នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញទទួលជួប ឯកឧត្តម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ក្នុងឱកាសអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។ ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានាធិបតី Donald J. Trump ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់...
ប្រជាពលរដ្ឋ ជាគ្រួសាររងហានិភ័យ ថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលឧបត្ថម្ភប្រាក់បន្ថែម លើប្រាក់ជំនួយសង្គមបច្ចុប្បន្ន ដើម្បីជួយទប់ទល់សម្ពាធឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ដែលគ្មានស្ថិរភាព ប៉ះពាល់ជីវភាពរស់នៅ។ អ្នកស្រី ហេម នាង ប្រជាពលរដ្ឋ ជាគ្រួសាររងហានិភ័យ រស់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានប្រាប់ BTV នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា អ្នកស្រីជាពលរដ្ឋគ្រួសារ ងាយរងហានិភ័យ ទទួលបានគាំពារពីរាជរដ្ឋាភិបាលលើការថែទាំសុខភាព។...
ភ្នំពេញ៖ មានមន្រ្តីនគរបាលជាតិចំនួន ៧៧នាក់ ត្រូវបានក្រសួងមហាផ្ទៃសម្រេចដាក់ទណ្ឌកម្មវិន័យតាមកម្រិតនៃទោសដែលបានប្រព្រឹត្តពាក់ព័ន្ធករណីឆបោកតានប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងជនជាតិខ្មែរ និងបរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា គិតមកត្រឹមខែកញ្ញា ឆ្នាំ២០២៦ នៅកម្ពុជាមានជនជាតិខ្មែរ និងបរទេស ជាប់ពាក់ព័ន្ធសំណុំរឿងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៤.៨៣៤នាក់ ត្រូវបានឃាត់ និងឃុំខ្លួនជាបន្តបន្ទាប់ក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ២៣កន្លែងទូទាំងប្រទេស។ មិនមែនតែជនស៊ីវិលនោះទេ ក៏មានមន្រ្តីនគរបាលជាតិ៧៧នាក់ដែរ ដែលត្រូវបានក្រសួងមហាផ្ទៃសម្រេចដាក់ទណ្ឌកម្មវិន័យតាមកម្រិតនៃទោសដែលបានប្រព្រឹត្ត។...
មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាបសៀមរាប ថ្ងៃទី ២៥ ខែសេចក្តីជូនដំណឹងស្តីពីការផ្អាកការធ្វើចរាចរណ៍រថយន្តធុនធំគ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិ និងផ្លូវខេត្តមួយចំនួន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាបណ្តោះអាសន្នមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋមេត្តាជ្រាបថា៖ ដោយយោងតាមស្ថានភាពជំនន់ទឹកភ្លៀង បាននិងកំពុងជន់ឡើងខ្លាំងធ្វើឱ្យលិច លង់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួនក្នុងភូមិសាស្ត្រខេត្ត។ ក្នុងន័យនេះ មន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តសៀមរាប សូមធ្វើការផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តធុនធំគ្រប់ប្រភេទ៖ លើកំណាត់ផ្លូវជាតិលេខ ៦៤ (ក្នុងស្រុកស្វាយលើ)លើកំណាត់ផ្លូវខេត្តលេខ ៦២-៣...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ភាគីពាក់ព័ន្ធជំរុញពលរដ្ឋទើបមានអាយុ១៨ឆ្នាំ មកចុះឈ្មោះបោះឆ្នោត២០២៦ នៅតាមឃុំ/សង្កាត់ទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៧ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងថា ការអនុវត្តតាមបែបលទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោត គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត ដែលអនុញ្ញាតឱ្យអ្នកបោះឆ្នោតដែលជាម្ចាស់ នៃជោគវាសនារបស់ប្រទេសនីមួយៗ បានសម្តែងនូវឆន្ទៈរបស់ខ្លួនតាមរយៈការបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។ ហើយការមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាដំណាក់កាលដំបូងគេនិងសំខាន់បំផុតក្នុងចំណោមដំណាក់ទាំង៤ នៃដំណើរការបោះឆ្នោតនៅកម្ពុជា ក្នុងរួមមាន៖ទី១.ដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដើម្បីកសាងបញ្ជីឈ្មោះបោះឆ្នោត...
អង្គភាពសេនាតេជោ នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិ បានរៀបចំកិច្ចប្រជុំបណ្តាញវិទ្យាស្ថានការពារជាតិ និងសន្តិសុខអាស៊ាន “Track II Network of ASEAN Defence and Security Institutions” (ហៅកាត់ថា NADI) ក្រោមប្រធានបទស្តីពី “ការពង្រឹងមជ្ឈភាពអាស៊ានតាមរយៈយន្តការដែលមានស្រាប់ក្នុងលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ និងការលើកកម្ពស់សណ្តាប់ធ្នាប់តំបន់ផ្អែកលើច្បាប់” (Strengthening ASEAN Centrality through Enhanced Mechanisms in...
