ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសថា «ព្រែកជីកហ្វូណនតេជោ»ត្រូវការទុនវិនិយោគប្រមាណ ១,១៧ ពាន់លានដុល្លារអាម៉េរិកដែលគ្រោងវិនិយោគមានប្រភេទ BOT រវាងវិនិយោគិនក្នុងស្រុក និងវិនិយោគិនចិន។ គម្រោងនេះមានពីរដំណាក់កាល ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨។ ឯកឧត្ដម ស៊ុន ចាន់ថុល បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ថា គម្រោងនេះគ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ដោយមានតម្រូវការទុនវិនិយោគប្រមាណ ១,១៧...
ព្រះសីហនុ៖ នៅវេលាម៉ោង ១២:០០ នាទីត្រង់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នេះ នាវាទេសចរណ៍លំដាប់អន្តរជាតិមួយគ្រឿងដែលមានឈ្មោះថា VIKING VENUS សញ្ជាតិ NORWAY បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព ដើម្បីនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍មកកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា។ ការមកដល់នៃនាវា VIKING VENUS នេះ បាននាំមកនូវមនុស្សសរុបជិត ១,៤០០ នាក់ ភ្ញៀវទេសចរ សរុបចំនួន ៨៦១ នាក់...
ក្នុងកំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានបង្កើនការចុះត្រួតពិនិត្យទំនិញតាមបណ្តាទីផ្សារ និងណែនាំពលរដ្ឋឲ្យជួយផ្តល់ព័ត៌មាន ករណីឃើញថា មានផលិតផលដែលបង្កផលប៉ះពាល់សុខភាព។ ជាក់ស្តែង នៅព្រឹកថ្ងៃទី១០ មេសា ឆ្នាំ២០២៦ មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងគណៈកម្មាការផ្សារ ដើមគរ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចុះត្រួតពិនិត្យ...
(ភ្នំពេញ)៖ ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា បានឱ្យដឹងថា និស្សិតនាយទាហាន ហ៊ុន ចាន់ បញ្ញាបុត្រ បានបញ្ចប់ការសិក្សានៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ ពីរាជបណ្ឌិតសភាយោធាសាន់ហឺស។ សាន់ហឺស គឺជាសាលាកំពូលផ្នែកបណ្តុះបណ្តាលយោធារបស់ចក្រភពអង់គ្លេស ហើយមានអតីតសិស្សល្បីឈ្មោះជាច្រើន រួមទាំង លោក វីនស្តុន ឆើឈីល ផងដែរ។ ស្ថានទូតបានឱ្យដឹងថា និស្សិតនាយទាហាន ហ៊ុន ចាន់ បញ្ញាបុត្រ គឺជាជនជាតិខ្មែរទីពីរ ដែលបានបញ្ចប់ការសិក្សានៅសាន់ហឺស ហើយបច្ចុប្បន្នមាននិស្សិតយោធាកម្ពុជាចំនួនបីរូបផ្សេងទៀត...
ភ្នំពេញ៖ឯកឧត្តម វ៉ាង វីនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅចំពោះការបើកការដ្ឋានសាងសង់នៃគម្រោងស្ថានីយអគ្គិសនីបូមទឹកស្តុកទុកតាតៃលើ ខណៈបន្ទាប់ពីសាងសង់រួច គម្រោងនេះនឹងជួយពង្រឹងយ៉ាងខ្លាំងក្លានូវសមត្ថភាពនៃបណ្តាញអគ្គិសនីកម្ពុជា។ ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា ស្ថានីយអគ្គិសនីបូមទឹកស្តុកទុកតាតៃលើ គឺជាស្ថានីយអគ្គិសនីបូមទឹកស្តុកទុកដំបូងបង្អស់នៅប្រទេសកម្ពុជា ដែលវិនិយោគ និងសាងសង់ដោយក្រុមហ៊ុនចិន។ ឯកឧត្តម វ៉ាង វីនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ថ្លែងថា បន្ទាប់ពីសាងសង់រួច គម្រោងនេះនឹងជួយពង្រឹងយ៉ាងខ្លាំងក្លានូវសមត្ថភាពនៃបណ្តាញអគ្គិសនីកម្ពុជា ក្នុងការកែសម្រួលការប្រើប្រាស់អគ្គិសនីនៅពេលមានតម្រូវការខ្ពស់ ធានាបាននូវសុវត្ថិភាព និងស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី ព្រមទាំងជួយជំរុញកម្ពុជាឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតង គឺ...
ភ្ញៀវបរទេស និងអាណិកជនខ្មែរមកពីក្រៅប្រទេស បាននាំគ្នាបង្ហាញការចាប់អារម្មណ៍ខ្លាំងចំពោះការដើរកម្សាន្តនៅកម្ពុជា និងបានឃើញការតុបតែង តាំងបង្ហាញអត្តសញ្ញាណវប្បធម៌ខ្មែរជាច្រើន នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមីជិតឈានចូលមកដល់។ ភ្ញៀវបរទេស និងអាណិកជនខ្មែរនានានោះ បានថ្លែងប្រាប់BTV នៅថ្ងៃទី១០ ខែមេសានេះថា ការមកស្នាក់នៅរយៈពេលយូរ និងដើរកម្សាន្តនៅកម្ពុជា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរជិតឈានចូលមកដល់ គឺបានធ្វើឲ្យគេមានក្ដីសប្បាយរីករាយ ពេញចិត្តជាខ្លាំងដោយបានមើលឃើញភាពរស់រវើករបស់ពលដ្ឋខ្មែរ សហការ នាំគ្នារៀបចំតុបតែង លម្អរ តាមសួនទីសាធារណៈ រមណីយដ្ឋាន តាមមូលដ្ឋានអាជីវកម្ម តាមវត្ត...
នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Song Hailiang ប្រធានក្រុមហ៊ុន China Communication Construction Company (CCCC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួបនេះ, លោកប្រធានក្រុមហ៊ុន CCCC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក...
នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦, នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកជំទាវត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត។ ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូត បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួបជម្រាបលា។ លោកជំទាវបានបង្ហាញក្ដីសោមនស្សរីករាយ ដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា...
ភ្នំពេញ៖ សហភាពសហគមន៍កសិកម្មដំណាំកម្ពុជា គឺជាដៃគូមួយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានជួយរកទីផ្សារឲ្យកសិករទាំងក្នុងស្រុក និងក្រៅស្រុក ខណៈអំឡុងនៃជម្លោះព្រំដែនរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កសិផលក៏ទទួលបានតម្លៃសមរម្យ ហើយក៏មិនមានចាល់ចោលនោះដែរ ។ នៅក្នុងមហាសន្និបាតប្រចាំ ឆ្នាំ២០២៥ របស់សហភាពសហគមន៍កសិកម្មដំណាំកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ លោក ជូ មករា ប្រធានសហភាពសហគមន៍កសិកម្មដំណាំកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំមកនេះ មានកិច្ចការមួយចំនួន ដែលសហភាពបានជួយដល់សមាជិក...
នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានធ្វើការបង្ហាញមុខជនសង្ស័យ ៣៥នាក់ជាសាធរណៈ ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា ក្រោយបង្ក្រាបរយៈពេល ៥ ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។ នគរបាលរាជធានីភ្នំពេញ ប្រាប់បញ្ជាក់ឲ្យដឹងថា ក្រោមការណែនាំពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី...