ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារជាតិនៃកម្ពុជា រួមគ្នាបន្តកិច្ចសហការ ក្នុងក្របខណ្ឌប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បី ជំរុញការវិនិយោគ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ ដែលចាត់ទុកបច្ចេកវិទ្យាឌីជីថលជាអាទិភាពគន្លឹះ។ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងជំនួបពិភាក្សាការងារ និងស្ដាប់បទបង្ហាញរបស់មន្ត្រីជំនាញនៃធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះ បានបង្ហាញការស្វាគមន៍យ៉ាង កក់ក្ដៅដល់ប្រតិភូនៃធនាគារជាតិនៃកម្ពុជា ដែលបានចំណាយពេលវេលា ដើម្បីធ្វើបទបង្ហាញអំពីប្រព័ន្ធធនាគារអនឡាញ...
ប្រទេសចិន បាននិយាយកាលពីថ្ងៃចន្ទ (០៩ កញ្ញា) ថាខ្លួននឹងធ្វើសមយុទ្ធយោធារួមគ្នាជាមួយរុស្ស៊ី ក្នុងខែកញ្ញានេះ ខណៈសម្ព័ន្ធមិត្តទាំងពីរពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅ ដែលនាំឱ្យអង្គការ ណាតូ (NATO) ហៅទីក្រុងប៉េកាំង ថាជា «អ្នកបើកដៃ» ឱ្យសង្គ្រាមរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន។ ក្រសួងការពារជាតិចិន និយាយថា កងទ័ពជើងទឹក និងអាកាស នឹងចូលរួមក្នុងសមយុទ្ធ ខាជើងរួម-២០២៤ (North-Joint 2024) នៅលើតំបន់អាកាស និងជុំវិញសមុទ្រជប៉ុន និងសមុទ្រ...
ស្ពានមួយបានបាក់ ហើយរថយន្តក្រុងមួយគ្រឿងត្រូវបានហូរកួចតាមទឹកជំនន់ក្នុងប្រទេសវៀតណាមកាលពីថ្ងៃចន្ទ ដោយបានបង្កើនចំនួនអ្នកស្លាប់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះដល់៦៤នាក់ដោយសារព្យុះទីហ្វុង និងភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ដោយបានបំផ្លាញរោងចក្រមួយចំនួននៅក្នុងមជ្ឈមណ្ឌលឧស្សាហកម្មភាគខាងជើងដែលផ្តោតលើការនាំចេញផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ VN Express បានរាយការណ៍ថា មនុស្ស ៩ នាក់បានស្លាប់កាលពីថ្ងៃសៅរ៍ បន្ទាប់ពីព្យុះទីហ្វុង Yagi បានវាយប្រហារប្រទេសវៀតណាម មុនពេលចុះខ្សោយកម្លាំងទៅជាព្យុះត្រូពិក។ អ្នកស្លាប់ផ្សេងទៀត គឺនៅក្នុងគ្រោះទឹកជំនន់ និងបំណាក់ដីដែលបានកើតឡើងកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទសប្ដាហ៍នេះ។ កម្រិតទឹកក្នុងទន្លេជាច្រើននៅភាគខាងជើងប្រទេសវៀតណាម នៅតែខ្ពស់ប្រកបដោយគ្រោះថ្នាក់ខ្លាំង។ រថយន្តក្រុងមួយគ្រឿងដឹកមនុស្ស២០នាក់ ត្រូវបានទឹកហូរកួចចូលក្នុងទន្លេដោយសារបំណាក់ដីក្នុងខេត្ត កាវ បាំង...
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃអង្គារ (១០ កញ្ញា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានថ្លែងនៅក្នុងសុន្ទរកថាមួយក្នុងខួបនៃការបង្កើតប្រទេសកាលពីថ្ងៃចន្ទថា កូរ៉េខាងជើងកំពុងអនុវត្តគោលនយោបាយកសាងកម្លាំងនុយក្លេអ៊ែរដើម្បីបង្កើនចំនួនអាវុធនុយក្លេអ៊ែរ «ឱ្យបានកាន់តែលឿនបំផុត»។ KCNA បានឱ្យដឹងថា លោក គីម បានបញ្ជាក់ថា កូរ៉េខាងជើងត្រូវតែរៀបចំឱ្យបានហ្មត់ចត់បន្ថែមទៀតនូវ «សមត្ថភាពនុយក្លេអ៊ែរ និងការត្រៀមខ្លួនដើម្បីប្រើប្រាស់អាវុធទាំងនោះឱ្យបានត្រឹមត្រូវគ្រប់ពេលវេលាក្នុងការធានាសិទ្ធិសន្តិសុខរបស់រដ្ឋ»។ លោក Kim...
