បន្ទាប់ពីបានឃើញសាររបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា កាលពីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ ដោយបានផ្ដាំទៅលោក ជេម សុខ ថា គួរឈប់ធ្វើអ្នកចេះគ្រប់រឿងទៀតទៅ។ លោក ជេម សុខ កាលពីយប់ថ្ងៃទី២ ធ្នូនេះដែរ បានចេញមុខ សូមទោសសម្ដេចតេជោ និងទទួលស្គាល់ថា លោកគឺជាមនុស្សឈឺ និងពុលទឹកមាត់ពិតមែន។ ក្រោយបានឃើញសាររបស់សម្ដេចតេជោ លោក ជេម...
មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា សហគមន៍កសិកម្មទំនើបស្រូវនាងអំ នឹងមានផលិតជាអង្ករលក់រាយដោយផ្ទាល់ទៅកាន់អ្នកទិញយកទៅបរិភោគក្នុងពេលឆាប់ៗនេះ ខណៈក្រសួង កំពុងរៀបចំជាប្រញាប់ក្នុងការបញ្ចប់ផែនការផ្នែកលក់ និងទីផ្សារជូនសហគមន៍។ នៅលើផេកផ្លូវការរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហោះនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានលើកឡើងថា ពេលនេះក្រសួងកសិកម្មកំពុងប្រញាប់ប្រញាល់បញ្ចប់សេចក្តីព្រាង នៃផែនការផ្នែកលក់ និងទីផ្សារជូនសហគមន៍ ដូចជាការរចនាឡូហ្គូ ការវិចខ្ចប់...
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋាន ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ។ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ប្រាប់ឲ្យដឹងថា ដោយមានការណែនាំពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ កាលពីវេលាម៉ោង ១៩ និង ២៤ នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ លោក ផុន សុផាន អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដឹកនាំគណៈកម្មការចម្រុះចុះទីតាំងស្នូកឃ័រ ០១ទីតាំង មានបង្កប់ល្បែងស៊ីសង និងហ្គេមបាញ់ត្រី...
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ ខណៈសម្តេចកំពុងបំពេញបេសកកម្មនៅសាធារណរដ្ឋប្រជាមានិតចិន ។ សម្តេចតេជោ បញ្ជាក់ទៅកាន់ លោក ជេម សុខ គួរឈប់ធ្វើជាអ្នកចេះគ្រប់រឿងទៀតទៅ ខណៈបុគ្គលរូបនេះ បានបង្ហោះតាមតិកតុកនិយាយគ្មានមូលដ្ឋានជុំវិញដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសចិនលើកនេះថាជាដំណើរយ៉ាងប្រញាប់ប្រញាល់។ សម្តេចតេជោបញ្ជាក់ថា គម្រោងទស្សនកិច្ចនៅប្រទេសចិន ជាការរៀបចំជិត២ខែមុនម្ល៉េះ ដែលជាការអញ្ជើញរបស់ប្រធានាធិបតីចិន ស៊ី ជិនភីង ហើយនេះមិនមែនជាទស្សនកិច្ចដ៏ប្រញាប់ប្រញាប់ឬតក់ក្រហល់នោះទេ។ សម្តេចតេជោផ្តាំបុគ្គល...
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចបានចេញនូវសារជាសំឡេង បដិសេធចំពោះការអះអាងរបស់បុគ្គលឈ្មោះ អ៊ឹម នី ដែលបានអះអាងថា បានជួយសម្ដេចនៅអំឡុងពេលដែលពួកខ្មែរក្រហមតាមរកចាប់ខ្លួន។ នៅបន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយបានសម្ភាសជាមួយបុគ្គលឈ្មោះ អ៊ឹម នី ដែលបច្ចុប្បន្នកំពុងរស់នៅខេត្តពោធិ៍សាត់ ដែលបានអះអាងថា បានជួយសម្ដេចតេជោឱ្យរត់គេចខ្លួន កាលពីអំឡុងរបបប្រល័ យពូជសាសន៍ ប៉ុល ពត នោះ...
