អ្នកទស្សនាដែលពោពេញដោយទឹកមុខសប្បាយរីករាយ បានសម្រុកទៅកាន់កីឡដ្ឋាន ស្តេតឌឹ ហ្វ្រង់ (Stade de France) ទោះអាកាសធាតុមានភ្លៀងធ្លាក់ក៏ដោយ ក្នុងពិធីបិទកីឡាប៉ារ៉ាឡាំពិកសម្រាប់ជនមានពិការភាព នៅទីក្រុងប៉ារីស ឆ្នាំ២០២៤ កាលពីថ្ងៃអាទិត្យ ៨ កញ្ញា។ ឌីជេចំនួន២៤រូបរបស់ប្រទេសបារាំង រួមទាំងអ្នកនិពន្ធផ្នែកតន្ត្រីដ៏ល្បីឈ្មោះលោក ចា មីឈែល ចារ៉េ ( Jean-Michel Jarre) ក៏ដូចជាឌីជេ លោក កាស៊ីយើស (...
នគរបាលបាននិយាយថា អគ្គិភ័យបានបំផ្លាញអន្តេវាសិកដ្ឋាននៅសាលារៀនក្នុងប្រទេសកេនយ៉ា កាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ដែលឧបទ្ទវហេតុបែបនេះបានកើតឡើងជាលើកទី៣ ក្នុងរយៈពេលទើបតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍របស់នគរបាល បាននិយាយថា អគារស្នាក់នៅមួយកន្លែង នៅវិទ្យាល័យ ជែរប៊យ(Njia Boys) ក្នុងតំបន់ Meru ភាគកណ្តាល បានឆាបឆេះ ខណៈសិស្សកំពុងទទួលទានអាហារពេលយប់ ប៉ុន្តែពុំមានការរាយការណ៍ពីអ្នកស្លាប់ ឬរងរបួស នោះទេ។ អគារនេះ ផ្តល់កន្លែងស្នាក់នៅដល់សិស្សប្រមាណ ១៥០ នាក់ បានឆេះបំផ្លាញទាំងស្រុង ហើយទ្រព្យសម្បត្តិដែលតម្លៃពុំត្រូវបានដឹងនៅឡើយ ត្រូវបានបំផ្លាញ។ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ...
ប្រជាពលរដ្ឋមកពីតាមបណ្តាឃុំទាំង៩ ក្នុងស្រុកបាកាន ប្រមាណ៣៥០០នាក់ បានមកទទួលការពិនិត្យព្យាបាលភ្នែក វាស់ភ្នែក វះកាត់បកភ្នែក និងកន្ទុយថ្លែន ថ្នាំភ្នែក និងវ៉ែនតា ដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្ដម កែវ រតនៈ ដឹកនាំដោយឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ ក្រោមកិច្ចសហការសម្របសម្រួលដោយ ឯកឧត្តម ទី នរិន្ទ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបាកាន ។ កម្មវិធីពិនិត្យព្យាបាលភ្នែកនេះត្រូវបានរៀបចំឡើង នៅបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាកាន...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមវេទិកាអង្គការសហប្រតិបត្តិការសៀងហៃ ស្តីពីស្ត្រី នៅខេត្តសានទុង សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ។ តាមកម្មវិធីនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ពេលព្រឹក សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងគណៈប្រតិភូនឹងធ្វើទស្សនៈកិច្ចនៅមជ្ឈមណ្ឌលសកម្មភាពស្ត្រី...
បន្ទាប់ពីសាងសង់រួចរាល់នូវដំណាក់កាលទីមួយ អាកាសយានដ្ឋានអន្តរជាតិតេជោ បានបើកប្រតិបត្តិការហោះហើរសាកល្បងជាលើកដំបូង ត្រួតពិនិត្យប្រព័ន្ធហោះហើរ ដើម្បីធានាថាឧបករណ៍ទាំងអស់នេះធ្វើការដោយសុវត្ថិភាព មុននឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។ ក្នុងដំណើរទស្សនកិច្ចចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងពិនិត្យនូវប្រតិបត្តិការការហោះហើរសាកល្បង កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីលោកអ្នកឧកញ៉ា ពង្ស ឈីវសែ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមការងារបច្ចេកទេស ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោះស្រាយការងាររៀបចំប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F...
