ល្បែងប្រជាប្រិយជាតិជាច្រើន ត្រូវបានយកទៅលេងកម្សាន្តនៅក្នុងកម្មវិធីសង្ក្រាន្តនានា តាមថ្នាក់មូលដ្ឋាន ក្នុងរាជធានីភ្នំពេញ ។ កាលពីវេលាល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ គណៈកម្មការគ្រប់គ្រងផ្សារតាម៉ាប់ព្រែកជ្រៃ បានរៀបចំកម្មវិធីសង្ក្រាន្តផ្សារ ដើម្បីជាការអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីបងប្អូនជាអាជីវករក្នុងផ្សារជាច្រើនផងដែរ ។ លោកខាវ ថន ប្រធានគ្រប់គ្រងផ្សារតាម៉ាប់ព្រែកជ្រៃ ឲ្យដឹងថា ៖ កម្មវិធីសង្ក្រាន្តនេះ គឺរៀបចំឡើងតាមរយៈការមូលមតិគ្នាជាថ្លុងមួយដោយគណៈគ្រប់គ្រងផ្សារ និងបងប្អូនអ្នកលក់ដូរ ដើម្បីចូលរួមចំណែកក្នុងការថែរក្សាបាននូវទំនៀមទំលាប់ វប្បធម៌ប្រពៃណីរបស់ប្រទេសជាតិ ស្របពេលដែលស្រុកទេសកំពុងឋិតក្នុងយុគ្គសម័យអភិវឌ្ឍន៍ ក្រោមម្លប់ដ៏ត្រជាក់ត្រជុំ...
រថយន្តក្រុងសាធារណៈ៦០០គ្រឿង របស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈជាស្រេច សម្រាប់ការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋជិះធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋករស្វយ័តដឹកជញ្ចូនសាធារណៈរថយន្តក្រុង City Bus បានឲ្យដឹងថា ក្រុមមន្ត្រីរបស់លោកបានត្រៀមជាស្រេចទាំងទីតាំង ទាំងរថយន្ត និងអ្នកបើកបរ សម្រាប់ទទួលដឹកជញ្ជូនពលរដ្ឋ ដោយក្នុងនោះដែររថយន្តក្រុងទាំង៦០០គ្រឿង បានចូលដល់តាមចំណតទាំង០៦ទីតាំងអស់រួចរាល់ហើយ ។ លោកអភិបាលបន្ថែមថា បងប្អូនពលរដ្ឋអាចអញ្ជើញទៅទទួលយកសេវាដឹកជញ្ចូន ដោយមិនមានការទិញលក់សំបុត្រអ្វីនោះឡើយ ពោលគ្រាន់តែបងប្អូនចូលទៅតាមរោងដែលមានការរៀបចំ ហើយឈរតម្រង់ជួរនៅក្នុងគោលដៅខេត្តដែលចង់ធ្វើដំណើរទៅ...
តាមភូមិឋាននានាបានរៀបចំតុបតែងលម្អ រំលេចដោយពណ៌ស្រស់ឆើតឆាយ និងមានជាការចងគោមផ្កាយ និងទង់ជាតិផងដែរ ដើម្បីបង្កើតភាពស្រស់ស្អាតសម្រាប់ភូមិ ក៏ដូចជាទទួលស្វាគមន៍ទេវតាឆ្នាំថ្មី នាំមកក្ដីសុខសប្បាយរីករាយសម្រាប់ឆ្នាំថ្មី។ ឈានជិតចូលមកដល់នៃឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋតាមភូមិឋាននានា បានរៀបចំតុបតែងលម្អផ្ទះសម្បែង និងតាមដងផ្លូវក្នុងភូមិឋានរបស់ខ្លួនយ៉ាងស្រស់ស្អាត។ សម្រាប់ប្រជាពលរដ្ឋនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ នៅឆ្នាំនេះក៏ដូចជារៀងរាល់ឆ្នាំកន្លងទៅដែរ គឺអ្នកភូមិតែងរៀបចំលម្អផ្ទះសម្បែងរបស់ខ្លួន និងសហការគ្នា រៀបចំតុបតែងលម្អតាមដងផ្លូវ។ ចូលមកដល់ភូមិឋានមួយនេះ គឺនឹងឃើញមានការចងខ្សែពណ៌ចម្រុះខ្វាត់ខ្វែងនៅពីមុខផ្ទះ នៅពីលើដងផ្លូវ និងភ្ជាប់ជាមួយផ្ទាំងអក្សរ អបអរសាទរឆ្នាំថ្មី។ នៅតាមដងផ្លូវដដែល ក៏មានការចងទង់ជាតិកម្ពុជា មានក្រមា ការដាក់ភ្លើងអំពូលលម្អនៅពេលយប់...
ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ ទីផ្សារសហរដ្ឋអាមេរិកបានស្រូបយកមុខទំនិញរបស់កម្ពុជា គិតជាទឹកប្រាក់មានចំនួនសរុប ជាង ៣,៣ ពាន់លានដុល្លារអាមេរិក កើនជាង ៣៨ ភាគរយ ដែលនេះជាកំណើនមួយខ្ពស់ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។ ជុំវិញទីផ្សារនាំចេញទំនិញរបស់កម្ពុជា ឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការនាំចេញរបស់កម្ពុជា មានកំណើន កើនឡើងជាបន្តបន្ទាប់ គាំទ្រដល់ការរីកលូតលាស់សេដ្ឋកិច្ចជាតិ និងបានបង្ហាញឱ្យឃើញពីកិច្ចដំណើរការអាជីវកម្មក្នុងស្រុក អំពីការរីកលូត លាស់នៃសេដ្ឋកិច្ច និងក៏ជាការបង្ហាញដល់ទំនុកចិត្តរបស់វិនិយោគិន ក្នុងការបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងការនាំទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦...
ភ្នំពេញ៖ ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានផ្សាយនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៦ បង្ហាញថា ការដោះដូរទំនិញរវាងកម្ពុជា ជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិសំខាន់ៗសម្រេចក្នុងទំហំទឹកប្រាក់ជាង ១៦,៩៣ ពាន់លានដុល្លារអាម៉េរិក ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កើនឡើង ១៧,២% ប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២៥ មានទឹកប្រាក់ ១៤,៤ ពាន់លានដុល្លារអាម៉េរិក។ ទិន្នន័យដដែល បញ្ជាក់ទៀតថា...
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រទានសារដល់ជនរួមជាតិថា ព្រះអង្គមានព្រះរោគមហារីកនៅក្រពេញប្រូស្តាត ដែលតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ ត្រូវគង់ប្រថាប់នៅមន្ទីរពេទ្យបន្តទៀត ហើយពុំទាន់អាចយាងនិវត្តន៍ទៅកាន់មាតុប្រទេសនៅពេលនេះបានទេ។ យោងតាមព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានឱ្យដឹងថា តាមការពិនិត្យដោយយកចិត្តទុកដាក់ល្អិតល្អន់ ជាទីបំផុតពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថាបច្ចុប្បន្ននេះ ព្រះករុណាព្រះមហាក្សត្រ ព្រះអង្គមានព្រះរោគមហារីកនៅក្រពេញប្រូស្តាត (Prostate Cancer)។ តាមវេជ្ជបញ្ជា របស់ក្រុមគ្រូពេទ្យ...
ភ្នំពេញ៖ ឯកឧត្តម ត្រិន កឹមទូ (Tran Cam Tu) សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការ គណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម គឺបានធ្វើឡើងលើគ្រប់វិស័យជាពិសេសវិស័យការពារជាតិ និងកិច្ចការនៅតាមព្រំដែន ដែលបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរបានសហការគ្នាយ៉ាងល្អនៅក្នុងការទប់ស្កាត់នូវបទល្មើសឆ្លងដែន និងការពង្រឹងនូវសន្តិសុខនៅតាមព្រំដែនដែលធ្វើឱ្យព្រំដែនមានសន្តិភាព និងមានការអភិវឌ្ឍ។ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ត្រិន កឹមទូ (Tran...
ក្នុងស្មារតីផ្សារភ្ជាប់ជាមួយសមរភូមិមុខ និងជាការចងចាំ បង្ហាញពីក្តីគោរពដឹងគុណជានិច្ចចំពោះបងប្អូនវីរកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែនការពារជាតិមាតុភូមិ នៅក្នុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូចុះសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០១៥នេះ នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី គណៈគ្រប់គ្រងបុគ្គលិក លោកគ្រូ-អ្នកគ្រូ សាស្ដ្រាចារ្យ សិស្សនិស្សិត ដឹកនាំដោយឯកឧត្តមបណ្ឌិត ណុប នរិន្ទ នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី បានរៀបចំពិធីសូត្រមន្តលើករាសី សុំសេចក្តីសុខ និងរៀបចំសង្ក្រាន្ត បំផុសស្មារតីឱ្យសិស្សនិស្សិតចេះលេងល្បែងប្រជាប្រិយ ដើម្បីថែរក្សាប្រពៃណីជាតិ ។ នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មីឯកឧត្តមបណ្ឌិត ណុប នរិន្ទ បានលើកឡើងថា គោលបំណងនៃ ការរៀបចំសង្ក្រាន្តនេះឡើង ដើម្បីអបអរសារទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ...
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើសុំកិច្ចសហការពីម្ចាស់ការដ្ឋានសំណង់នៅទូទាំងប្រទេសឱ្យជួយជំរុញបងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីថៃ មកចុះឈ្មោះធ្វើតេស្ដតាមរយៈកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន(RPL) ដើម្បីបង្កើនឱកាសការងារ និងលើកកម្ពស់ប្រាក់ចំណូល។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងនៅថ្ងៃទី៩ ខែមេសានេះ បានស្នើសុំកិច្ចសហការពីម្ចាស់ការដ្ឋានសំណង់នានានៅទូទាំងប្រទេសឱ្យចូលរួម ក្នុងការជំរុញបងប្អូនអតីតពលករខ្មែរដែលបានត្រឡប់មកពីថៃ ប្រញាប់មកចុះឈ្មោះធ្វើតេស្ដជំនាញក្នុងកម្មវិធី RPL ដោយឥតគិតថ្លៃ ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាពជំនាញពីក្រសួង។ ការធ្វើតេស្ដនេះ ពួកគាត់នឹងទទួលបានអត្ថប្រយោជន៍បន្ថែមទៀត គឺទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ ដែលចេញបញ្ជាក់ពីការទទួលស្គាល់សមត្ថភាព និងជំនាញ ដើម្បីបំប្លែងបទពិសោធធ្វើការពីក្រៅប្រទេសឱ្យទៅជាវិញ្ញាបនបត្រកម្រិតថ្នាក់ជាតិជាផ្លូវការ ដែលជាឱកាសងាយស្រួលរកការងារធ្វើ ប្រាក់ខែសមរម្យ...