សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញរាប់បាត្រវេនកាន់បិណ្ឌទី ២ នៅវត្តបុទុមវតីរាជវរារាម រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នៃខុទ្ទកាល័យនៃគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។ គួររំលឹកផងដែរថា វេនកាន់បិណ្ឌទី២ នេះ...
ម្ចាស់អាជីវកម្មក្នុងវិស័យដឹកជញ្ជូន ជួបជុំផ្លាស់ប្តូរបទពិសោធន៍ និងការស្វែងរកដៃគូអាជីវកម្ម ជាពិសេសពង្រីង និងពង្រីកវឌ្ឍន- ភាពលើការដឹកជញ្ជូន និងឡូជីស្ទិក នៅក្នុងវិបត្តិកំពុងប្រឈមបញ្ហាថ្លៃប្រេងឥន្ធនៈ និងឧស្ម័ន ដើម្បីជំរុញការធ្វើអាជីវកម្មឱ្យប្រព្រឹត្ត ទៅដោយរលូន ខណៈវិស័យនេះបានដើរតួយ៉ាងសំខាន់ចូលរួមជំរុញកំណើនសេដ្ឋកិច្ច។ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងាជើងសានៅកម្ពុជា លើកឡើងនៅក្នុង ជំនួបម្ចាស់អាជីវកម្ម សហគ្រាស នាំចេញ នាំចូល ឡូជីស្ទិក និងដឹកជញ្ជូនលើកទី៩ នៅថ្ងៃទី២៦...
នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តបើកកិច្ចប្រជុំត្រីភាគីជាលើកទី៤ ដើម្បីពិភាក្សាគ្នាកំណត់ប្រាក់ឈ្នួលអប្បបរមាវិស័យកាត់ដេរ សម្រាប់ឆ្នាំ២០២៧។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ កិច្ចប្រជុំដ៏មានសារៈនៅព្រឹកនេះ មានការចូលរួមពីភាគីទាំងបី គឺតំណាងរាជរដ្ឋាភិបាល. ភាគីសហជីពតំណាងកម្មករនិយោជិត, និងភាគីនិយោជក ដោយបន្តលើកយកលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចទាំង៧ មកជជែកដេញដោលយ៉ាងលម្អិត បន្ទាប់ពីកិច្ចប្រជុំលើកទី៣ មិនទាន់ស្វែងរកឃើញសំឡេងឯកភាពរួម។ ជុំវិញបញ្ហាការចរចាប្រាក់ឈ្នួលអប្បបរមារនេះ...
កំពង់ធំ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកងកម្លាំងចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រស្រុកស្ទោង ដើម្បីតាមដានស្ថានភាពទឹក និងត្រៀមលក្ខណៈអន្តរាគមន៍ ជួយប្រជាពលរដ្ឋដែលអាចរងផលប៉ះពាល់។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ លើកឡើងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកព្រះរាជាណាចក្រកម្ពុជាបានទទួលរងឥទ្ធិពលប្រព័ន្ធសម្ពាធទាប បង្ករឱ្យមានខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលបានធ្វើឱ្យតំបន់មួយចំនួនរងការកើនឡើងនៃជំនន់ទឹកភ្លៀង និងរងផលប៉ះពាល់ដល់អគាររដ្ឋបាល ទីកន្លែងសម្រាប់មន្ត្រី បំពេញភារកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង និងដំណាំរបស់បងប្អូនប្រជាពលរដ្ឋ...
ភ្នំពេញ៖ នាព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, លោកជំទាវបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ...
បាត់ដំបង៖ ជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបងបានបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋទាំង ១៤ក្រុង ស្រុក ស្មើនឹង ៧១ឃុំ-សង្កាត់ រងផលប៉ះពាល់សរុបចំនួន ១៩ ២៩១ខ្នងផ្ទះ ស្មើនឹង ២១ ៨០៧គ្រួសារ ជម្លៀសប្រជាពលរដ្ឋមកនៅទីទួលមានសុវត្ថិភាពសរុបចំនួន ៨៥៦គ្រួសារ ស្មើនឹងមនុស្សរាយ ២ ៧៦៧នាក់។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង។ របាយការណ៍ បានឱ្យដឹងបន្ថែមថា គិតត្រឹមល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបណ្តាលឱ្យប៉ះពាល់ និងខូចខាតប្រឡាយមេ ប្រឡាយរង...
ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនសំណុំរឿងមន្ត្រីអន្តោប្រវេសន៍ម្នាក់នៅប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាមេក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅឃុំព្រែកខ្សាច់ ខេត្តកោះកុង ទៅសលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធី។ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ប្រាប់ BTV នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះថា អង្គភាពប្រឆាំងអំពើពុករលួយ (អបព) បានបញ្ជូនសំណុំរឿងទៅតុលាការ ពីសប្តាហ៍មុន។ លោក...
សាកលវិទ្យាល័យន័រតុន បើកការប្រកួតប្រជែងប្រព័ន្ធនវានុវត្តន៍ និងអ្នកឯកទេសជំនាញសិប្បនិម្មិតជាលើកដំបូង ប្រកួតប្រជែង ដើម្បីស្វែងរកអ្នកឈ្នះ និងក៏ជាវេទិកាសម្រាប់និស្សិតក្នុងការបង្ហាញចំណេះដឹង ជំនាញបច្ចេកទេស សមត្ថភាពស្រាវជ្រាវ គំនិតច្នៃប្រឌិត ការបង្កើតថ្មី និងសមត្ថភាពក្នុងការប្រែក្លាយចំណេះដឹងទៅជាដំណោះស្រាយជាក់ស្តែង។ លោក សេក សុជាតិ ទីប្រឹក្សាកុំព្យូទ័រវិទ្យា មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យន័រតុន និងជាគ្រូបង្រៀនកម្មវិធី បញ្ញាសិប្បនិម្មិតផ្នែកកុំព្យូទ័រវិទ្យា លើកឡើងនៅក្នុងការប្រកួតប្រជែងប្រព័ន្ធនវានុវត្តន៍ និងអ្នកឯកទេសជំនាញសិប្បនិម្មិតឆ្នាំ២០២៦ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ថា នេះគឺជាកម្មវិធីលើកទីមួយ...
រដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ បានចាប់ផ្តើមពី ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ (ត្រូវនឹងថ្ងៃ ១រោច ខែភទ្របទ ដែលជាថ្ងៃកាន់បិណ្ឌ១)។ នៅក្នុងពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយនេះរបស់ប្រទេសកម្ពុជា ដែលមានរយៈពេលសរុប ១៥ថ្ងៃ ក្រសួងបរិស្ថាន តាមរយៈអ្នកនាំពាក្យក្រសួងបរិស្ថាន លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អ្នកពាក់ព័ន្ធ និងសាធារណជន ចូលរួមអនុវត្តសកម្មភាព ដើម្បីភាពស្អាត ភាពបៃតង នៅកម្ពុជា ដូចតទៅ៖ ១) ចូលរួម រៀបចំ...
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានប្រកាសថា ការដាក់ពាក្យស្នើសុំបំពេញកាតព្វកិច្ចយោធា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ ហើយយុវជន យុវនារីដែលមានបំណងចង់បំពេញកាតព្វកិច្ចយោធានេះអាចទៅទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធហត្ថនៅតាមក្រុង ខណ្ឌ និងស្រុកគ្រប់រាជធានី និងខេត្តទាំងអស់។ តាមរយៈបណ្តាញសង្គមហ្វេសបុក នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ន បានលើកឡើងថា ក្នុងនាមក្រសួងការពារជាតិ និងគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានអំពាវនាវដល់បងប្អូន យុវជនថា ព្រះរាជាណាចក្រកម្ពុជានឹងចាប់ផ្ដើមដំណើរការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធាខណៈរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលការណ៍ឱ្យអនុវត្តច្បាប់នេះជាលើកដំបូង...