ការចូលរួមការពារធនធានធម្មជាតិ និងការដាំឈើឱ្យបានច្រើន ជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដែលបណ្តាលឱ្យមានរលកដំដៅ ខ្យល់ព្យុះ ទឹកជំនន់ ភាពរាំងស្ងួត និងអាកាសធាតុមិនប្រក្រតីជាច្រើនទៀត និងជួយដល់លំនឹងបរិស្ថាន និងការបាត់បង់ជីវចម្រុះ ព្រមទាំងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការចិញ្ចឹមជីវិតជាមួយទេសចរណ៍ធម្មជាតិ នៃការរៀបចំគោលដៅលំហែរបៃតង។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងបែបបនេះ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងពេលអញ្ជើញជាបើកព្រឹត្តិការណ៍បោះតង់ ក្រោមប្រធានបទ «កីឡាដើម្បីទេសចរណ៍» រដូវកាលទី១ ឆ្នាំ២០២៤...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅរសៀលថ្ងៃទី៨ ខែកញ្ញានេះ បានស្នើដល់សមត្ថកិច្ច ចាត់វិធានការច្បាប់ដល់ក្រុមប្រឆាំងជ្រុលនិយម ដែលបន្តធ្វើសកម្មភាព ញុះញង់លាបពណ៌ឲ្យមានការរើសអើងពូជសាសន៍។ សម្ដេចតេជោ បានសរសេរថា ពេល Facebook ខ្ញុំបង្ហោះពីសិល្បៈករសិល្បៈការិនីទៅលេងតាមព្រំដែនពួកជ្រុលនិយមចូលមកលើកដែលខ្ញុំឆ្លើយ តបដូចមានភ្ជាប់ជូន។ សម្ដេចតេជោបានស្នើទៅ សមត្ថកិច្ចស្វែងរកមនុស្សនេះមកចាត់ការតាមផ្លូវច្បាប់ព្រោះវាមិនមែនជាការបញ្ចេញមតិទេ។ សម្ដេចតេជោបញ្ជាក់ថា ពួកជនបរទេសដែលខិតខំរារាំងការរើសអើងពូជសាសន៍និងប្រឆាំងជ្រុលនិយមជួយមើលរឿងនេះផងកុំចាំដល់ពេលគេញាត់គុកទើបស្រែកថារំលោភសិទ្ធមនុស្សត្រូវជួយអប់រំពួកនេះជាជាងមកចោទរាជរដ្ឋាភិបាល៕
ប្រជាពលរដ្ឋជាច្រើនភូមិ និងស្ទើរគ្រប់ក្រុមគ្រួសារ ដែលរស់នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅតែបន្តប្រកបមុខរបរតម្បាញដោយដៃជារៀងរាល់ថ្ងៃ និងជារៀងរហូតមក បើទោះបីជាមាន ឬមិនមានទីផ្សារល្អក៏ដោយ ព្រោះពួកគាត់យល់ថា មុខរបរមួយនេះ ជាមុខរបរដែលអាចជួយរកប្រាក់ចំណូលបន្ថែមផង និងជួយថែរក្សាមរតកដូនតាខ្មែរ ដែលបានបន្សល់ទុកឱ្យផង។ ទន្ទឹមនេះ ពួកគាត់បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា ទាំងក្នុងនិងក្រៅប្រទេស សូមចូលរួមគាំទ្រឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីជាការលើកទឹកដល់ពួកគាត់ ក៏ដូចការចូលរួមអភិរក្សតម្បាញរបស់ដូនតាខ្មែរយើង ដែលមានច្រើនម៉ូដ ច្រើនពណ៌ និងច្រើនប្រភេទ ហើយមានគុណភាពយ៉ាងល្អប្រណិត៕
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកសម្របសម្រួលរៀបចំដំណើរទស្សនកិច្ចសិក្សានៅតាមបណ្តាខេត្តតាមបណ្តោយព្រំដែននាទិសឦសាន បានថ្លែងថា ដំណើរទស្សនកិច្ចផ្សារភ្ជាប់ទឹកដី និងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជាតាមបណ្តាខេត្តនាទិសឦសានមានក្រចេះ និងមណ្ឌលគិរី ស្ទឹងត្រែងនិងរតនគិរី ដែលមានចម្ងាយផ្លូវទាំងទៅ ទាំងមកជាង ៧០០គីឡូម៉ែត្រ លើកទី១ បានទទួលការចាប់អារម្មណ៍ខ្ពស់ពីសំណាក់សាធារណជន។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃលើកទី១ លើតម្រាយផ្លូវតាមបណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី ត្រូវបានធ្វើឡើងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសាធារណជនប្រមាណ២០០នាក់...
ភ្នំពេញ ៖ លោកជំទាវ ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យទី០៨ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងពិធី “បិទកម្មវិធីអប់រំ ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិចលើសុខភាព” ដែលពិធីនេះបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ។ គោលបំណងនៃកម្មវិធីនេះ គឺចង់ឱ្យសិក្ខាកាមដែលជាសមាជិកាសកម្ម សមាជិកគាំទ្រសមាគមកាយឫទ្ធិនារីកម្ពុជា បានយល់ដឹងពីនិយមន័យ និងចំណាត់ថ្នាក់គ្រឿងញៀន យល់ដឹងពីកត្តាជំរុញឱ្យមានការប្រើប្រាស់គ្រឿងញៀន យល់ដឹងពីបារីអេឡិចត្រូនិក និងផលប៉ះពាល់ជាមួយនិងការយល់ដឹងពីវិធានការបង្ការ និងទប់ស្កាត់។ លោកជំទាវ...