(កណ្តាល) ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្ម ភាពកំចាត់មីនកម្ពុជានិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែកអំពាវនាវឲ្យចូលរួមរក្សាគុណតម្លៃថ្ងៃ កំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា 2ធ្នូ និងសូមចូល រួមរក្សាឲ្យបាននូវសុខសន្តិភាពដែលរកបានលំបាកនេះ ហើយត្រូវប្រឆាំងនិងការពារដាច់ខាតកុំឲ្យកើតមាននូវសោកនាដកម្មដូចពីអតីតកាលជាថ្មីនោះឡើយ។ ឯកឧត្តម ហេង រតនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូល ដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូល ដ្ឋានស្រុកលើកដែកបានអំពាវបែបនេះក្នុងពេលប្រារព្ធមិទ្ទិញអបអរ សាទរខួបអនុស្សាវរីយ៍លើកទី ៤៦...
ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់សហជីពទាំងអស់នៅកម្ពុជា ត្រូវគោរពឆន្ទៈគ្នាទៅវិញទៅមក និងត្រូវបន្តកិច្ចខិតខំប្រឹងប្រែងសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីផ្តល់ការធានាដល់វិយោគិនជាតិ និងវិនិយោគិនផ្ទាល់ពីក្រៅប្រទេស។ ក្នុងពិធីបិទសមាជវិសាមញ្ញក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្រ្តី បានក្រើនរំលឹកឱ្យសហជីពទាំងអស់ កុំយករោងចក្រ សហគ្រាស ធ្វើជាទីលាននៃការប្រកួតប្រជែងដណ្តើមសមាជិកគ្នា ដែលនាំឱ្យប៉ះពាល់ដល់ដំណើរការផលិតកម្មរបស់វិនិយោគិន និងជាពិសេសប៉ះពាល់ដល់ការងារ និងប្រាក់ចំណូលរបស់កម្មករនិយោជិតផ្ទាល់។ ទន្ទឹមនេះ...
ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំរួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា លើកទី៣ ឆ្នាំ២០២៤, នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីសម្របសម្រួលឱ្យមានកិច្ចសន្ទនានយោបាយ បច្ចេកទេស និងចលនាធនធានឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍រវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍក្នុងទិសដៅបញ្ចប់អេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ នាឆ្នាំ២០២៥។ កិច្ចប្រជុំនេះជាវេទិកាផ្លាស់ប្តូរយោបល់ លើកឡើងពីបញ្ហាប្រឈម រាយការណ៍ពីវឌ្ឍនភាពជូនដៃគូ ដាក់ទិសដៅ ផ្តល់មតិលើចំណុចខ្វះខាត និងលើកយោបល់កែលម្អ ក្នុងការងារឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍។...
រយៈពេល១១ខែ ឆ្នាំ២០២៤នេះ កម្ពុជារកចំណូលបានជិត ៤២លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរ ចូលទស្សនារមណីយដ្ឋានអង្គរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ។ នៅរយៈពេល១១ខែឆ្នាំនេះ ភ្ញៀវទេសចរចំនួន ៨៩៨ ៣៣៩នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ កើន ២៨.៣៣ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៣។ ដោយឡែកចំណូលបានមកពីការលក់បណ្ណនៅប្រាសាទកោះកេរ សម្រាប់១១ខែ ឆ្នាំ២០២៤ មានចំនួន១៨ ៥៨១នាក់ ស្មើនឹង ២៧៨ ៧១៥ដុល្លារ។ សូមជម្រាបថា...
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី ដៃគូសហការ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ស្ថិតនៅលើខ្នងភ្នំគូលែន នៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម«ភ្នំគូលែន» ក្នុងភូមិសាស្រ្តខេត្តសៀមរាប។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា សហគមន៍តំបន់ការពារធម្មជាតិ ដើរតួនាទីសំខាន់ក្នុងកិច្ចការងារការពារ និងអភិរក្សព្រៃឈើសហគមន៍ ហើយក៏ជាកន្លែងដែលសហគមន៍ត្រូវធ្វើជាម្ចាស់ សម្រាប់ការអភិវឌ្ឍគោលដៅលំហែបៃតង ដែលត្រូវស្វាគមន៍ ភ្ញៀវទេសចរមកកម្សាន្ត តាមរយៈការបោះតង់សម្រាក និងទស្សនាទេសភាពធម្មជាតិ...