នៅយប់ថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៣៣៩នាក់ ស្រី១៣នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់...
ភ្នំពេញ៖ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងបើកក្នុងពិធីពិព័រណ៍ផលិតផលខ្មែរ លើកទី៣ ថា ការតាំងពិព័រណ៍ផលិតផលខ្មែរ គឺជាឱកាសសំខាន់មួយសម្រាប់ជំរុញការផលិតក្នុងស្រុក បង្កើនធាតុចូលជាតិ និងបង្កើតតម្លៃបន្ថែម ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងបើកក្នុងពិព័រណ៍ផលិតផលខ្មែរ លើកទី៣ ក្រោមប្រធានបទ «រួមគ្នាផលិត...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា រាជធានី-ខេត្តមួយចំនួននៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែមេសា ដោយសារឥទ្ធិពលព្យុះ ទី៤ ឈ្មោះ «ស៊ីនឡាគូ»។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួង។ សេចក្ដីជូនដំនឹងបានឱ្យដឹងថា បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាង លិចបានវិវត្តទៅជាព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ...
តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចប្រធានរដ្ឋសភា ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយ និវត្តជននៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។ ឯកឧត្តម វង សូត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និង ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម...
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងលោកជំទាវ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ។ ពិធីសូត្រមន្តចម្រើនព្រះបរិត្ត រៀបចំឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បណ្តេញឧបទ្រពពីឆ្នាំចាស់ ប្រោសព្រំថ្វាយព្រះពរជ័យ លើករាសី សុំសេចក្តីសុខ សិរីសួស្តី និងទទួលអំណរឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០។...
កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជី នៅក្នុងខែមីនា ឆ្នាំ២០២៦ តាមប្រព័ន្ធ CamDX រួមបញ្ជូលការចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជី ពន្ធដារ ការត្រួតពិនិត្យ និងទទួលសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស មានចំនួនជាង ១ ពាន់ក្រុមហ៊ុន/សហគ្រាស ដោយមាន ទុនវិនិយោគសរុប ២៩៤ លានដុល្លារអាមេរិក។ យោងតាមសេចក្ដីប្រកាសព័ត៌មានរួម នៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ហៅកាត់ថា CamDX ជាថ្នាល បច្ចេកវិទ្យាឌីជីថលមួយ សម្រាប់សម្រួលដល់កិច្ចការវិនិយោគរបស់រាជរដ្ឋាភិបាល បានបង្ហាញឱ្យដឹងថា នៅក្នុងខែមីនា ឆ្នាំ២០២៦...
តាកែវ៖ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យផ្ទៀងផ្ទាត់ ទីតាំងត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ដែលមានទីតាំងស្ថិតនៅ ភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។ ពិធីនេះក៏មានការចួលរួមពី ឯកឧត្តម...
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៦នេះ បានរៀបចំទិវា ជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូមកម្ពុជា លើកទី១៣ ក្រោមប្រធានបទ “បរិវត្តកម្មឌីជីថល និងបរិយាបន្ន ជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូមលើគ្រប់វិស័យ”។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃនេះ បានប្រារព្ធទិវាជនមានពិការភាព អូទីស្សឹម និងដោនស៊ីនដ្រូមកម្ពុជាលើកទី១៣ ក្រោមប្រធានបទ «បរិវត្តកម្មឌីជីថល...
នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពី «សុខភាពតែមួយ» (One Health Summit) នៅទីក្រុងលីយ៉ុង និងបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួបនេះ...
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពប្រទេសជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ “មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសម៉ាស៊ីនត្រជាក់ ដាយគីន ដូចូ (DAIKIN DOJO TRAINING CENTER)” នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) នាព្រឹកថ្ងៃទី៩ ខែមេសាឆ្នាំ២០២៦។ សមិទ្ធផលថ្មីនេះបង្ហាញពីវឌ្ឍនភាពដ៏សំខាន់ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET)...