំងសុវត្ថិភាពសម្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនប្រជាពលរដ្ឋអំពីការចរចារបទឈប់បាញ់ និងស្ថានភាពតំបន់ព្រំដែននៅខេត្តបន្ទាយមានជ័យ។ ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត នឹងបន្តគាំពារប្រជាពលរដ្ឋខ្មែរទាំងអស់ រហូតដល់អាចវិលត្រឡប់ទៅផ្ទះសំបែងវិញ៕
ភ្នំពេញ ៖ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ តំណាងឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអៈអាងថា សុខភាពផ្លូវចិត្ត គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់បុគ្គលម្នាក់ៗ ហើយក៏ជាកត្តាកំណត់មួយ (Determinant) នៃសុភមង្គលរបស់គ្រួសារ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេសជាតិ ដែលមិនអាចខ្វះបាន។ ការថ្លែងរបស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត យ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍផែនការសកម្មភាពសម្រាប់គម្រោងផ្តួចផ្តើម ជាពិសេសសម្រាប់សុខភាពផ្លូវចិត្តនៅកម្ពុជា, នាព្រឹកថ្ងៃទី៣០...
ភ្នំពេញ ៖ ដោយទទួលបានការចាត់តាំងពីឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី៧ ឆ្នាំ២០២៥ ពិនិត្យ និងពិភាក្សាលើ«ការធ្វើនវានុវត្តន៍វិធីសាស្រ្តអប់រំបង្ការការចម្លងមេរោគអេដស៍»។ កិច្ចប្រជុំនេះប្រារព្ធឡើងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ អញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារក្រុមប្រឹក្សាបច្ចេកទេស នៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍ក្រសួង ស្ថាប័ន និងរាជធានី...
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមការវេចនំអន្សមជាមួយប្រជាពលរដ្ឋនៅស្រុកថ្មពួក សម្រាប់ផ្គត់ផ្គង់នំអន្សមចំនួន ៥ ០០០ដើម ជូនពលរដ្ឋភៀសខ្លួនមកទីតាំងសុវត្ថិភាព និងកងកម្លាំងការពារតំបន់ព្រំដែន នៃខេត្តបន្ទាយមានជ័យ។ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក ព្រមទាំងអាជ្ញាធរស្រុក ចំពោះការររៀបចំកម្មវិធីវេចនំអន្សមនេះ ដើម្បីឱ្យពលរដ្ឋជាជនភៀសសឹកទទួលបានស្បៀងបន្ថែមផង និងចូលរួមវេចនំអន្សមជូនកងទ័ពជួរមុខផង។ រាជរដ្ឋាភិបាល...
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមការវេចនំអន្សមជាមួយប្រជាពលរដ្ឋនៅស្រុកថ្មពួក សម្រាប់ផ្គត់ផ្គង់នំអន្សមចំនួន ៥០០០ដើម ជូនពលរដ្ឋភៀសខ្លួនមកទីតាំងសុវត្ថិភាព និងកងកម្លាំងការពារតំបន់ព្រំដែន នៃខេត្តបន្ទាយមានជ័យ។ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក ព្រមទាំងអាជ្ញាធរស្រុក ចំពោះការររៀបចំកម្មវិធីវេចនំអន្សមនេះ ដើម្បីឱ្យពលរដ្ឋជាជនភៀសសឹកទទួលបានស្បៀងបន្ថែមផង និងចូលរួមវេចនំអន្សមជូនកងទ័ពជួរមុខផង។ រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត...
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយអនុព័ន្ធយោធា និងតំណាងមកពី ១៣ប្រទេស រួមមានប្រទេសមហាអំណាចធំៗ និងអាស៊ាន ដោយបានជម្រាបជូនអំពីការឈ្លានពានរបស់កងទ័ពថៃមកលើបូរណភាពទឹកដីកម្ពុជា ក្រោយពីបានដើរមើលនៅសមរភូមិជាក់ស្តែង នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារ។ ប្រទេសទាំង១៣ ដែលបានចូលរួមមាន៖ សហរដ្ឋអាមេរិក ចិន ជប៉ុន រុស្សី កូរ៉េ អូស្រ្តាលី ម៉ាឡេស៊ី...
