ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកសន្និសីទប្រចាំឆ្នាំលើកទី១ របស់សមាគមគ្រូពេទ្យបង្កកំណើតកម្ពុជា ក្រោមប្រធានបទ៖«លើកកម្ពស់សុខភាពបន្តពូជ ភរិយា ស្វាមី នាពេលបច្ចុប្បន្ន» នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។ ក្នុងសន្និសីទប្រចាំឆ្នាំលើកទី១ មានការអញ្ជើញចូលរួមពីលោកសាស្រ្តាចារ្យ Yutaka Osuga, President of International...
ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា និងថៃដែលហៅកាត់ថាRBCនោះ ឧត្តមសេនីយ៍ទោអ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ បានស្នើទៅឧត្តមនាវីឯក អភិឆាត សាប់បៈសើត មេបញ្ជាការការពារព្រំដែនច័ន្ទបុរី និងត្រាត ធ្វើយ៉ាងណាត្រូវជៀសវាងរាល់សកម្ម ភាពទាំងឡាយ ដែលនាំឲ្យមានភាពតានតឹងកើតឡើងជាយថាហេតុនៅតាមព្រំដែននៃប្រទេសទាំងពីរដូចជាករណីរាយបន្លាលួស និងបំផ្លិតបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប ជាពិសេសផ្ទះបងប្អូនប្រជាពលរដ្ឋតែម្តង។ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការកិច្ច ការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា និងថៃ ដែលហៅកាត់ថា RBC ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥...
ក្រុមអ្នកសង្កេតការណ៍អន្តរកាលតំណាងប្រទេសចំនួន៧ បានបញ្ចប់ការពិនិត្យតាមព្រំដែន ខណៈពលរដ្ឋខ្លះបានភៀសខ្លួនមកជំរុំវិញ។ រយៈពេល៣ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ អ្នកសង្កេតការណ៍អន្តរកាលយោធា (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន ៧ រួមមាន (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម)...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជួន ឯកឧត្ដម ផន រឹម បានអោយដឹងថានៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ មានករណីរថភ្លើងខ្សែប្រេងតេលាបានធ្លាក់ផ្លូវខ្សែផ្លូវដែកទិសខាងជើង (ខ្សែរថភ្លើងខ្សែប្រេងទិសដៅភ្នំពេញទៅបឹងព្រីង ខេត្តបាត់ដំបង)ចំណុចកើតហេតុ PK274 ស្ថិតភូមិទួលតាឯក សង្កាត់ទួលតាឯក នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ករណីគ្រោះថ្នាក់នេះ កើតឡើងដោយសារកត្តាផ្លូវស្រុតដោយបណ្តាលឱ្យធ្លាក់ចំនួន៤ទូ ក្នុងនោះក្រឡាប់ចេញប្រេងចំនួន៣ទូ និងផ្លូវដែកខូចខាត ៧០ម៉ែត្រ ដែលករណីនេះ មិនមានរងគ្រោះដល់មនុស្សទេ។...
នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបាកាន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាការពារមកពីតាមបណ្តាភូមិនានាក្នុងឃុំមេទឹក ស្រុកបាកានប្រមាណ២០០នាក់ ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម កែវ រតនៈ ជាប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ ជូនចំពោះបងប្អូនប្រជាការពារក្នុងឃុំមេទឹក ។ ឯកឧត្តមបន្តថា...
ភ្នំពេញ៖ឯកឧត្តម Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស និងជារដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញមានកិច្ចជំនួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ អំឡុងពេលចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការឡានឆាង-មេគង្គ លើកទី១០ នៅទីក្រុងអាននីង កាលពីថ្ងៃទី១៤ ខែសីហានេះ។ ភាគីចិនសង្ខេបកុងសុងស៊ីសដែលភាគីទាំងបីសម្រេចបានដូចខាងក្រោម៖ ១. កម្ពុជា និងថៃនឹងខិតខំពង្រឹងទំនាក់ទំនងនិងការផ្លាស់ប្តូរ ស្ដារការប្រាស្រ័យទាក់ទងគ្នាឡើងវិញឱ្យបានឆាប់ និងកសាងបង្កើនការជឿទុកចិត្តគ្នាឡើងវិញទៅវិញទៅមក។...
សៀមរាប ៖ ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២កាកបាទក្រហមកម្ពុជា និងឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប...
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅយប់ថ្ងៃទី១៥ ខែសីហានេះ បានផ្ញើសារជូនជនរួមជាតិថា នៅក្នុងដំណាក់កាល និងកាលៈទេសៈបែបនេះ ដើម្បីជម្នះបានទាំងឧបសគ្គចំពោះមុខ និងតទៅអនាគតយូរអង្វែង អ្វីដែលត្រូវធ្វើ គឺការខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនយើង ឱ្យមានភាពរឹងមាំ និងភាពម្ចាស់ការ ដោយត្រូវយកឱកាសនេះប្រឹងប្រែងផលិតនូវអ្វីដែលជាតម្រូវការទ្រទ្រង់ការរស់នៅប្រចាំថ្ងៃរបស់យើងឱ្យបាន ឱ្យយើងមានឯករាជ្យភាពទាំងសមត្ថភាព និងផលិតភាព។ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរថា ឯកឧត្តមបាន...
ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានចាត់ឱ្យមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនភរិយា និងក្រុមគ្រួសាររបស់វីរៈយុទ្ធជនចំនួន៤រូប រស់នៅខេត្តស្ទឹងត្រែង ដែលត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥...
ភ្នំពេញ ៖អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទ 4F នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានបើកការហោះហើរសាកល្បង ប្រភេទយន្ដហោះពាណិជ្ជកម្ម Airbus-320 បានសម្រេចប្រកបដោយជោគជ័យ ទាំងដំណើរការបច្ចេកទេស និងការហោះហើរ ទៅតាមផែនការដែលបានកំណត់។ ការបើកការហោះហើរសាកល្បងនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមការងារបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ព្រមទាំងមន្ត្រីបច្ចេកទេស និងផ្នែកពាក់ព័ន្ធផ្សេងៗជាច្រើនទៀត។ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានថ្លែងថា...