កម្ពុជា-ចិន បាននិងកំពុងពិនិត្យវឌ្ឍនភាព ដើម្បីពន្លឿនដល់វិនិយោគិនចិន ដែលអភិវឌ្ឍន៍គម្រោងវិនិយោគសំខាន់ៗនៅកម្ពុជា ជំរុញអនុវត្តឱ្យសម្រេចតាមផែនការសកម្មភាពរបស់ខ្លួន ឬបានឆាប់រហ័សជាងនេះ ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិនៃកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបទទួលទានអាហារជាមួយ ឯកឧត្តម Zheng Shanjie ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិន (NDRC) និងឯកឧត្តម Wu Hao អគ្គលេខាធិការ នៃ NDRC នៅសាធារណរដ្ឋប្រជាមានិតចិន...
ភ្នំពេញ៖ សហគ្រិនខ្មែរ នៅរសៀលថ្ងៃទី៩ កញ្ញា ឆ្នាំ២០២៤ បានរៀបចំ “ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ី” លើកទី២ របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃសហគ្រិនខ្មែរ។ ទិវានេះ ផ្តល់ជាវេទិកាដ៏សំខាន់មួយ ដែលប្រមូលផ្តុំភាគីពាក់ព័ន្ធឱ្យមកជួបជុំគ្នា ចែករំលែកការយល់ដឹង និងសហកាគ្នា ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចរបស់កម្ពុជា។ នៅក្នុងអង្គវេទិកានេះ...
នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Jacco Van Der Linden អគ្គនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន ហ៊ិននីគែន (Heineken) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា (Heineken Cambodia) មានវត្តមាននៅកម្ពុជាក្នុងរយៈពេល ៣០ឆ្នាំមកនេះ...
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែកញ្ញា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅកិច្ចការបន្ត, នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងសុខាភិបាល។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យ បានថ្លែងនូវការអរគុណ និងកោតសរសើរជូនចំពោះថ្នាក់ដឹកនាំ គ្រប់ឋានានុក្រមនៅតាមមូលដ្ឋានសុខាភិបាលទាំងអស់ ដោយភាពបុរេសកម្ម និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដឹកនាំ និងពង្រឹងមូលដ្ឋានសុខាភិបាល ឆ្លុះបញ្ចាំងពីការអភិវឌ្ឍ នវានុវត្តន៍ ដែលទទួលបានលទ្ធផលនាពេលបច្ចុប្បន្ន...
ភ្នំពេញ ៖ នៅទីក្រុងអ៊ីនឆន់ សាធារណរដ្ឋកូរ៉េ រាត្រីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីជប់លៀងថ្នាក់ខ្ពស់ ដែលរៀបចំដោយវេទិកាចំណេះដឹងពិភពលោក (WKF) នាយកប្រតិបត្តិក្រុមហ៊ុន Maekyung និងអភិបាលក្រុងអ៊ីនឆន់ សាធារណរដ្ឋកូរ៉េ។ ពិធីដ៏មានអត្ថន័យនេះ មានការចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ...
កណ្តាល ៖ សមិទ្ធផលជាច្រើនដែលទើបកសាងរួចនៅក្នុងវត្តធម្មរតនពោធិគង្គា (វត្តសន្សំកុសល) ស្ថិតនៅក្នុងភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល គិតជាថវិកាសរុបអស់ ១០០,៥០៣,៥០០រៀល និង ១៦៥,៧៩៦ ដុល្លារនោះ ត្រូវបានធ្វើពិធីបុណ្យឆ្លងនិងសម្ពោធដាក់ឱ្យប្រើប្រាស់សម្រាប់ប្រជាពុទ្ធបរិស័ទទូទៅនាថ្ងៃទី៩ ខែកញ្ញា ២០២៤នេះ។ ក្រោមអធិបតីភាពឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកលើកដែក ។ សមិទ្ធផលត្រូវសម្ពោធឆ្លង ក្រោមអធិបតីភាពឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកលើកដែកខេត្តកណ្តាលនាឱកាសនេះរួមមាន៖ ឧបដ្ឋានសាលាមួយខ្នង,...