ឆ្លៀតក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ និងសន្និសីទប្រធានសភាសកលលោកលើកទី៦ នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ស៊ួនថន សាយ៉ាចាក់ (Suonthone Xayachack) អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវអនុប្រធានរដ្ឋសភាឡាវ មានក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅប្រកបដោយក្តីនឹករលឹកជូនគ្នាទៅវិញទៅមក និងបានវាយតម្លៃខ្ពស់ចំពោះឱកាសបានជួបពិភាក្សាការងារជាមួយគ្នាក្នុងពេលបំពេញបេសសកម្មការទូតសភា ដើម្បីសុខសន្តិភាព វិបុលភាពរួមគ្នាជូនមនុស្សជាតិលើភពផែនដីនៅប្រទេសស្វីសនេះ។ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ...
ភ្នំពេញ៖ និស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសហុងគ្រីសម្រាប់ឆ្នាំសិក្សា២០២៥ – ២០២៦ចំនួន១៤រូប ដឹកនាំដោយលោក យឿង សាក់ តំណាងក្រុមនិស្សិតអាហារូបករណ៍ បានឱកាសចូលជួប សម្តែងគារវកិច្ចនិងទទួលអនុសាសន៍ពីឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិតជាម ជាម យៀប ប្រធានស្តីទីរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។ ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិតជាម យៀប តំណាងសម្តេចមហារដ្ឋសភាធិការធីបតី ឃួន សុដារី ប្រធានរដ្ឋសភា បានមានប្រសាសន៍ដោយក្តីរីករាយនិងមោទនភាពថា “ក្មួយៗ ចៅៗ ទទួលបានជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសហុងគ្រី...
ស្របតាមសារអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុជា្រច្រើនផ្សេង បានប្រកាសគាំទ្រយ៉ាងពេញទំហឹងលើវិធានការជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី វិធានការជួយសម្រាលបន្ទុកដល់ប្រជាជនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចេញផ្សាយនៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ បានលើកឡើងដោយការប្តេជ្ញាចិត្តថថា នឹងចូលរួមអនុវត្តឱ្យអស់ពីលទ្ធភាពនូវវិធានការអនុគ្រោះ តបតាមការអំពាវនាវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងជួយសម្រាលបន្ទុកដល់កងកម្លាំងប្រដាប់អាវុធ គ្រួសារយោធិនពលី យោធិនរងរបួស ពិការ និងប្រជាជនភៀសសឹក ដោយសារជម្លោះព្រំដែន...
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ច្រានចោលការចោទប្រកាន់ថា កម្ពុជារំលោភបទឈប់បាញ់ ដែលការផ្សព្វផ្សាយ និងចោទប្រកាន់នេះ គឺជាការបំភាន់ ប្រឌិត បំភ្លៃការពិតជាក់ស្តែង និងគំរាមកំហែងប្រកបដោយគ្រោះថ្នាក់ដល់ជំនឿទុកចិត្ត និងការសន្ទនា។ អ្នកនាំពាក្យ ក្រសួងការបរទេស កម្ពុជាបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៩ ខែកក្កដានេះ ក្រសួងក៏បានចេញសេចក្តីថ្លែងការណ៍បដិសេធការចោទប្រកាន់របស់ថៃ ដែលចោទកម្ពុជាថារំលោភបទឈប់បាញ់រួចហើយដែរ។ អ្នកនាំពាក្យបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះរដ្ឋាភិបាលម៉ាឡេស៊ី និងសហរដ្ឋអាមេរិកដែលបានដើរតួនាទីដ៏សំខាន់ក្នុងការសហការរៀបចំកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥...