កំពង់ស្ពឺ៖ ក្រុមហ៊ុន Musk (Cambodia) Import Export Co., Ltd ប្រភេទកែឆ្នៃស្បែកគោ ស្ថិតនៅភូមិកណ្ដាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានរកឃើញបានបំពុលបរិស្ថានបង្កឡើងដោយការបញ្ចេញសំណល់រាវ និងការគ្រប់គ្រងបរិស្ថាន មិនបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងច្បាប់របស់កម្ពុជា។ យោងតាមការចុះពិនិត្យផ្ទាល់របស់ក្រុមការងារក្រសួងបរិស្ថាន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ស្ថានភាពជុំវិញក្រុមហ៊ុន ក្រុមការងារបានរកឃើញមានស្លាកស្នាមទឹកហូរចេញពីទីតាំងក្រុមហ៊ុន ដែលក្រុមហ៊ុនបានបូមសំណល់រាវស្រោចលើដីវាលទំនាបពាសវាល ពាសកាល។ លើសពីនេះ...
នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានយាងសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យ ប្រទានដល់បងប្អូនប្រជាពលរដ្ឋសរុប ១.៣១០ គ្រួសារ ដែលបានជម្លៀសខ្លួនមកពី ៧ ភូមិ ដែលរស់នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងកំពុងមកស្នាក់នៅបណ្ដោះអាសន្ននៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតក្នុងឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ...
ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករង និងជាប្រធានក្រុមការងាររៀបចំ ត្រួតពិនិត្យ បើកប្រអប់សំបុត្រតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ដល់១៩ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងចុះបើកប្រអប់សំបុត្រនៅប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិក្អមសំណរ កោះរការ បន្ទាយចក្រី បាវិត ព្រៃវល្លិ៍ ភ្នំដិន ព្រែកចាក និងច្រកទ្វារកំពង់ផែអន្ដរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី២។ ក្នុងឱកាសនោះដែរ ឯកឧត្ដមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ...
នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ កម្ពុជាបានរៀបពិធីរំលឹកខួបលើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត(២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥) និងខួបលើកទី៤៧ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជាក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះធ្វើឡើងនៅឃុំទន្លូង...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចប្រសិទ្ធនាម ស្ពានលេខ២៨ នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាថា “ស្ពានតេជោសន្តិភាពឫស្សីជ្រុំ”។ សូមជម្រាបជូនថា ស្ពានលេខ២៨ បានបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥មក។ ប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ឈប់ថតរូប ទស្សនាកម្សាន្តជាមួយទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយដោយអ័ព្វ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក ក្រោមម្លប់ នៃសុខសន្តិភាព។ ស្ពាននេះ មានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ...
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរម្លឹកពីប្រវត្តិនៃការលះបង់របស់សម្ដេចដើម្បីប្ដូរយកនូវការរស់រានមានជីវិតរបស់ប្រជាជន កសាងសន្តិភាពដោយនយោបាយឈ្នះ ឈ្នះ និងការអភិវឌ្ឍជាតិ។ សម្ដេចបានគូសបញ្ជាក់ថា គ្មានជោគជ័យឬលទ្ធផលណាមួយដោយគ្មានការបង់ថ្លៃឬការលះបង់នោះឡើយ។ តាមរយៈហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ បានសរសេរថា «ទោះពេលវេលាបានកន្លងហួសរយៈពេល៤៨ឆ្នាំទៅហើយក្តីតែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងរ៉ាវដែលបានជួបប្រទះកាលពីថ្ងៃ២០ ខែមិថុនា ឆ្នាំ១៩៧៧ ទឹកភ្នែក ខ្ញុំតែងស្រក់ចុះមកជាប់មិនដាច់។ ពិតជាខ្លោចផ្សា និងឈឺចាប់រកពាក្យនិយាយមិនបាន។» សម្ដេចបន្តថា យើងមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិ...
ត្បូងឃ្មុំ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាព គឺមិនងាយស្រួលនោះឡើយ ហើយកាន់តែពិបាកជាងនេះទៀត គឺការថែរក្សាការពារសន្តិភាពតែម្តង។ ដូចនេះ នៅគ្រប់កាលៈទេសៈ យើងត្រូវសាមគ្គីគ្នារួមចិត្តតែមួយ ដើម្បីថែរក្សាសន្តិភាព ដែលរកបានមកដោយលំបាកបំផុតនេះ ឱ្យគង់វង្សឋិតថេរ មិនឱ្យអានុភាពណាមកបំផ្លាញបានឡើយ ទោះក្នុងតម្លៃណាក៏ដោយ។ ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី ទៀ សីហានេះ បានធ្វើឡើងក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍...
ភ្នំពេញ÷ ក្នុងជំនួបពិភាក្សាទ្វេភាគី នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកបណ្ឌិត វីល ផាក (Will Parks នាយកអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា បានពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយវិជ្ជមានជាពិសេសអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងយូនីសេហ្វ និងក្រសួងមហាផ្ទៃ។ ឯកឧត្ដមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណអង្គការយូនីសេហ្វ ដែលតែងគិតគូរ យកចិត្តទុកដាក់ និងជួយឧបត្ថម្ភគាំទ្រដល់ការកសាង បណ្ដុះបណ្ដាលធនធានមនុស្ស និងអភិវឌ្ឍន៍ប្រទេសកម្ពុជា...
ភ្នំពេញ៖ នារសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Dato’ Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម...
កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានជំរុញដល់អាជ្ញាធរឃុំស្រុកក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ ត្រូវអនុវត្តច្បាប់អោយបានតឹងរឹងចំពោះជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសនេសាទគ្រប់ប្រភេទ ក្នុងរដូវបិទនេសាទនេះ ជាពិសេសគឺបទល្មើសដាក់សម្រាស់ ឆក់ត្រជាក់ឆក់ក្តៅ និងបទល្មើសនេសាទផ្សេងៗទៀត។ ឯកឧត្តមបានមានប្រសាសន៍បែបនេះ ក្នុងពេលឯកឧត្តម និងក្រុមការងារបានចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំង៥នៃស្រុកជលគីរី និងក្រុមប្រឹក្សាស្រុកជលគីរី ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ។ ឯកឧត្តបានបន្តថា៖ ក្រោយពីថ្នាក់ដឹកនាំ បានអោយកម្លាំងកងទ័ពចុះបង្ក្រាបបទល្មើសនេសាទនៅតាមដងទន្លេសាបក្នុងដែនសមត្ថកិច្ចខេត្តកំពង់ឆ្នាំង និងបណ្តាខេត្តមួយចំនួនទៀត...