ភ្នំពេញ ៖ ក្រុមឧក្រិដ្ឋជនអនឡាញស្គេម បាននឹងកំពុងបំបែកខ្លួនរត់ទៅជ្រកតាមទីតាំងតូចៗ អាជ្ញាធរប្តេជ្ញាតាមកម្ទេចឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន ។ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ដើម្បីត្រួតពិនិត្យលទ្ធផលការងារ ពិសេសជម្រុញលើការងារបង្ក្រាបបទល្មើស Online Scams ក្នុងមូលដ្ឋាន ក្រោមវត្តមានដឹកនាំប្រជុំដោយលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ជា ខេមា អភិបាល...
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយឯកឧត្តម Anders Adlercreutz រដ្ឋមន្រ្តីក្រសួងអប់រំ នៃសាធារណរដ្ឋហ្វាំងឡង់ និងលោកជំទាវ Sabrina Roubache រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកការអប់រំវិជ្ជាជីវៈ ការបណ្ដុះបណ្ដាល និងការហ្វឹកហាត់ការងារ នៃសាធារណរដ្ឋបារាំងនៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមព្រឹត្តិការណ៍ “ជំនាញពិភពលោក សៀងហៃ ឆ្នាំ២០២៦” និងសន្និសីទ “ជំនាញពិភពលោក ឆ្នាំ២០២៦” នាថ្ងៃទី២២-២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍...
ដំណើរការចរចាកំណត់តួលេខប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៧ នឹងត្រូវបន្តធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រីភាគីជុំបន្ទាប់ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញាខាងមុខនេះ។ មុនឈានជើងចូលកិច្ចប្រជុំដ៏សំខាន់នេះ ភាគីសហជីព និងកម្មកររោងចក្រ បានបង្ហាញក្តីសង្ឃឹមថា នឹងទទួលបានលទ្ធផលវិជ្ជមាន ដើម្បីជួយសម្រាលបន្ទុកជីវភាពជាក់ស្តែង។ នៅក្នុងបទសម្ភាសន៍ផ្ទាល់ជាមួយព័ត៌មាន ប៊ីធីវី លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា (NLC) បានឱ្យដឹងថា ទោះបីជាកិច្ចប្រជុំមុនៗមិនទាន់សម្រេចបានលទ្ធផលរួម ប៉ុន្តែក្រុមសហជីពនៅតែបន្តប្រកាន់ជំហរការចរចាដោយផ្អែកទៅតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។ លោកបានបន្តថា សម្រាប់កិច្ចប្រជុំចរចានាពេលខាងមុខនេះ ទោះបីជាភាគីនិយោជក នៅតែបន្តរក្សាជំហរលើតួលេខចាស់ដោយសំអាងលើបញ្ហាប្រកួតប្រជែងទីផ្សារយ៉ាងណាក្តី ប៉ុន្តែភាគីសហជីពបានត្រៀមខ្លួនរួចជាស្រេចជាមួយនឹងអំណះអំណាងបច្ចេកទេស...
យុវជនកម្ពុជាកាន់តែច្រើន ចាប់អារម្មណ៍ និងស្វែងយល់លើការជ្រើសរើសយកជំនាញសិក្សាលើមេកានិច និងបច្ចេកវិទ្យាឧស្សាហកម្ម ដើម្បីចូល រួមចំណែក និងឆ្លើយតបដល់ការអភិវឌ្ឍតម្រូវការក្នុងស្រុក ខណៈកម្ពុជាកំពុងទទួលបានលំហូរលើការវិនិយោគវិស័យឧស្សាហកម្ម ជាបន្តបន្ទាប់។ យុវជនកម្ពុជាកាន់តែច្រើន កំពុងចាប់អារម្មណ៍លើការសិក្សាជំនាញមេកានិច និងបច្ចេកវិទ្យាឧស្សាហកម្ម ក្នុងការចូលរួមចំណែកកសាងធនធានមនុស្សដែលមានសមត្ថភាព ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច និងឧស្សាហកម្មជាតិ ឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារការងារ និងលំហូរវិនិយោគថ្មីៗក្នុងស្រុក ខណៈដែលកំណើននៃការវិនិយោគលើវិស័យឧស្សាហកម្ម និងរោងចក្រ បានបង្កើត ឱកាសការងារជាច្រើន សម្រាប់អ្នកមានជំនាញបច្ចេកទេសជាក់ស្តែង។ លោក វិធាន ខែមរដ្ឋ...