សៀមរាប ៖ ក្រៅពីមិនតម្រូវឱ្យថតរូប និងព័ត៌មានផ្ទាល់ខ្លួនរបស់ភ្ញៀវទេសចរអន្តរជាតិ សម្រាប់ការទិញសំបុត្រចូលទស្សនាប្រាសាទរយៈពេល ០១ថ្ងៃ គ្រឹះស្ថានអង្គរ ក៏នឹងគ្រោងដាក់ម៉ាស៊ីនលក់សំបុត្រ នៅជិតទីតាំងប្រាសាទ ដែលភ្ញៀវទេសចរអន្តរជាតិ អាចទិញសំបុត្រដោយខ្លួនឯងបាន និងជ្រើសរើសក្រុមប្រាសាទ ដែលពួកគេចង់ទស្សនា។ នេះបើតាមការឱ្យដឹងពី ឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្ដម លី សែ បញ្ជាក់ថា ម៉ាស៊ីនស្វ័យប្រវត្តិនេះ...
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែ សីហា ឆ្នាំ ២០២៤ បានអនុម័តគម្រោងថ្មីចំនួន ៤៦ និងគម្រោងពង្រីកផលិតកម្មចំនួន ៧ មានទុនវិនិយោគសរុបជាង ១,២ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះចិនវិនិយោគជាប់លំដាប់លេខរៀងទី១ បានរួមចំណែកជាង ៨៤ ភាគរយ ខណៈការវិនិយោគក្នុងស្រុកគ្របដណ្តប់ជាង ៩ ភាគរយ នៃទុនវិនិយោគសរុប។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញរបាយការណ៍វិនិយោគនៅក្នុងខែ សីហា ឆ្នាំ...
តំបន់រមណីយដ្ឋានទេសចរប្រវត្តិសាស្រ្តប្រាសាទតាមាន់ មានទីតាំងស្ថិតនៅចំណុចភូមិតាមាន់សែនជ័យ ឃុំអំពឹលស្រុកបន្ទាយអំពឹល ខេត្តឧត្តរមានជ័យ លើជួរភ្នំដងរែក ជាប់ព្រំដែនកម្ពុជា-ថៃ បច្ចុប្បន្នកំពុងបង្ហាញសម្រស់គួរឲ្យមានការទាក់ទាញយ៉ាងខ្លាំងលើវិស័យទេសចរក្នុងស្រុក និងមានភ្ញៀវទេសជាតិ មកលេងកម្សាន្តរាល់ថ្ងៃ នៅថ្ងៃចុងសប្តាហ៍។ បើតាមការបញ្ជាក់ពីកងកម្លាំងយោធាដែលឈរជើងប្រចាំការនៅលើទិសតំបន់ប្រាសាទតាមាន់ លើជួរភ្នំដងរែក បានឲ្យដឹងថា បច្ចុប្បន្ននេះ តំបន់រមណីយដ្ឋានប្រាសាទតាមាន់ ដែលមានទីតាំងជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតនៅចំណុចភូមិតាមាន់សែនជ័យ ឃុំអំពឹល ស្រុកបន្ទាយអំពឹល ខេត្តឧត្តរមានជ័យ ដែលជាតំបន់រមណីយដ្ឋានទេសចរប្រវត្តិសាស្រ្តមួយស្ថិតនៅលើជួរភ្នំដងរែក ដែលគ្រប់គ្រង់ការពារដោយកងទ័ព នៃកងពលតូចថ្មើរជើងលេខ៤២ បច្ចុប្បន្នបន្ទាប់ពីយើងទទួលសុខសន្តិភាពហើយនោះ យើងសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់...
សិស្សថ្នាក់ទី១២ជាច្រើនបច្ចុប្បន្នកំពុងសម្រុករៀនគួរបន្ថែម ដើម្បីត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ការរៀនគួរបន្ថែមនេះសិស្សមួយចំនួនបានចាប់ផ្ដើមចំណាយពេលវេលាជាច្រើនរៀនក្រៅបន្ថែម តាំងពីដើមឆ្នាំសិក្សាពេលចូលថ្នាក់ទី១២មកម្លេះ។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាតុតិយភូមិឆ្នាំសិក្សា ២០២៣-២០២៤នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៤។ គិតត្រឹមពេលនេះការប្រឡងនៅសល់ត្រឹម ២៩ ថ្ងៃទៀតប៉ុណ្ណោះ។ ចំពោះការសិក្សាបំប៉ននេះ ពួកគេភាគច្រើនចំណាយពេលវេលាសិក្សាបំប៉នរយៈពេល៤ម៉ោងក្នុងមួយថ្ងៃ។ ហើយពួកគេបានរៀនត្រៀមតាំងពីដើមឆ្នាំពេលចូលសិក្សាថ្នាក់ទី១២មកម្លេះ ហើយអ្នកខ្លះក៏បានរៀនបំប៉នតាំងពីចប់ថ្នាក់ទី១១ ផងដែរ។ សម្រាប់ការប្រឡងមួយនេះ ពួកគេសិក្សាប្រមាណ ១០ម៉ោងក្នុងមួយថ្ងៃ បូករួមទាំងការរៀននៅសាលារដ្ឋ និងការៀនបំប៉ន និងស្វ័យសិក្សាជាដើម។ សូមជម្រាបថា ការប្រឡងបាក់ឌុប...
អ្នកនយោបាយ និងអ្នកស្រាវជ្រាវ លើកឡើងថា ទស្សនកិច្ចរបស់ពលរដ្ឋទៅខេត្តទិសឦសានកម្ពុជាបានបង្ហាញការពិតកាន់តែច្បាស់អំពីការអភិវឌ្ឍខេត្តជាប់ព្រំដែនរបស់កម្ពុជា។ ស្របពេលប្រជាពលរដ្ឋ និងយុវជនបានបន្តនាំគ្នាទៅទស្សនាតាមបណ្តាខេត្តតំបន់ឦសានជាប់ព្រំដែនកម្ពុជា-វៀតណាម មានអ្នកនយោបាយ និងអ្នកស្រាវជ្រាវផ្នែកគោលនយោបាយ និងការអភិវឌ្ឍមូលដ្ឋាននៅកម្ពុជា បានប្រាប់BTV ឱ្យដឹងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ថា ការរៀបចំធ្វើទស្សនកិច្ចសិក្សា និងកម្សាន្តតាមបណ្តាខេត្តតំបន់ឦសាននេះ ពិតជាផ្តល់អត្ថប្រយោជន៍កាន់តែច្រើនលើការស្វែងយល់ពីតថភាពជាក់ស្តែងនៃស្ថានភាពព្រំដែន ជីវភាពរស់នៅ ការអភិវឌ្ឍតាមបន្ទាត់ព្រំដែន ព្រមទាំងបានឃើញនូវសក្តានុពលធម្មជាតិនៃខេត្តទាំងនោះផងដែរ។ លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ លើកឡើងថា ចលនាយុវជន និងប្រជាពលរដ្ឋដែលអញ្ជើញទស្សនកិច្ចតាមបន្ទាត់ព្រំដែនកំពុងឆ្លុះបញ្ចាំងពីជាតិនិយម...
ភ្នំពេញ៖ ចំការពូជឈើគ្រញូងដ៏ប្រណិតមួយ ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប កំពុងរងចាំទទួលស្វាគមន៍ភ្ញៀវទេសចរទៅដាំដើមឈើប្រណិត ក្រោមការការពារ និងអភិរក្សដោយយកចិត្តទុកដាក់ពីសំណាក់ខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប។ តាមការឲ្យដឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បង្កើតឡើងនៅឆ្នាំ២០០១ រហូតមកទល់ពេលនេះ ចំការពូជឈើគ្រញូងនៃសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅ លាតសន្ធឹងលើផ្ទៃដីទំហំ ១ ៨៨៨ហិកតា និងមានពូជឈើប្រណិតជាច្រើនប្រភេទកំពុងរង់ចាំស្វាគមន៍ប្រជាជនកម្ពុជា ទៅទស្សនាកម្សាន្ត និងស្វែងយល់អំពីពូជឈើប្រណិតដែលកំពុងមានវត្តមាននៅទីនោះ។ នៅចំការពូជឈើគ្រញូងនេះ ក៏មានផងដែរ សួនអនុស្សាវរីយ៍...
ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី អាហារសាមគ្គី សមាគមយុវជនក្រុម៨ នៅសណ្ឋាគារ ហៃយ៉ាត់ រិជិនស៊ី ភ្នំពេញ កាលពីថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសមាគមយុវជនក្រុម៨ បានសម្តែងនូវគារវកិច្ចចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងបានលើកឡើងអំពីប្រវត្តិនៃការបង្កើតសមាគមយុវជនក្រុម៨...
ក្រុមប្រជាពលរដ្ឋ ពិសេសជនក្រីក្រ និងងាយរងហានិភ័យ ដែលកំពុងទទួលសេវាផ្នែកថែទាំសុខភាព តាមរយៈ បណ្ណ ប.ស.ស. បានបង្ហាញអារម្មណ៍កក់ក្តៅ និងសប្បាយរីករាយ ដោយលើកឡើងថា បណ្ណនេះ គឺជាអាយុជីវិតទី២របស់គាត់ ក្នុងការធានារ៉ាប់រងសុខភាព និងមិនគិតថ្លៃអ្វីទាំងអស់ នៅពេលមានបញ្ហាសុខភាព។ ជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋមកពីតំបន់ខុសៗគ្នា នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថា មន្ទីរពេទ្យរុស្ស៉ី ពួកគាត់បានឲ្យព័ត៌មាន ប៊ីធីវី ដឹងស្រដៀងថា តាមរយៈគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអាណត្តិទី១ រហូតដល់ទី៧នេះ ពិតជាមានការយកចិត្តទុកដាក់...
មេដឹកនាំគណបក្សប្រឆាំងប្រទេសវ៉េណេស៊ុយអេឡា លោក Gonzalez បាននិយាយថា លោកជឿជាក់ថា លោកនឹងបន្តការតស៊ូសម្រាប់ការត្រឡប់មកវិញនូវលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា នៅក្នុងការថតសំឡេង ដែលទទួលបានដោយសារព័ត៌មាន Reuters បន្ទាប់ពីលោកបានទៅដល់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញា។ លោក Gonzalez ជាអ្នកដែលបានជំទាស់ទៅនឹងការប្រកាសជ័យជម្នះរបស់ប្រធានាធិបតី លោក Nicolas Maduro នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីខែកក្កដា បានទៅដល់មូលដ្ឋានយោធា Torrejon de Ardoz...
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋ បាននិយាយថា មនុស្សយ៉ាងហោចណាស់៤៨នាក់ បានស្លាប់ នៅក្នុងការផ្ទុះរថយន្តដឹកប្រេង កាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញា បន្ទាប់ពីរថយន្តនេះបានបុកជាមួយរថយន្តមួយគ្រឿងផ្សេងទៀត នៅភាគខាងជើងប្រទេសនីហ្សេរីយ៉ាភាគកណ្តាល។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរដ្ឋ បាននិយាយថា រថយន្តដឹកប្រេង បានបុកជាមួយរថយន្តដឹកទំនិញដែលមានដឹកអ្នកដំណើរ និងសត្វគោក្របី។ រថយន្តជាច្រើនគ្រឿងផ្សេងទៀត ក៏បានរងការខូចខាតក្នុងគ្រោះថ្នាក់នេះផងដែរ។ អ្នកនាំពាក្យរបស់ទីភ្នាក់ងារ លោក Hussaini Ibrahim បានដាក់ចំនួនអ្នកស្លាប់ចំនួន៤៨នាក់ ហើយក្រុមមន្ត្រីនៅតែព្យាយាមស្វែងរកព័ត៌មានអំពីចំនួនអ្នកស្លាប់ និងរងរបួស និងបោសសម្អាតកន្លែងកើតហេតុ។ ក្រុមហ៊ុនរដ្ឋរបស់ប្រទេសនីហ្សេរីយ៉ា...